ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ

រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់  បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់ ៖ ករណីជនរងគ្រោះស្ទើមួយគ្រួសារ ជនរងគ្រោះចំនួនបួននាក់ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បុកស្លាប់បីនាក់ រងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកោងភ្នំក្បាលសៀម ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ(Wave)ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1N-1100 តាមទិសដៅពីត្បូងទៅជើងជិះគ្នាចំនួន០៤នាក់ ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាក់តូយ៉ូតា (VIGO) ពាក់ស្លាកលេខ (ពោធិ៍សាត់ 2C-9699)ពណ៌ទឹកប្រាក់ ដែលគេស្គាល់ថាម្ចាស់រថយន្តមានឈ្មោះ ហេង សុភាណា ជាអភិបាលរងខេត្តពោធិ៍សាត់ និងបើកបរបង្កគ្រោះថ្នាក់ដោយឈ្មោះ តាន់ មេសា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើង ដោយបើកបរប្រើល្បឿនលឿន ហើយក៏បានទៅបុកនិងម៉ូតូខាងលើ ចំពីមុខពេញទំហឹង បណ្ដាលឲ្យខាងភាគគីម៉ូតូ ស្លា.ប់ ០៣នាក់ នៅហ្នឹងកន្លែងភ្លាមៗ និងរងរបួសធ្ងន់ម្នាក់ផងដែរ។
សមត្ថកិច្ចបានបន្ដប្រាប់ថា ជនរងគ្រោះដែលស្លាប់បមានចំនួន ០៣នាក់ ក្នុងនោះមានឈ្មោះ ទី១- ឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ៣១ ឆ្នាំ (ត្រូវជាប្ដីជាអ្នកបើកម៉ូតូ) ទី២- ឈ្មោះ ហេង គឹម ឡេង ភេទស្រី អាយុ២៧ ឆ្នាំ (ត្រូវជា ប្រពន្ធ) និងទី ៣- ឈ្មោះ ផុន ផអ៊ី ភេទស្រី អាយុ០៥ ឆ្នាំ (ត្រូវជាកូន) ។ ចំណែកកូនស្រីម្នាក់ទៀត មានអាយុ ០៣ឆ្នាំ រងរបួសធ្ងន់។ ក្រុមគ្រួសារជនរងគ្រោះខាងលើ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីកើតហេតុខាងលើ គឺដោយសារការបើកបរក្នុងល្បឿនលឿនមិនប្រកាន់ ស្ដាំពីសំណាក់រថយន្តបង្ក រួមនិង ផ្លូវកោង និងដីហុយផងនោះ ដោយមានរថយន្ដខាងមុខបាំងផង ទើបបង្កជាគ្រោះថ្នាក់ដូច្នេះ។ ចំពោះស.ពជនរងគ្រោះទាំង ០៣ នាក់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ហើយកូនស្រី អាយុ ០៣ ឆ្នាំ រងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងបន្តបញ្ជូនទៅពេទ្យកាល់ម៉ែត្រ។ ដោយឡែកវត្ថុតាង អ្នកបើកបរ និងរថយន្ដបង្ករ បានធ្វើការ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធ៍សាត់ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ។

ក្រោយពីទទួលហេតុការណ៍ខាងលើនេះភ្លាម ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បាននាំយកថវិកាចំនួន ១០លានរៀល និង អង្ករ២០០ គីឡូក្រាម ទៅចូលរួមបុណ្យស.ពជនរងគ្រោះទាំង ០៣នាក់ នៅ គេហដ្ឋាននៃស.ព ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ហើយ ឯកឧត្តមអភិបាលខេត្ត បានសន្យាថានឹងជួយផ្គត់ផ្គង់កូនស្រីច្បងអាយុ ១២ឆ្នាំ ឲ្យបានរៀនសូត្របន្តផងដែរ ។

រហូតមកដល់ពេលនេះ មិនទាន់ទទួលបានព័ត៌មានបន្ថែមណា ជុំវិញការដំណោះស្រាយ របស់សមត្ថកិច្ច មកកាន់គ្រួសារជនរងគ្រោះ នោះទេ សូមរង់ចាំតាមដានទាំងអស់គ្នា លើចំណាត់ការនីតិវិធីរបស់សមត្ថកិច្ច ដើម្បីបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.