ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា មាន​អ្នកចូលរួម​ជាង​៧ ពាន់​នាក់

​រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា មាន​អ្នកចូលរួម​ជាង​៧ ពាន់​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅឯ​មុខ​បរិវេណ​សួន​សម្ដេច​ក្រឡាហោម​វិមានឯករាជ្យ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ ធ្វើឡើង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណ​:​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំង​ទាំង​៣​ប្រភេទ រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ជាង ៧​ពាន់​នាក់​។​

​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥​នេះ គឺជា​ខួប​លើក​ទី​៤៦​ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ដែល​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​សង្គ្រោះ និង​រំដោះ​ចេញ​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត​។ ក្នុង​របប​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​យុងឃ្នង​នេះ បាន​ធ្វើឲ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ទាំងមូល​បាន​វិនាស​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។​

​លោក សុខ លូ បាន​ថ្លែង​សុន្ទរកថា ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដោយ​បាន​លើកឡើង​ថា ថ្ងៃ​៧ មករា​១៩៧៩​គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា បើ​គ្មាន​ថ្ងៃ​នោះ​ទេ ក៏​គ្មាន​ថ្ងៃនេះ​ដែរ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ គ្មាន​ជន​ណា ឬ​កម្លាំង​ណា​មក​បំភ្លៃ និង​បំផ្លាញ​បាន​ឡើយ​ពីព្រោះ​បាន​កើតចេញ​ពី​ការលះបង់​សាច់ ស្រស់​ឈាម ស្រស់​និង​ភាព​អង់អាច​ក្លាហាន របស់​ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និង​យុទ្ធ​នារី​កម្ពុជា​។​

​លោក​បាន​បន្តថា ៤៦​ឆ្នាំ​កន្លងមកនេះ គឺ​ផ្តើមចេញ​ពី​ចំណង សាមគ្គីភាព និង​ការខិតខំ​ពុះពារ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កែប្រែ​មាតុភូមិ ពី​គំនរ​ផេះផង់ បាន​រស់រាន​ឡើងវិញ និង​មាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​ខេត្ត​បាត់ដំបង​យើង​ផងដែរ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ឱ្យ​មាតុភូមិ​យើង ឈាន​ទៅ​សម្រេច​គោលដៅ​ដ៏​ឧត្តុងឧត្តម គឺ​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​។ ព្រម​ជាមួយគ្នានេះ យើងទាំងអស់គ្នា សូម​លំឱនកាយវាចារ​ចិត្ត គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ​ជាង ៣​លាន​នាក់ ដែល​ត្រូវបាន​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត នៅក្នុង​របប​ដ៏​យង់ឃ្នង ក្នុងអំឡុង​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​សូម​ឧទ្ទិស​បួងសួង សូម​ឱ្យ​អ្នក​ទាំងអស់​នោះ បាន​ទៅ​កាន់​សុគតិភព​ជា​រៀងដ៏រាប​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា ពេល​នេះ​ខេត្ត​បាត់ដំបង បាននិងកំពុង​ប្រែ​មុខ​ប្រែ​មាត់ កម្រិតជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរឡើង និង​សមិទ្ធផល​ធំៗ បាន​កើនឡើង​ជាច្រើន នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ សក្តានុពល​ផ្នែក រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​កែឆ្នៃ រោងចក្រ សហគ្រាស សំណង់​ប្រព័ន្ធ​ធា​រាស្ត្រ​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម ក្រៅពីនោះ​នៅ​មាន​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត ដែល​ជា​តម្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​មាន​ភាពល្អប្រសើរ​។​

​បន្ទាប់​មក​តំណាង​យុវជន​ខេត្ត បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត និង​មាន​ការជូន​កម្រងផ្កា​ផែន​ទាំង​៧ ដល់​គណ​:​អធិបតី និង​បង្ហោះ​ប៉េង​ប៉ោង ជា​កិច្ចបញ្ចប់​ពិធី​ផងដែ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.