ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​សកម្ម​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ ២០២៤

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​សកម្ម​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​បុស្ស ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បន្ត​សកម្មភាព​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​បាន​បែក​ចែក​ក្រុមការងារ​ជា​បី​ក្រុម រួមមាន ៖

+​ក្រុមទី​១៖​ផ្នែក​រដ្ឋបាល​បាល​ជលផល​កំពង់ប្រាសាទ សង្កាត់​រដ្ឋបាល​ជលផល​កំពង់ត្រឡាច កម្លាំង​សរុប​ចំនួន ០៨​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់​ចំនួន​០២​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល ប្រទះ​ឃើញ​ការធ្វើ​នេសាទ​ដោយ​ប្រើ​ដោយ​ឧបករណ៍​ដាយ នៅ​តាម​មាត់​ទន្លេ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​តាម​ដង​ទន្លេ​កំពង់​ក្តា ភូមិ​កំពង់​ក្តា ឃុំ កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង​។​

+​ក្រុមទី​២៖​សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី កម្លាំង​សរុប​ចំនួន ០៣ នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់ ០១​គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ប្រទះ​ឃើញ​ដុំ​សម្រាស់​នៅ​ចំណុច​ព្រែក​សេះ ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ។

+​ក្រុមទី​៣៖​សង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ខុន​រ៉ង និង​ប្រជា​ការពារ​ភូមិ​កំពង់​អួ​រ កម្លាំង​សរុប​ចំនួន ៥​នាក់ និង​មធ្យោបាយ​បា​ឡា​ចំនួន ០១ គ្រឿង បាន​ចុះ​ប្រតិបត្តិ​ការប្រទះឃើញ​ឧបករណ៍រ​បាំង​រាំង​ភ្ជឹត​ព្រែក សមត្តកិច្ច​បាន​ឯកភាព​គ្នា​ដកហូ​តយ​កសាច់​ជន​យក​មក​រក្សា​ទុក្ខ​នៅ​សង្កាត់​បរិបូរណ៍ បាន​ចំនួន ០២ មាត់ និង រុះ​រេ​ី​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង របាំង​ស្បៃ​មុងភ្ជឹត​ព្រែក នៅ​ចំណុច​មុខ​ភូមិ​កំពង់​អ៊ួរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​

​ពាក់ព័ន្ធ​នឹង​ឧបករណ៍​នេសាទ​ល្មើសច្បាប់ សមត្ថកិច្ច បាន​ឯកភាពគ្នា​ធ្វើការ​រុះរើ​និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ហ្នឹង​កន្លែង លទ្ធផល​សម្រេច​បាន ចំនួន ៣ ករណី ដូចខាងក្រោម​៖
-​របាំង​ផ្ជិតព្រែក​ចំនួន​០១​ករណី ស្មើនឹង ៣ កន្លែង ប្រវែង​១៥០​ម៉ែត្រ លប​លូ ៣​គ្រឿង បង្គោល ៧០ ដើម និង​ចាក់​លែង​ត្រី​ចំរុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន ២០​គីឡូក្រាម​។​
-​សម្រាស់​ចំនួន​០១​ករណី ស្មើនឹង ០៣​កន្លែង ទំហំ​ប្រមាណ ១៨០០​ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន​៨០​មែក បង្គោល​ចំនួន ២១​ដើម ខ្សែចំណង ១២០​ម៉ែត្រ​។​
-​ដាយ​ចំនួន​០១​ករណី ទំហំ (៥​ម​×៣​ម​×១០ ម x០,០៤​ម ×០,០២៥​ម​) ចំនួន ០៦​មាត់​បង្គោល​ចំនួន​១២​ដើម ពី​ដុង​ចំនួន ៣០​ពី​ដុង ខ្សែ​លី​ឡុង​ចំនួន​៣០០​ម៉ែត្រ និង​ចាក់​លែង​ត្រី​ចំរុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន​៥០ គី​ឡូ ក្រាម​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.