ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​ណេ​ប៉ាល់​៥៧​នាក់ រត់ចេញ​ពី​កាស៊ីណូ​អូរ​ស្មាន់​រី​សត

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​ណេ​ប៉ាល់​៥៧​នាក់ រត់ចេញ​ពី​កាស៊ីណូ​អូរ​ស្មាន់​រី​សត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចេញ​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​ណេ​ប៉ាល់​ចំនួន​៥៧​នាក់ បាន​នាំគ្នា​រត់​ចេញពី​កាស៊ីណូ​អូរ​ស្មាន់​រី​ស​ត ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ឈើ ពីព្រោះ​តែ​ជន​បរទេស​ទាំងនោះ​តវ៉ា ក្រោយ​មេការ​ជនជាតិ​ចិន​ឲ្យធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់សម្រាក​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤៖៤០​នាទី មាន​បុគ្គលិក​ជនជាតិ​បរទេស​របស់​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ «​អូរ​ស្មា​ច់រី​ស​ត​» ចំនួន​៥៧​នាក់ ជនជាតិ ប៉ា​គី​ស្ថាន​៥៣​នាក់ (​ស្រី​២​នាក់​) និង ណេ​ប៉ាល់​៤​នាក់ បាន​ធ្វើ​ការតវ៉ា និង​នាំគ្នា​ដើរចេញ​ពី​ក្រុមហ៊ុន ហើយ​ត្រូវបាន​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចុះ​ទៅ​សម្របសម្រួល និង​នាំ​ពួកគាត់​ទាំង​៥៧​នាក់ មក​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​។​

​ក្រោយ​បញ្ចប់​ការសួរនាំ​, ជនជាតិ​បរទេស​ទាំងនោះ​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​ពី​២-៣​ខែ​មក​ហើយ ដោយ​មិន​ទទួលបាន​ប្រាក់ខែ​នោះទេ និង​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​ពួកគាត់​ឲ្យមកធ្វើ ការ​នៅ​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ​អូរ​ស្មា​ច់រី​សត​ក្នុង​ខេត្តឧត្ដរមានជ័យ​វិញ​។​

​ក្រោយ​ពួកគាត់​បាន​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ​អូរ​ស្មា​ច់រី​ស​ត បាន​រយៈពេល​១០​ថ្ងៃ ត្រូវ​អ្នក​គ្រប់គ្រង​ជនជាតិ​ចិន (​មិន​ស្គាល់​ឈ្មោះ​) ឲ្យ​ពួកគាត់​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក និង​ដោយ​ភ័យខ្លាច​ថា​ខ្លួន​មិន​បាន​ទទួល​ប្រាក់ខែ ដូច​ក្រុមហ៊ុន​នៅឯ​ខេត្ត​ព្រះសីហនុ ទើប​ពួកគាត់​នាំគ្នា​តវ៉ា ហើយ​ដើរ​ចេញពី​ក្រុមហ៊ុន ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ឈើ ក្នុង​គោលបំណង​តវ៉ា​ឲ្យមាន​ពេល​ឈប់​សម្រាក​គ្រប់គ្រា​ន់ ខ្លះ​ចង់​បន្ត​ការងារ​នៅ​កន្លែង​ដដែល ខ្លះ​ចង់​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន ក្នុង​ខេត្ត​ព្រះសីហនុ ខ្លះ​ទៀត​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​ក្រោយ​ធ្វើការ​សាកសួរ​ទៅលើ​ជន​បរទេស​ទាំង​៥៧​នាក់​នោះ​រួច ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជូន​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំង​៥៣​នាក់ និង​ណេ​ប៉ាល់​៤​នាក់ ទៅ​ស្នាក់​ការ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្ត​សៀមរាប​ដើម្បី​បន្ត​នីតិវិធី​៕

 

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.