ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​នគរបាល​អន្ដោ​ប្រវេ​សន៍ បន្ដ​ស្រាវជ្រាវ​ជនបរទេស ដែល​លួច​ស្នាក់​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​បទល្មើស

មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​នគរបាល​អន្ដោ​ប្រវេ​សន៍ បន្ដ​ស្រាវជ្រាវ​ជនបរទេស ដែល​លួច​ស្នាក់​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​បទល្មើស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​សន្ដិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ត្រូវ​បន្ដ​ខិតខំ​ស្រាវជ្រាវ​ស៉ើបអង្កេត​ស្វែងរក​មុខ​សញ្ញាជនបរ​ទេស ដែល​លួច​ជ្រៀត​ចូលមក​ស្នាក់​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ឈាន​ដល់​ការប្រព្រឹត្ត​បទល្មើស​នានា​។​

​ការណែនាំ​បែប​នេះ​របស់​លោក​សន្ដិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ ក្នុងឱកាស​អញ្ជើញ​ជា​តំណាង​លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ដ​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​លោក​បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការគ្រប់គ្រង​ការចេញ ចូល​ប្រទេស​របស់​ជនបរទេស​ឲ្យបាន​ហ្មត់ចត់ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ទាំង​ការលើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​នៅ​តាម​ច្រកទ្វារ​គ្រប់​ប្រភេទ និង​ការបង្ការ​ទប់ស្កាត់​មិនឲ្យ​មាន​ការ​ជ្រៀតចូ​ល​ខុសច្បាប់ សំដៅ​ធានា​ឆ្លើយតប​បាន​ទាំង​សំណូមពរ នៃ​ការថែរក្សា​សន្តិសុខ​ជាតិ និង​ការអនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។​

​បន្ថែម​ពី​នេះ ត្រូវ​បង្កើន​កិច្ចសហការ ផ្លាស់ប្តូរ ព័ត៌មាន​ជាមួយ​សមត្ថកិច្ច​បរទេស​ជា​មិត្ត ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​មុខសញ្ញា​នានា និង​ត្រូវមាន​វិធានការ​គ្រប់គ្រង​ជនបរទេស​ឲ្យបាន​ម៉ត់ចត់ ធ្វើយ៉ាងណា​ឲ្យ​បរិយាកា​សសន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មាន​ភាពល្អប្រសើរ ដើម្បី​បម្រើ​ដល់​គោលនយោបាយ​ទេសចរណ៍ និង​ទាក់ទាញ​វិនិយោគិន​បរទេស​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​កាន់តែ​ច្រើនឡើង​។​

​ដោយឡែក ចំពោះ​ការងារ​គ្រប់គ្រង​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត ត្រូវ​បង្កើន​សកម្មភាព​គ្រប់គ្រង​វត្តមាន​ស្នាក់​នៅ​ឲ្យបាន​ច្បាស់លាស់​តាម​ស្មារតី​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្តី​ពី​អន្តោប្រវេស​ន៍ ពិសេស​ត្រូវ​ចាត់តាំង​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​ផែនការ​របស់​ក្រសួងមហាផ្ទៃ​។ ហេតុនេះ ស្នើ​ដល់​ស្នងការដ្ឋាន​នគរបាល រាជធានី ខេត្ត​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​នេះ​ឲ្យទទួល​លទ្ធផល​ល្អ ដោយហេតុ​ថា​ប្រតិបត្តិ​ករ​សំខាន់​ក្នុង​ការអនុវត្ត​ផែនការ​ខាងលើ គឺ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ដែល​មាន​តួនាទី​គ្រប់គ្រង​ជនបរទេស​នៅតាម​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ធានា ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​។​

​ជាមួយ​នោះ ត្រូវ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ឬ​អ្នក​គ្រប់គ្រង​លំនៅឋាន​គ្រប់​ប្រភេទ​ដែល​មាន​ជនបរទេស​ស្នាក់នៅ​ឱ្យបាន​យល់​ច្បាស់​អំពី​កាតព្វកិច្ច​នៃ​ការរាយការណ៍​វត្តមាន​ស្នាក់នៅ​របស់​ជនបរទេស​ទៅក្នុង​ប្រព័ន្ធ FPCS និង ត្រូវ​ចាត់វិធានការ​ក្នុង​ការផាកពិន័យ​ដល់​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅឋាន​ណា​ដែល​មិន​បាន​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​មក​ស្នាក់នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​លិខិត​បទដ្ឋា​គតិយុត្ត​ជា​ធរមាន​។​

​ចំពោះ​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត លោក​សន្ដិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ បាន​ជំរុញ​ឲ្យ​បន្ត​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​អ្នក​ដែល​គ្រប់​អាយុ និង​អ្នក​ដែល​ត្រូវ​បន្ត​សុពលភាព មក​ដាក់​ពាក្យ​ស្នើសុំ​ប័ណ្ណ និង​បន្ត​សុពលភាព ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឲ្យបាន​ទាន់​ពេលវេលា ព្រមទាំង​បំពេញ​កាតព្វកិច្ច​នានា ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ជាមួយ​នេះ​ត្រូវ​ចាត់វិធានការ​តឹងរឹង និង​ម៉ឺងម៉ាត់​ចំពោះ​ជន​ណា​ដែល​រឹងរូស​។​

​ផ្អែក​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្នុង​សន្និបាត​បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៤ ជនបរទេស​ប្រព្រឹត្ត​ល្មើស​ច្បាប់​នៅ​កម្ពុជា ចំនួន​៩,២៤២​នាក់ ក្នុងនោះ បទល្មើស​អន្តោប្រវេសន៍​៦,៣៩៨​នាក់ រួមមាន​៖ លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​, ធ្វើ​ការខុសច្បាប់​, ស្នាក់​នៅ​លើស​ទិដ្ឋាការ​កំណត់ និង​បទល្មើស​ព្រហ្មទណ្ឌ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.