ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​អបអរសាទរ​ខួប​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ​៧​មករា

រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​អបអរសាទរ​ខួប​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ​៧​មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ លោក វង្ស ណា​ផាត ប្រធាន​ក្រុម​ប្រឹក​ក្សា​ខេត្ត​ព្រះសីហនុ និង​លោក ម៉ា​ង ស៉ី​ណេត អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​មិ​ទ្ទី​ញ​អបអរសាទរ​យ៉ាង​ក្លៀវក្លា ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​ជ័យជម្នះ​៧​មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វេទិការ​បុណ្យជាតិ​៧​មករា ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​អគ្គ​កុងស៊ុល​វៀតណាម អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទី​អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម យុវជន​អាហារូបករណ៍​សម្តេច​តេជោ យុវជន​ស្រឡាញ់​សន្តិភាព កងកម្លាំង​ទាំង​បី​ប្រភេទ និង​ប្រជាពលរដ្ឋ ១ ៨២៧ អង្គ​/​នាក់​៕

​នា​ឱកាស​ដ៏​វិសេសវិសាល​នេះ​លោក ម៉ា​ង ស៊ី​ណេត ក៏​បាន​អាន​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាឱកាស​ដែល​សម្តេច​តេជោ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​រាប់​ម៉ឺន​នាក់ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៤៦​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា​» នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥​។​

«៧ មករា ១៩៧៩» ជា​ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​ប្រជាជន​កម្ពុជា បាន​រួច​ជីវិត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្រោម​ការប្រយុទ្ធ​តស៊ូ​ដ៏​អង់អាច​ក្លាហាន​របស់​យុទ្ធជន និង​យុទ្ធ​នារី ដឹកនាំ​របស់​ឥស្សរជន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.