ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អភិបាលខេត្ត​ព្រះសីហនុ បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​កងកម្លាំង​សមត្ថកិច្ច ត្រូវធ្វើ​ការបង្ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង បើ​រកឃើញ​មួយ​ត្រូវ​បង្ក្រាប​មួយ មាន​ពីរ​បង្ក្រាប​ពីរ ដោយ​មិន​មាន​ការ​លើ​លែង​នោះទេ​!

អភិបាលខេត្ត​ព្រះសីហនុ បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​កងកម្លាំង​សមត្ថកិច្ច ត្រូវធ្វើ​ការបង្ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង បើ​រកឃើញ​មួយ​ត្រូវ​បង្ក្រាប​មួយ មាន​ពីរ​បង្ក្រាប​ពីរ ដោយ​មិន​មាន​ការ​លើ​លែង​នោះទេ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​កងកម្លាំង​សមត្ថកិច្ច ត្រូវធ្វើ​ការបង្ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង បើ​រកឃើញ​មួយ​ត្រូវ​បង្ក្រាប​មួយ មាន​ពីរ​បង្ក្រាប​ពីរ ដោយ​មិន​មាន​ការ​លើ​លែង​នោះទេ​។ ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២៤-២០២៥ ពិសេស​ការណែនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​ឱ្យ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក​យកចិត្តទុកដាក់​បញ្ហា​ក្រុម​ក្មេង​ទំនើ​ង​មិនត្រូវ​មាន​ការយោគយល់​លើកលែង​នោះទេ បើ​ឃើញ​មួយ​ត្រូវ​បង្ក្រាប​មួយ ឃើញ​ពីរ​បង្ក្រាប​ពីរ មិន​មាន​ការណែនាំ​អ្វី​ទៀត​ទេ គឺ​យើង​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​ជាប់​ជាប្រចាំ ទន្ទឹម​នោះ​បញ្ហា​គ្រឿងញៀន​ក៏​ដូចគ្នា​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ ឃុំ សង្កាត់​របស់​យើង​មាន​សុវត្ថិភាព ស្រម​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​។​

​ឯកឧត្តម ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​សង្កត់ធ្ងន់ថា អភិបាលរង​ខេត្ត ដែល​ទទួលបន្ទុក​តាម​ក្រុង ស្រុក​ទាំង​៥ របស់​ខេត្ត​ព្រះសីហនុ​ត្រូវ​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទៅ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន​ក្នុង​ក្រុង ស្រុក ពិសេស​ជា​ការលើកទឹកចិត្ត​ដល់​សិក្សានុសិស្ស​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ និង​ផ្សព្វផ្សាយ​វិធានការ​ចំ​បាច់​នានា​ចំពោះ​ក្មេង​ទំនើ​ង ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២៤-២០២៥ ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​បន្ថែមទៀត ម្យ៉ាងទៀត​ក្មេង​ទំនើង​វា​មានការ​ទាក់ទង​ទៅនឹង​ការបង្កើត​ជា​ក្រុម​នៅ​តាម​សាលារៀន តាម​ភូមិ ដូច​ជា​ការ​ណាត់​វាយ​គ្នា​នៅក្នុង​សាលា និង​ក្រៅ​សាលា ការ​បង្ហោះ​ម៉ូតូ ការ​លាក់​ដាវ​សាំ​ម៉ា​រ៉ៃ​ជាដើម ការ​ចេញ​ពី​សាលារៀន​មិន​ទៅផ្ទះ ផ្តុំគ្នា​នៅក្នុង​សាលា ឬ​នៅ​តាម​ទីប្រជុំជន​នានា​ដែល​ជា​ដើមចម​បង្កបានជា​ក្រុម​ក្មេង​ទំនើ​ង ម្យ៉ាងទៀត​ការចុះទៅ​ពង្រឹង​ការផ្សព្វផ្សាយ​ជា​វិធី​មួយ​សាស្ត្រ​ជួយ​ពង្រឹង​គុណភាព​សិក្សា​បាន​ថែមទៀត​ផង​។ ឆ្នាំ​សិក្សា​២០២៣-២០២៤ ការសិក្សា​របស់​សិស្ស​ក្នុង​ខេត្ត​ព្រះសីហនុ​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ ជាប់​និទ្ទេស A មាន​ការកើនឡើង​ជាង​ឆ្នាំ​២០២៣ ក្នុងនោះ​និទ្ទេស B C D ក៏​មាន​ការកើនឡើង ប៉ុន្តែ​និទ្ទេស E មាន​ការថយចុះ សូម​ពង្រឹង​គុណភាព​អប់រំ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​របស់​យើង​ទទួលបាន​និទ្ទេស A.B.C កាន់តែច្រើន ដូច្នេះ​រដ្ឋបាល​ក្រុង ស្រុក រួម​នឹង​អភិបាលរង​ខេត្ត ដែល​ទទួលបន្ទុក​នៅតាម​គោលដៅ សូម​ចាប់ដៃគ្នា​ចុះ​ទៅ​ជួប​អាជ្ញាធរ​ក្រុង ស្រុក ដើម្បី​បង្កើន​គុណភាព​សិក្សា​របស់​សិស្ស​ចាប់ពី​ដើមឆ្នាំ ដើម្បី​លើកទឹកចិត្ត​ពង្រឹងគុណភាព​វិស័យ​អប់រំ ស្មើ​នឹង​គាត់​បាន​ចូលរួម​ក្នុង​សង្គម​របស់​យើង​បាន​ល្អ ព្រោះ​ប្រទេស​ជាតិ​មួយ​ខ្លាំង ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ចំណេះដឹង​ខ្លាំង ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេសជាតិ​របស់​យើង​កាន់តែ​ល្អប្រសើរ​ជាក់​ជាមិនខាន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក៏​បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល ពិសេស​អភិបាលរង​ខេត្ត​ទទួល​ផែន​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​ត្រូវ​ឧស្សា​ចុះទៅ​មណ្ឌល​សុខភាព​នៅ​តាម​ក្រុង ស្រុក​ទាំង​៥ ដើម្បី​ទៅ​ត្រួតពិនិត្យ​គុណភាព នៃ​ការបំរើ​សេវា​សុខាភិបាល​នៅ​តាម​មណ្ឌល​សុខភាព​នី​មួយៗ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ ក្រមសីលធម៌​មន្ត្រី​សុខាភិបាល ការទទួលខុសត្រូវ ឥរិយាបថ​មន្ត្រី​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​អ្នកជំងឺ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ចាជីវៈ​ជា​គ្រូពេទ្យ​ល្អ មាន​ភាព​រាក់ទាក់ រួសរាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​សុខាភិបាល​នៅ​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​សុខាភិបាល​មាន​ការសប្បាយ​រីករាយ និង​មាន​ការ​អរគុណ ដោយ​មិន​មាន​ពាក្យរិះគន់​ដល់​ក្រុមគ្រូពេទ្យ ទន្ទឹម​នោះ​ត្រូវ​មាន​ក្រុម​គ្រូពេទ្យ​នៅ​ប្រចាំការ​នៅតាម​មណ្ឌល​សុខភាព​ជាប់​ជាប្រចាំ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​រៀបចំ​កែលម្អ​អនាម័យ បរិស្ថាន រៀបចំតាក់តែង​ភ្លើង​លម្អ​នៅតាម​ដងផ្លូវ​សាធារណ​ក្នុង​ទីប្រជុំជន​ក្រុង ស្រុក និង​នៅតាម​តំបន់​កម្សាន្ត​នានា ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ឈានចូល​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៥ ព្រោះ​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​ខេត្ត ក្រុង ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​ឆ្លង​ឆ្នាំ​នាពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.