ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​សកម្ម​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី 10 ខែ​មករា ឆ្នាំ 2025

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​សកម្ម​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី 10 ខែ​មករា ឆ្នាំ 2025

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)÷ នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមទី១៖ក្រុមការងាររួមមានខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលកំពង់លែង សង្កាត់រដ្ឋបាលជលផលចុងកោះ ដឹកនាំដោយលោក លី ឡា  នាយខណ្ឌរដ្ឋបាលជលផលកំលាំងចូលរួម ១២នាក់ និងមធ្យោបាយទូកបាឡាស្មាច់០៣គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញសម្រាស់នៅចំណុចត្អួរលំភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង និងចំណុចភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
+ក្រុមទី២៖ ផ្នែករដ្ឋបាលបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សង្កាត់រដ្ឋបាលជលផលរលាប្អៀរ បានចុះបង្ក្រាបបទល្មើសជលផល ស្ថិតនៅក្នុងភូមិសាស្ត្រតតាមដងទន្លេ ប្រទះឃើញការធ្វើនេសាទដោយប្រើដោយឧបករណ៍ដាយ នៅតាមមាត់ទន្លក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
*បន្ទាប់មកសម្ថកិច្ចយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង
លទ្ធផលទទួលបានចំនួន ០៣ករណី ដូចខាងក្រោម៖
-ដាយចាប់ត្រីចំនួន០១ ករណី ទំហំ (៥ម× ៣ម×១០មx០,០៤ម×០,០២៥ម) ចំនួន ០២ មាត់ បង្គោលចំនួន ០៤ ដើម ពីដុង     ចំនួន១០ ពីដុង ខ្សែលីឡុងចំនួន១០០ ម៉ែត្រ
និងចាក់លែងត្រីចំរុះចូលដែននេសាទវិញ ចំនួន២០ គីឡូក្រាម។
-របាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង៨០ម៉ែត្រ លូស្បៃមុងចំនួន០៣ គ្រឿង បង្គោលចំនួន ៧០ដើម និងចាក់ត្រីចំរុះចូលដែននេសាទវិញចំនួន២០គីឡូក្រាម។
-សម្រាស់ចំនួន០១ករណី ស្មើនឹង ១៧កន្លែងទំហំប្រមាណ ៣៥០០ ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ៥៩០ មែក បង្គោលចំនួន ១១០ដេីម និងខ្សែចំណងប្រវែង ៩៥០ម៉ែត្រ។
សូម ឯកឧត្ដមមេត្តាជ្រាបជារបាយ ការណ៍។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.