ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​អង្គភាព​

តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​អង្គភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ការងារ​ហ្វឹក ហ្វឺន​បាន​ដើរតួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​ខឿន​ការពារជាតិ តាមរយៈ​ការផ្ដល់​នូវ​ចំណេះដឹង និង​ចំណេះធ្វើ​ពិត​ប្រាកដ​ឱ្យ​ដល់​កងទ័ព ជាពិសេស​យោធិន​ដែល​មាន​វ័យក្មេង ដែល​ជា​ប្រភព​បន្ត​វេន ជំនាន់​ក្រោយ ដើម្បី​ចូលរួម​ថែរក្សា​សុខសន្តិភាព មិន​អនុញ្ញាត​ឱ្យ​ជន​ណា ឬ​ក្រុម​ណា​មក​បំផ្លាញ​បាន​ឡើយ ត្រូវ​រក្សា​សាមគ្គីភាព និង​ស្មោះត្រង់​ជានិច្ច​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល គាំទ្រ​រាជរដ្ឋាភិបាល​គ្រប់ពេលវេលា ព្រោះ​ប្រទេស​ជាតិ​មាន​សន្តិភាព​មក​ដល់ពេលនេះ ដោយ​ការ​សាមគ្គីភាព ឯកភាពគ្នា និង​ការស្មោះត្រង់ និង​ត្រូវ​ពង្រឹងពង្រីក​ការងារ​ការកសាង​ធនធានមនុស្ស និង​ការកសាង​អង្គភាព​របស់​ខ្លួន ។​

​លោកជំទាវ បាន​បន្តថា នាយ​-​ពលទាហាន​ទាំងអស់ ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​សិក្សា​រៀនសូត្រ​ការ ងារ​អប់រំ​ចិត្តសាស្ត្រ បទ​វិន័យ លក្ខន្តិកៈ កង​យោពល​ខេមរភូមិន្ទ បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ដែលជា​ច្បាប់​របស់​រដ្ឋ និង​ខិតខំ​បន្ត​ស្រាវជ្រាវ​ឯកសារ​ថ្មីៗ​បន្ថែមទៀត បន្ត​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ល្អ​ជា​និច្ច ហើយ​ត្រូវ​បន្ត​ពង្រឹង​ជំហរ​ស្មោះត្រង់​ដាច់ខាត​ការពារជាតិ សាសនា ព្រះមហាក្សត្រ បន្ត​ចូលរួម​អនុវត្ត​គោល នយោបាយ​យុទ្ធសាស្ត្រ​ប​ច្ចុកោណ​របស់​រាជរដ្ឋាភិបាល​។​

​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ ទី​៥ បាន​មានប្រសាសន៍ថា ស្ថិតនៅ​ក្នុង​ពេល​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ជា​ឱកាស សម្រាប់​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឱ្យបាន​ស្ទាត់ ដើម្បី​ធានាបាន​នូវ កិច្ច​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ បូរណភាព​ទឹកដី ដែល​ជា​កាតព្វកិច្ច​របស់​យោធិន គ្រប់រូប ពិសេស​យោធិន​វ័យក្មេង ជា​អ្នក​បន្ត​ភារកិច្ច​ពី​រៀមច្បង​ដែលមាន​វ័យចាស់​។​

​ឧត្តមសេនីយ៍ឯក បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំង​អស់​ពេល​ចូល​បម្រើការ​នៅក្នុង​អង្គភាព​ខ្លួន​វិញ គឺ ត្រូវ​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការសិក្សា​រៀនសូត្រ​ទៅ​ប្រើប្រាស់​ឲ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ឈរ​លើ​មនសិការ​ស្នេហា​ជាតិ គោរព​ឱ្យបាន​ម៉ឺងម៉ាត់​រាល់​តួនាទី និង​ភារកិច្ច​របស់​កងទ័ព ដើម្បី​ពង្រឹង​ប្រៀប​ការពារជាតិ អធិបតេយ្យ បូរណភាព​ទឹកដី រក្សា​ឱ្យបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ។​

​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​នាយ​-​ពលទាហាន​តំ បន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ទាំងអស់ ដែល​កន្លងមក ក្រៅ​ពី​ភារកិច្ច​ស្នូល​របស់​កងទ័ព គឺ​អង្គភាព​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​បេសកកម្ម​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ ដូចជា ខ្យល់​កន្ត្រាក់ ទឹក​ជំ ន​ន់ និង​ការងារ​មនុស្សធម៌​យ៉ាងសកម្ម ដោយ​មិន​គិត​ការនឿយហត់ ឬ​យប់​ថ្ងៃ​ឡើយ ឈរ​លើ​ភក្តីភាព រវាង​កងទ័ព និង​ប្រជាជន ទីណា​មាន​ប្រជាជន​ជួប​លំបាក ទីនោះ​មាន​មុខ​កងទ័ព​ចុះ​ជួយ​ជា​និច្ច ៕
​ដោយ សេន ត​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.