ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​

អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម MURAI Yoshihiro អភិបាលខេត្ត​មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​អភិបាលខេត្ត​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ការសម្រេច​បាន​នូវ​ការចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​មី​យ៉ា​ហ្គិ នៃ​ប្រទេស​ជប៉ុន និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ជួយ​ជំរុញ​ដល់​ការបញ្ជូន និង​ទទួល​កម្មសិក្សាការី និង​ពលករ​ជំនាញ​របស់​កម្ពុជា ទៅកាន់​ខេត្ត​មី​យ៉ា​ហ្គិ ក៏​ដូចជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​នៅ​កម្ពុជា និង​នៅ​ជប៉ុន តាមរយៈ​ការផ្ទេរ​ជំនាញ​បច្ចេកទេស​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​, ឯកឧត្តម​អភិបាលខេត្ត មាន​ជំនឿ​ជឿជាក់ថា ខេត្ត​មី​យ៉ា​ហ្គិ​នឹង​អាច​ចូលរួម​បន្ថែមទៀត លើ​ការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា នា​ថ្ងៃ​អនាគត​។ ជាមួយគ្នា​នោះ​, ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ផងដែរ​ថា ក្នុងនាម​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន​, ឯកឧត្តម​ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ទៀត​រវាង​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​អបអរសាទរ ចំពោះ​ការសម្រេច​បាន​នូវ​ការចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ខេត្ត​មី​យ៉ា​ហ្គិ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាន​តែងតែបាន​ចូល​រួមចំណែក​ដល់​ដំណើរការ​នៃ​ការស្វែងរក​សុខសន្តិភាព​នៅ​កម្ពុជា ចាប់​តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៩០, ការស្ដារ និង​កសាង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​។ ជាមួយគ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋបាល​ខេត្ត​មី​យ៉ា​ហ្គិ និង​រដ្ឋាភិបាល​ជប៉ុន​ទាំងមូល ដែល​តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា ដែល​កំពុង​រស់នៅ និង​បម្រើ​ការងារ នៅ​ប្រទេស​ជប៉ុន​។

​សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​បន្ត​ចូល​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ចូលរួម​ពង្រឹង និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា លើ​ជំនាញ​ផ្នែក​យានយន្ត​, បច្ចេកវិទ្យា និង ឌីជីថល ដែល​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា ក៏ដូចជា​ទីផ្សារការងា​រ​នៅ​ប្រទេស​ជប៉ុន​ទាំង​នាពេល​បច្ចុប្បន្ន និង​អនាគត​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​ខេត្ត​មី​យ៉ា​ហ្គិ បន្ត​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​កម្ពុជា ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​ដាក់ចេញ​ជា​ផែនការ​អភិវឌ្ឍ​ជាក់ស្ដែង នា​ថ្ងៃ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.