ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ស្វែងយល់​ពី​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ដែល​មន្ត្រី​មហាផ្ទៃ​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​មិន​គួរ​មើលរំលង​!

ស្វែងយល់​ពី​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ដែល​មន្ត្រី​មហាផ្ទៃ​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​មិន​គួរ​មើលរំលង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ជា​អង្គភាព​មួយ​ចំណុះ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយកដ្ឋាន​។ សាលា​នេះ​មាន​តួនាទី​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រាជការ ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ​ដទៃទៀត សិក្សា​ស្រាវជ្រាវ​អំពី​អភិបាលកិច្ច ការអភិវឌ្ឍ​មូលដ្ឋាន ការលើកកម្ពស់​ស្វ័យភាព​មូលដ្ឋាន និង​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្ដីពី​ការបង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦​។​

​ផ្អែក​តាម​អនុក្រឹត្យ លោក​បណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​មាន​ភារកិច្ច​ជាអាទិ៍ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម រយៈពេល​វែង និង​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ រៀបចំ និង​អភិវឌ្ឍ​កម្មវិធីសិក្សា ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី និង​ធ​ម្យ​ម ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម សិក្សា​ស្រាវជ្រាវ និង​ផ្តល់​យោបល់​លើ​ការរៀបចំ​តាក់តែង និង​អនុវត្ត​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​អនុវត្ត​កិច្ចការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។​

​មាន​អក្សរ​កាត់​ថា ស .​ជ​. រ​.​ម និង​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស National School of Local Administration ដែល​មាន​អក្សរ​កាត់​ថា “ NASLA’’ ថ្នាក់​ដឹកនាំ​ជា​ក្បាលម៉ាស៊ីន​ថ្មី​ដំបូង​គេ​នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ កាល​ពី​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ គឺ​ក្នុង​អំឡុង​ពេល​កូវី​ដ​-១៩​។ ឯកឧត្តម សូ មុនី​រក្សា ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​នាយក​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ចាប់ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​។

​យោង​តាម​ឧបសម្ព័ន្ធ​នៃ​ប្រកាស​លេខ ៣០៣៥ នៃ​ប្រកាស​ស្ដីពី ការរៀបចំ​រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់​ការិយាល័យ​ចំណុះ​នាយកដ្ឋាន​នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក​បណ្ឌិត ទូច សុឃៈ បាន​បន្ថែម​ឱ្យដឹង​ថា ចរ​នា​សម្ព័ន្ធ​របស់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​មាន​ចំនួន​៤ រួមមាន ១.​នាយកដ្ឋាន​កិច្ចការ​ទូទៅ ២.​នាយកដ្ឋាន​បណ្ដុះបណ្ដាល ៣.​នាយកដ្ឋាន​ផែនការ និង​កិច្ចសហប្រតិបត្តិការ ៤.​នាយកដ្ឋាន​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​។​

​បើទោះបីជា​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន កំពុង​ស្ថិត​ក្នុង​ការសាងសង់​នៅ​ខណ្ឌ​ព្រែក​ព្នៅ ប៉ុន្តែ​អង្គភាព​មួយ​នេះ បាន​បំពេញ​បេសកកម្ម​បណ្ដុះបណ្ដាល​វគ្គ​ខ្លី និង​វែង ដល់​មន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជា​ច្រើន​រយ​នាក់​។ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ នៅ​ឆ្នាំ​២០២៥​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដៅ​យក​ការបណ្ដុះបណ្ដាល​មន្ត្រី​ដែល​មាន​ស្រាប់​របស់​ក្រសួងមហាផ្ទៃ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ជា​អាទិភាព ទាំង​កម្រិត​ផ្ទៃក្នុង ទាំង​នៅ​សាលា​បណ្ដុះបណ្ដាល​នគរបាល​ជាតិ និង​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​៕

​កញ្ញា សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.