ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស គោរព​ពិធី អបអរសាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ( ១៩៧៩ – ៧ មករា ២០២៥) គឺជា​កំណើត​ទី​២ នៃ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា (​អរគុណ​សន្តិភាព​)

​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស គោរព​ពិធី អបអរសាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ( ១៩៧៩ – ៧ មករា ២០២៥)  គឺជា​កំណើត​ទី​២ នៃ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា (​អរគុណ​សន្តិភាព​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ អនុវត្ត​តាម​ការណែនាំ​នឹង​ចង្អល់​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​នឹង​យោងតាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ​មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​បាន​ដាក់បទបញ្ជា​ដល់​កម្លាំង​ប្រចាំ​បញ្ជា​និង​កម្លាំង​តាម​បណ្ដាល​ប៉ុស្តិ៍​នីមួយៗ​ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត​និង​ឈរជើង​យាម​តាម​បណ្ដាល​គោលដៅ​សំខាន់ៗ​ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​សកម្មភាព​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស គោរព​ពិធី អបអរសាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ( ១៩៧៩ – ៧ មករា ២០២៥) កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​លេខ​៨៩១​ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍​ក្បាលស្ពាន​គ្រប់គ្រង​ចាប់ពី​វេលា​ម៉ោង​១១​នឹង​០០​នាទី​នៅ​យប់​ថ្ងៃ​អង្គារ​ទី ៧​ខែ​មករា ឆ្នាំ​២០២៥​ក្នុង​ការដើរ​ល្បាត​ចល័ត​រហូត​ឈាន​ចូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៨​ខែ​មករា ឆ្នាំ​២០២៥ ។​

​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​បាន​ប្រាប់ឲ្យដឹង​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត​និង​ឈរជើង​យាម​តាម​បណ្ដាល​គោលដៅ​សំខាន់ៗ​មួយ​យប់​ទាល់​ភ្លឺ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​លោក​វរសេនីយ៍ត្រី សែម សាមឿន នាយ​ប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​។​ដើម្បី​បង្កើន​ការទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​ទប់ស្កាត់​បង្ក្រាប​ក្មេង​ទំនើង​ផឹកស៊ី​គ្រឿង​ស្រវឹង​ឬមួយ​សេព​គ្រឿងញៀន​អុកឡុក​បង្ក​អសន្តិសុខ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ផង​ដែរ​។​

​សូម​បញ្ជាក់​លោក​វរសេនីយ៍ត្រី សែម សាមឿន នាយ​ប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​បាន​ចាត់តាំង លោក​អនុសេនីយ៍ទោ ឆុង ប៊ុនហេង​នាយរង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​ដឹកនាំ​កម្លាំង​មាន​លោកនាយ​នាយរង​ប៉ុស្តិ៍​ព្រមទាំង​កម្លាំង​មន្ត្រី​ក្នុង​ប៉ុស្តិ៍​ចំនួន​០៦​នាក់ ចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត ត្រួតពិនិត្យ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ភូមិ​ក្បាល​កោះ និង​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជាពិសេស​បង្កើន​ការទប់ស្កាត់​បង្ក្រាប​ក្មេង​ទំនើង​ផឹកស៊ី​គ្រឿង​ស្រវឹង​ឬ​មួយ​សេព​គ្រឿងញៀន​អុកឡុក​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ផិត​ភ័យ នឹង​ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតឡើង​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១ គ្រប់គ្រង ក្នុងឱកាស គោរព​ពិធី អបអរសាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ( ១៩៧៩ – ៧ មករា ២០២៥) គឺជា​កំណើត​ទី​២ នៃ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​៖​លោក​វរសេនីយ៍ត្រី សែម សាមឿន នាយ​ប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​ក៏​បាន​ណែនាំ​និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បើ​មាន​ហេតុការណ៍​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សុំ​រាយការណ៍​មក​ប៉ុស្តិ៍​ក្បាលស្ពាន​ជា​បន្ទាន់​ដើម្បី​ចាត់តាំង​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​និង​បង្ក្រាប​ជនល្មើស​យកមក​ផ្ដន្ទា​ទុក្ខ​តាម​ផ្លូវច្បាប់​។​

​លោក​វរសេនីយ៍ត្រី សែម សាមឿន នាយ​ប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​គោក​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​លេខ​៨៩១​បាន​ប្រាប់ឲ្យដឹង​ថា ក្នុង​ការចេញ​ធ្វើ​ការដើរ​ល្បាត​ចល័ត្ន​ត្រួតពិនិត្យនឹង​ឈរជើ​ង​តាម​គោលដៅ​សំខាន់ៗ​មួយ​យប់​ទាល់​ភ្លឺ​ពុំ​ឃើញ​ថា​មាន​សភាព​ស្ងៀមស្ងាត់​មិនមាន​អ្វី​គួរ​ឱ្យ​គាត់​សម្គាល់​ឡើយ ៕
(​ដោយ​៖​លោក​ចាន់​ពុធ​)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.