ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​រដ្ឋមន្ត្រី ឌិ​ត ទីណា​៖ សហព័ន្ធ​ត្រូវមាន​ភាពបត់បែន ដឹង​ពី​តម្រូវការ និង​ការផ្គត់ផ្គង់ មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ដាំ ក្នុង​កម្រិត​រក្សា​ស្ថិរភាព​ទីផ្សារ ដោយ​មិន​ជំរុញ​ការពង្រីក​ផ្ទៃ​ដី​ផលិតកម្ម ជៀសវាង​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ

​រដ្ឋមន្ត្រី ឌិ​ត ទីណា​៖ សហព័ន្ធ​ត្រូវមាន​ភាពបត់បែន ដឹង​ពី​តម្រូវការ និង​ការផ្គត់ផ្គង់ មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ដាំ ក្នុង​កម្រិត​រក្សា​ស្ថិរភាព​ទីផ្សារ ដោយ​មិន​ជំរុញ​ការពង្រីក​ផ្ទៃ​ដី​ផលិតកម្ម ជៀសវាង​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា សហព័ន្ធ​ត្រូវមាន​ភាពបត់បែន ដឹង​ពី​តម្រូវការ និង​ការផ្គត់ផ្គង់ មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ដាំ ក្នុង​កម្រិត​រក្សា​ស្ថិរភាព​ទីផ្សារ ដោយ​មិន​ជំរុញ​ការពង្រីក​ផ្ទៃ​ដី​ផលិតកម្ម ជៀសវាង​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​។​

​ការលើកឡើង​បែប​នេះ បាន​ធ្វើឡើង នាឱកាស​ដែល ឯកឧត្តម ឌិ​ត ទីណា បានអនុញ្ញាត​ឱ្យ​ឧកញ៉ា ច្រាយ សុន ប្រធាន​សហព័ន្ធ និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​វឌ្ឍនភាព​របស់​សហព័ន្ធ​ដំឡូង​មី​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​សហព័ន្ធ​ត្រូវ​ពិនិត្យ​គិតគូរ​ច្បាស់លាស់ ពី​ការរៀបចំ​អង្គការ​ចាត់តាំង​របស់​ខ្លួន និង​ភាព​ជា​តំណាង​ដែល​មាន​សារៈសំខាន់ ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម និង​កែច្នៃ​ដំឡូង​មី ដោយ​ដាក់​ធនធាន​រួមគ្នា ចេះ​ធ្វើការ​ជាមួយគ្នា យល់ច្បាស់​ពី​ទំហំ​ទីផ្សារ​ពិតប្រាកដ គិតគូរ​ពី​ប្រសិទ្ធ​សេដ្ឋកិច្ច ឈរជើង​បាន​រឹងមាំ និង​ដើរ​ត្រូវ​ទៅ​តាម​គោលដៅ​។​

​លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សហព័ន្ធ​ត្រូវមាន​ភាពបត់បែន ដឹង​ពី​តម្រូវការ និង​ការផ្គត់ផ្គង់ មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ដាំ ក្នុង​កម្រិត​រក្សា​ស្ថិរភាព​ទីផ្សារ ដោយ​មិន​ជំរុញ​ការពង្រីក​ផ្ទៃ​ដី​ផលិតកម្ម ជៀសវាង​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​»​។​

​បើតាម ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ដថា ក្រសួង​កសិកម្ម​បាន​នឹង​កំពុង​ជំរុញ​ការងារ​ការកសាង​សហគមន៍​កសិកម្ម​ទំនើប ដែល​អាច​ប្រមូលផ្តុំ​ប្រជាកសិករ​ដាំ​ដុះ​រួមគ្នា ដោយ​មាន​ផែនការ ផលិតកម្ម​ច្បាស់លាស់ ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ មាន​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ និង​មាន​ទីផ្សារ​ពិតប្រាកដ ហើយ​សហព័ន្ធ​ដំឡូង​មី​កម្ពុជា ត្រូវផ្តោត​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​ដំឡូង​មី​ស្រស់ និង​ការកែច្នៃ​ដំឡូង​មី​ក្រៀម​សម្រាប់​នាំចេញ ជៀស​ជាង​ការដាំដុះ​ប្រកួតប្រជែង​ជាមួយ​ប្រជាកសិករ​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​សហព័ន្ធ​បន្ត​សហការ​ជាមួយ​ក្រសួង​កសិកម្ម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យមាន​ភាព​បន្ស៊ី​គ្នា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ជោគជ័យ​ទាំងអស់គ្នា ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិករ​ពិតប្រាកដ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.