ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៥

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ចុះ​យុទ្ធនាការ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​បាន​បែងចែក​ជា​ពីរ​ក្រុម និង​បែក​ចែក​ទិសដៅ​នៅ​ចំណុច​ភូមិសាស្ត្រ តាម​ដង​ទន្លេ​ពា​មពេច ភូមិ​ពាម​ពពេច ឃុំ​កោះ​ថ្កូវ និង នៅ​ចំណុច​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ។​

+​ក្រុមទី​១៖​ផ្នែក​រដ្ឋបាល​បាល​ជលផល​កំពង់ប្រាសាទ កម្លាំង​សរុប​ចំនួន ៤​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់​ចំនួន ០១​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​ជល​ផល​បាន​ប្រទះឃើញ​ការធ្វើ​នេសាទ ប្រើ​ដោយ​ឧបករណ៍រ​បាំង​លូ​ស្បៃ​មុង ស្ថិតនៅ ក្នុង​ភូមិសាស្ត្រ​តាម​ដង​ទន្លេ​ពា​មពេច ភូមិ​ពាម​ពពេច ឃុំ​កោះ​ថ្កូវ និង​ចំណុច​ព្រែក​យួន ភូមិ​ថ្មី (​អន្លង់​អក​) ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្ត កំពង់ឆ្នាំង​។​
+​ក្រុមទី​២៖​សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី កម្លាំង​០៥ និង​មធ្យោបាយ​បា​ឡា​ស្មាច់ ០២​គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ប្រទះ​ឃើញ​ដុំ​សម្រាស់​នៅ​ចំណុច​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។

​ក្នុង​សកម្មភាព​ល្បាត​នេះ ក្រុម​ការងារ​បាន​ឯកភាព​គ្នា​រុញ និង​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង លទ្ធផល​ដូចខាងក្រោម​៖
-​សម្រាស់​ចំនួន​០១​ករណី ស្មើនឹង ០៨ កន្លែង ទំហំ​ប្រមាណ ២៧០០​ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន​១៨០​មែក បង្គោល​ចំនួន ២៧​ដើម ខ្សែចំណង ១៥០​ម៉ែត្រ​។​
-​របាំង​ស្បៃ​មុង​ចំនួន​០១​ករណី ស្មើនឹង ៧ កន្លែង ប្រវែង​១៥០ ម លូ​ស្បៃ​មុង​ចំនួន ៧ គ្រឿង បង្គោល​ចំនួន​១០០ ដើម និង​ចាក់​លែង​ត្រី​ចំរុះ​ចូល​ដែន​នេសាទ​វិញ ចំនួន​៥០​គីឡូក្រាម ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.