ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ភូមិ​សាសន៍​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​

សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ភូមិ​សាសន៍​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក (​នាយករង​រដ្ឋបាល​ស្រុក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក អធិការដ្ឋាន​នគរបាល​ស្រុក ) មន្ត្រី​ឧទ្យានុ​រ​ក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្នាក់ការ​កំពង់​ឃ្លាំង ដឹកនាំ​ដោយ​លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាលស្រុក ចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម កាលពី​ថ្ងៃ​ទី ០៤ ខែ មករា ឆ្នាំ​២០២៥ កន្លងទៅ​។ កិច្ចសហប្រតិបត្តិការ​នេះ មាន​កម្លាំង​ចូលរួម ចំនួន ១២​នាក់ និង​ប្រើប្រាស់​កាណូត ចំនួន ០២ គ្រឿង ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រុម​ចម្រុះ​បាន​ប្រទះឃើញ និង​បង្ក្រាបបាន​នូវ​ករណី​ល្មើស ចំនួន ០២ ករណី ។​
១-​នេសាទ​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង​៣​សង់ទីម៉ែត្រ ៖ -​ក្បាល​លប​លូ ចំនួន ០៧ គ្រឿង -​របាំង​សាច់​អួន ប្រវែង ៦០០​ម -​ចម្រឹង ចំនួន ២០០ ដើម​

២-​នេសាទ​ដោយ​ឧបករណ៍​ស្បៃ​មុង ៖ -​ក្បាល​ស្បៃ​មុង ចំនួន ១០​គ្រឿង -​របាំង​សាច់​ស្បៃ​មុង ប្រវែង ៩០០​ម -​ចម្រឹង​ចំនួន ៣០០ ដើម ។​

​ជា​លទ្ធផល ក្រុម​ការងារ​ចម្រុះ​បាន​សម្រច កាប់បំផ្លាញ និង​ដុត​ចោល​នៅនឹងកន្លែង នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ ។ ដោយឡែក ត្រី ចំនួន ២០ គ​ក្រ ត្រូវបាន​លែង​ចូល​បឹង​ធម្មជាតិ​វិញ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.