ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​

សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ​ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ ព្រមទាំង​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់​នេះ ដើម្បី​អនាគត​កូនចៅ​រយៈពេល​វែង និង​សណ្តាប់ធ្នាប់​ក្នុង​សង្គមជាតិ​របស់​យើង​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាន់​ទី​១៥, ថ្នាក់​បរិញ្ញាបត្រ​ជំនាន់​ទី​១៨ និង​ជំនាន់​ទី​១៩, ថ្នាក់​បរិញ្ញាបត្ររង​ជំនាន់​ទី​២១ និង​ថ្នាក់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ជំនាន់​ទី​៣៧ ដល់​និស្សិត និង​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា ដោយយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​កន្លងទៅ សមត្ថកិច្ច និង​កងកម្លាំង​ជំនាញ​ទូទាំងប្រទេស​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ចាប់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​ជាង ២​ពាន់​នាក់ ដែល​មាន​ជិត ៧០០​ករណី ហើយ​កំពុង​ត្រូវបាន​អនុវត្ត​ទោស​យ៉ាង​តឹងរឹង និង​ហ្មត់ចត់​។ ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម និង​ខិតខំ​សហការ ពិសេស​ចូលរួម​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ ព្រមទាំង​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់​នេះ ដើម្បី​អនាគត​កូនចៅ​រយៈពេល​វែង និង​សណ្តាប់ធ្នាប់​ក្នុង​សង្គមជាតិ​របស់​យើង​។

​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​បន្ថែមថា ស្ថាប័ន​អនុវត្ត​ច្បាប់​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជន​ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្ត​ខុស និង​បាន​បង្ក​ផលប៉ះពាល់​ដល់​សង្គមជាតិ ពិសេស​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​ករណី​ឃាតកម្ម ដែល​បាន​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា គឺ​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ចំនួន​៣១​ឆ្នាំ និង​ជា​លើក​ទី​១ ដែល​គ្រួសារ​អ្នករងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​មួយ​គ្រួសារ ទទួលបាន​សំណង ១​លាន​ដុល្លារ ហើយ​ជន​រង​របួសធ្ងន់​ម្នាក់​ទទួលបាន​សំណង ៣០​ម៉ឺន​ដុល្លារ និង​ជន​រង​របួសស្រាល​ម្នាក់​ទទួលបាន​សំណង ២០​ម៉ឺន​ដុល្លារ ផងដែរ​។ នេះ​សបញ្ជាក់​ច្បាស់​អំពី​ការយកចិត្តទុកដាក់រ​បស់​ស្ថាប័ន​អនុវត្ត​ច្បាប់​ក្នុង​ការផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ក៏​បង្ហាញ​ទៅ​សាធារណជន កុំ​យក​គំរូ​តាម​ករណី​ដែល​បាន​កើតឡើង​នេះ​, ជាពិសេស​ជឿជាក់​លើ​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា ដែល​ខិតខំ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ត្រូវធ្វើ​ឱ្យបាន​ហ្មត់ចត់​បំផុត​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ចំពោះ​សិស្ស និស្សិត​ជ័យលាភី​ទាំងអស់ ក៏ដូចជា​សាធារណជន ថា រឿង​ស្រលាញ់​ជាតិ​, ការពារជាតិ​បូរណភាព​ទឹកដី កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​តែ​បារម្ភ​, តែ​សកម្មភាព​នៃ​ការបារម្ភ​, ការស្រលាញ់ និង​ការពារ​ជាតិ យើង​ត្រូវ​អនុវត្ត​តាម​គោលការណ៍ ៣ ដែល​រាជរដ្ឋាភិបាល បាន​កំណត់​កន្លង​ទៅ​៖
១/ ចរចារ​បោះបង្គោល​ព្រំដែន​ឱ្យបាន​ច្បាស់លាស់​តាម​គោល​កាណ៍ និង​ច្បាប់​អន្តរជាតិ​,
២/ បោះបង្គោល​ព្រំដែន​ហើយ ត្រូវ​ដោះមីន កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន និង
៣/ ជំរុញ​ប្រជាជន​ទៅ​រស់នៅ ដើម្បី​បង្កើត​ជា​ខឿន​ការពារ​ព្រំដែន និង​ការពារ​ជាតិ​។ រឿង​ដែល​យើង​បារម្ភ​បំផុត គឺ​អរិភាព​រវាង​ប្រជាជន​និង​ប្រជាជន ដូចនេះ​ទើប​រាជរដ្ឋាភិបាល ជ្រើសរើស​មិន​ឆ្លើយឆ្លង​តាម​ហ្វេ​សប៊ុក តែ​មិនមែន​បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​បាន​ការពារ​ជាតិ​, ការពារ​ទឹកដី​, មិន​ថែរក្សា​អធិបតេយ្យ​ជាតិ នោះទេ តែ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ គឺ​ខិតខំ​ចរចារ​បោះបង្គោល​ព្រំដែន និង​កសាង​ធនធានមនុស្ស ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការការពារ​បូរណភាព​ទឹកដី​ពិតប្រាកដ និង​បណ្តុះ​ធនធានមនុស្ស​ពិតប្រាកដ​ក្នុង​ការដឹកនាំ និង​កសាង​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ត​ទៅ​មុខ​ទៀត ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង ស្ថិរភាព​យូរអង្វែង​របស់​កម្ពុជា ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.