ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ជម្លោះ​ពិភព​គុន រវាង​ក្រុម​ក្មេង​ទំនើង នៅ​ច្បារអំពៅ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំណត់​មុខសញ្ញា​បាន និង​តាម​ប្រ​ម៉ាញ់​ជា​បណ្តើរៗ​!

​ជម្លោះ​ពិភព​គុន រវាង​ក្រុម​ក្មេង​ទំនើង នៅ​ច្បារអំពៅ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំណត់​មុខសញ្ញា​បាន និង​តាម​ប្រ​ម៉ាញ់​ជា​បណ្តើរៗ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​ពេល​ថ្មីៗ​នេះ នៅ​ក្នង​ខណ្ឌ​ច្បារអំពៅ មាន​សកម្មភាព ក្មេង​ទំនើង​ជា​ច្រើន​ក្រុម បានធ្វើ​សកម្មភាព​ដេញ​វាយ​និង​កាប់​ចាក់​គ្នា​ក្នុង​វេលា​យប់​ស្ងាត់ មិនសូវ​មាន​មនុស្សម្នា​ឆ្លងកាត់ និង​អត់​មាន​សមត្ថកិច្ច​នៅ​ក្បែរ​។ ក្រោយ​ធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា​រួច ក្មេង​ទំនើង​ទាំងនេះ តែងតែ​បំបែក​គ្នា​រត់​គេច​រាងៗ​ខ្លួន​បាត់​អស់ មុន​ពេល​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​។

​ទោះជា​យ៉ាងនេះក្តី តាមរយៈ​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​កំណត់​មុខសញ្ញា​បាន និង​ធ្វើការ​តាម​ប្រ​ម៉ាញ់​ជា​បន្តបន្ទាប់ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រមាណ ០៩​និង​០០​នាទី កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ច្បារអំពៅ បាន​ធ្វើ​ការឃាត់ខ្លួន​ក្មេង​ទំនើ​ង ០១​នាក់ ឈ្មោះ ធី សំណាង ហៅ ណា​ង​ស្អុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច បុរី​មួយកន្លែង ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​សមាជិក ក្រុម​ក្មេង​ទំនើ​ង រហ័ស​នាម កាហ្វេ​កែង​ចិន (CKJ) ដែល​ក្រុម​នេះ បានធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​យ៉ាងសកម្ម ជាមួយ​ក្រុម​ក្មេង​ទំនើ​ង រហ័ស​នាម វត្ត​ក្នុង (WK) នៅ​ចំណុច មាត់ទន្លេ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជាមួយ​ក្រុម​ក្មេង​ទំនើង រហ័ស​នាម មនុស្ស​តូចៗ (MTT) នៅ​ចំណុច ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ សហការណ៍​ជាមួយ​កម្លាំង ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន បក្ខពួក​ក្មេង​ទំនើង​ក្នុង​ក្រុម​កាហ្វេ​កែង​ចិន (CKJ) ម្នាក់ទៀត​ឈ្មោះ សេង វីរ​: ហៅ LoGan ភេទ​ប្រុស អាយុ 16​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ចំនុច​មុខ​ផ្ទះ​លេខ​R52 ផ្លូវ​បេតុង បុរី​ចំការ​ល្មុត ភូមិ​តាងូវ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។

​សមាជិក​ក្រុម​ក្មេង​ទំនើង កាហ្វេ​កែង​ចិន (CKJ) ទាំង​០២​នាក់ កំពុង​ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​និង​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.