ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​ជល​គី​រី និង​ស្រុក​កំពង់លែង​

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​ជល​គី​រី និង​ស្រុក​កំពង់លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​ពុធ ១០​កើត ខែ​បុស្ស ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បន្ត​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​ចំនួន​ពីរ គឹ​ស្រុក​កំពង់លែង និង​ស្រុក​ជល​គិរី រហូត​ឈាន​ដល់​បង្ក្រាប​បាន​បទល្មើស​ចំនួន ០២ ករណី ។​

​ក្រុមការងារ​រួម​មាន​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ សង្កាត់​រដ្ឋបាល​ជលផល​កំពង់លែង ដឹកនាំ​ដោយ​លោក អ៊ូ សោភ័ណ នាយរង​ខណ្ឌ កំលាំង​ចូលរួម ១៨​នាក់ និង​មធ្យោបាយ​ទូក​បា​ឡា​ស្មាច់​៥ គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ក្នុង​ភូមិ សាស្ត្រ ពីរ​ស្រុក គឺ​ស្រុក​ជល​គី​រី និង​ស្រុក កំពង់លែង បាន​ប្រទះឃើញ​សម្រាស់​នៅ​ចំណុច​ភូមិ​កោះ​ក្អែក ព្រែកស្តី​ល្គង ដល់​ចំណុច​ជើង​គ្រួស ភូមិ​ដូន​វៀត ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។ បន្ទាប់មក​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​រុញ​រើ និង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ហ្នឹង​កន្លែង​។​

​ជា​លទ្ធផល ក្រុម​ការងារ​បាន​រុះរើ​បំផ្លាញចោល​-​សម្រាស់​ចំនួន ០១ ករណី ស្មើនឹង ១៦ កន្លែង ទំហំ​ប្រមាណ ៣២០០ ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន ៥០០ មែក បង្គោល​ចំនួន ៨០ ដើម និង​ខ្សែចំណង​ប្រវែង ៩៦០ ម៉ែត្រ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.