ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង សហការ​ត្រួតពិនិត្យ​ចល័ត បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​សា​ធាតុគីមី​ផ្សំ​គ្រឿងញៀន​ខុសច្បាប់​នៅ​ព្រំដែន​

​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង សហការ​ត្រួតពិនិត្យ​ចល័ត បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​សា​ធាតុគីមី​ផ្សំ​គ្រឿងញៀន​ខុសច្បាប់​នៅ​ព្រំដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤​វេលា ម៉ោង​០៩​និង​០០​នាទី ដោយ​អនុវត្ត​តាម​បទ​បញ្ជា​លោក​ឧត្តមសេនីយ៍ ទោ ដាញ់ អេង​ប៊ុន​ចាន់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​លោក​វរសេនីយ៍ឯក សុខ និ មល ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ក្នុង​ផែន សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​សរុប ៨៧​នាក់ ក្នុងនោះ ៖
-​ប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ចំនួន ០៩​រូប ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ទោ ឃ​ន តារា​សម្បត្តិ អគ្គលេខាធិការរង នៃ​អគ្គលេខាធិការ (​អ​.​ជ​.​ប​.​គ​.​ញ )​។​
-​ប្រតិភូ​លេខាធិការដ្ឋាន​ខេត្ត​បាត់ដំបង​ចំនួន ០៣​រូប ដឹកនាំ​ដោយ ឯកឧត្តម ធូ ភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​
-​កម្លាំង​នគរបាល​ផែន​ប្រឆាំង​គ្រឿងញៀន ១៧​រូប​
-​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត ០៩​រូប​
-​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កំរៀង ៣០​រូប​
-​កម្លាំង​វរ​ការពារ​ព្រំដែន​គោក ៨១៩​ចំនួន​១១​រូប​
-​កម្លាំង​កង​រាជ​អាវុ​ហត្ថ​ស្រុក​កំរៀង ០៨​រូប​។​

​បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ ចល័ត​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ខុសច្បាប់ ចំនួន​០១​គោលដៅ នៅត្រង់​ចំណុច​ក្រុមទី​៦ ភូមិ​អូរ​ដា​រលើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្នុងនោះ ៖
-​រថយន្ត​ធុន​ធំ ៣៥ គ្រឿង មនុស្ស​៧៣​នាក់ ស្រី​១៤​នាក់​
-​រថយន្ត​ធុន​តូច ៧៨ គ្រឿង មនុស្ស​៩៩​នាក់​.​ស្រី​១៨​នាក់​
-​ម៉ូតូ ៣៥ គ្រឿង មនុស្ស​៤៣​នាក់​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ពុំ​បាន​រកឃើញ​សារធាតុ​គីមី​ផ្សំ គ្រឿងញៀន​ខុសច្បាប់​ឡើយ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.