ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ឲ្យ​ពលរដ្ឋ​បញ្ចៀស​ចរាចរ និង​ផ្អាក​កំពង់ចម្លង​ជ្រោយចង្វារ​ភ្នំពេញ​, អរិយ​ក្សត្រ​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃស្អែក

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ឲ្យ​ពលរដ្ឋ​បញ្ចៀស​ចរាចរ និង​ផ្អាក​កំពង់ចម្លង​ជ្រោយចង្វារ​ភ្នំពេញ​, អរិយ​ក្សត្រ​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃស្អែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ដើម្បី​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្តទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​មហាវិថី​សម្តេច​សុធារស (​ចាប់ពី​ស្តុប​ជលផល ដល់​វិថី​ឧកញ៉ា​ឈុន​) កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ (​ចាប់​ពី​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត ដល់​វិថី​ឧកញ៉ា​ឈុន​) កំណាត់​មហាវិថី ព្រះ​សុរា​ម្រឹត និង​កំណាត់​មហាវិថី​ព្រះសីហនុ (​ចាប់​ពី​វិមានឯករាជ្យ ដល់​ស្តុប​នាគបាញ់​ទឹក​) និង​ផ្អាក​កំពង់ចម្លង ជ្រោយចង្វារ​ភ្នំពេញ និង​កំពង់ចម្លង​អរិយ​ក្សត្រ​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​៥៖០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្ម​វិធី​។​

​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ និង​កំពង់ចម្លង​ខាងលើ តាម​កាលបរិច្ឆេទ ដូច​បាន​ជម្រាបជូន ដោយ​អនុគ្រោះ ផុត​រយៈពេល​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.