ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារ​វត្ត​ឥន្ទ​រិទ្ធី (​ហៅ​វត្ត​បារាយណ៍​)

សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារ​វត្ត​ឥន្ទ​រិទ្ធី (​ហៅ​វត្ត​បារាយណ៍​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥ នេះ ក្រុម​ជំនួយការ សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​នាំយក​បច្ច័យ​ចំនួន ១០០ លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រគេន​ដល់​វត្ត​ឥន្ទ​រិទ្ធី (​ហៅ​វត្ត​បារាយណ៍​) ស្ថិតក្នុង​ភូមិ​ភូមិ​បារាយណ៍ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ សម្រាប់​បង្ហើយ​ការសាងសង់​ខ្លោងទ្វារវត្ត​។​

​នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត នាពេលនោះ ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី​នាយករដ្ឋមន្ត្រី បាន​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ រួម​ជាមួយ​នូវ​ការ​ប្រគេន​ចំណែក​បុណ្យ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូន​ពុទ្ធបរិស័ទ​គ្រប់ៗ​គ្នា​។ ឯកឧត្តម ក៏បាន​លើកឡើង​អំពី​តម្លៃ​សន្តិភាព និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ក្នុង​ការចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព​ជា​មួយ​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ប៉ែន កុសល្យ ក៏​បាន​ថ្លែង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ក្នុងនាម​ជំនួស​មុខ​ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រម​ទាំង​ថ្នាក់​ដឹក មន្ត្រីរាជការ កងកម្លាំង​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ទាំងអស់ បាន​គោរព​ថ្លែងអំណរគុណ និង​អនុមោទនា​ត្រេកអរ​ចំពោះ​ការបំពេញ​កុសល​របស់​សម្តេច​បវ​រ​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក សូម​ជួយ​បីបាច់​ថែរក្សា ការពារ ឃុំគ្រង ព្រម​ជាមួយ​និង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ទ្បើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.