ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ឯកឧត្តម ឃួ​ង ស្រេង បញ្ជា​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​ង

​ឯកឧត្តម ឃួ​ង ស្រេង បញ្ជា​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​ង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ២០២៤​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​គណៈ​បញ្ជា​ឯកភាព​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ចកា​រការ ពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ ឆ្នាំ​ថ្មី ឆ្នាំ​សកល និង​ត្រៀមកម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប​ទប់ស្កាត់ រាល់​បញ្ហា​អសកម្ម​ដែល​កើតមាន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ត្រូវ​យកចិត្ត​ដាក់​ឲ្យបាន​ម៉ឹងមាត់​ម៉ត់ចត់​បំផុត ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅក្នុង​មូលដ្ឋាន កុំឲ្យ​ក្រុម​ក្មេង​ទំនើង​បង្ក​ភាពចលាចល បាត់​សណ្តាប់ធ្នាប់​ក្នុង​សង្ក​ម​។ ការលើកឡើង​របស់​ឯកឧត្តម ឃួ​ង ស្រេង ស្របពេល​ដែល​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង​ហាក់​កំរើក​ឡើង​វិញ ក្នុង​រយៈពេល​ថ្មីៗ​នេះ​តាម​មូលដ្ឋាន​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​បង្កើត​វេន​ប្រចាំការ ប្រចាំ​បញ្ជា​មួយ​តាម​ខណ្ឌ ដោយមាន​អភិបាលរង​ខណ្ឌ​ម្នាក់ ដឹកនាំ និង​មាន​អធិការរង​នគរបាល​ម្នាក់ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​ម្នាក់ ត្រូវ​ដាក់​កម្លាំង​អន្តរាគមន៍​បង្ក្រាប​ក្មេង​ទំនើ​ង ដោយ​ក្នុង​ខណ្ឌ​នី​មួយៗ​មាន​អភិបាលរងខណ្ឌ ៦​នាក់ ត្រូវ​បែងចែក​គ្នា​មើល​ឲ្យិ​សព្វគ្រប់​កិច្ចការពិសេស​ក្មេង​ទំនើង​នេះ​។ ជាមួយគ្នា​នេះ​យើង​ត្រូវធ្វើ​ដល់ប្ញស​គល់ នៃ​អំពើ​ល្មើស រាប់​តាំងពី​ល្បែងស៊ីសង​តាម​អន​ឡាញ​, ឆ្នោត​ឡូតូ​, កន្ទុយលេខ ល្បែង​ជល់​មាន់​…​ជាដើម ។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ខណ្ឌ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​នៃ​ខេត្ត​ជាប់​ព្រំប្រទល់ ជាមួយ​រាជធានី​ភ្នំពេញ ឱ្យបាន​ប្រទាក់ក្រឡា​គ្នា ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ព្រំប្រទល់​ឲ្យបាន​។ ត្រូវ​រៀបចំ​ប្រចាំ​បញ្ជា ដោយ​មាន​កងកំលាំង​នៅ​ជាមួយ បើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ​មាន​មុខ​ជា​និច្ច​។ ក្នុងនោះ​ទប់ស្កាត់​បង្ក្រាប​ក្មេង​ទំនើង​ឱ្យបាន ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ថយចុះ បទល្មើស​ផ្សេងៗ​ក៏​ថយចុះ​។​

​ក្នុងនោះ​លោក​អភិបាល​រាជធានី ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ត្រូវធ្វើ​កិច្ច​សហការ​ជាមួយ​លោកគ្រូ អ្នកគ្រូ ដើម្បី​អាជ្ញាធរ​យើង​ចូល​ទៅ​ឆែក​តាម​ម៉ូតូ​សិស្ស​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​ពេល​យក​ម៉ូតូ​មក​ផ្ញើ បើ​មាន​ការសង្ស័យ ចំពោះ​សិស្ស​ទំនើង​តាម​គ្រឹះស្ថាន​ទាំង​រដ្ឋ និង​ឯកជន យើង​អនុវត្ត​ការទប់ស្កាត់​បទល្មើស​នា​នា គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ​ឥត​ឈប់​ទេ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែមថា ចំពោះ​ករណី​មុខសញ្ញា​មិនទាន់​មាន​សកម្មភាព ក៏​ត្រូវ​ធ្វើ​កំណត់ហេតុ​បញ្ឈប់​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើ​ង ដើម្បី​ឱ្យ​អាណាព្យាបាល ឬ​មាតាបិតា របស់​ក្មេង​ទំនើង​ទាំងនោះ បាន​ទទួល​ជ្រាប​ជា​ព័ត៌មាន​ជាមុន​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​គណៈ​បញ្ជាការ​ខណ្ឌ​ទាំង​១៤ ដែល​បាន​យក​គោលការណ៍​រៀបចំ​យន្តការ​ក្រុម​ការងារ​តេ​ឡេ​ក្រាម នៅតាម​បណ្តា​គ្រឹះស្ថាន​សាធារណៈ​ទាំងអស់ ទាំង​សាលារៀន​រដ្ឋ ឬ​ឯកជន​នោះទេ និង​បាន​ជំរុញ​បន្ថែម​លើ​ប្រសាសន៍​សម្តេច​ធិបតី លើកឡើង​ដោយ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បង្កើត​គណៈ​ប្រចាំ​ការជាប់​ក្នុង​មូលដ្ឋាន​ខណ្ឌ ត្រូវ​ដាក់​កម្លាំង ចុះ​អន្តរាគមន៍​លើ​ការបង្ក្រាប​ក្មេង​ទំនើង​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ផ្តល់​នូវ​វិធានការ​មួយចំនួន​ដោយ​អាច​ឈានទៅដល់​ការសហការ ជាមួយ​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា សម្រាប់​ធ្វើការ​តួ​ត​ពិនិត្យ ទៅដល់​មុខសញ្ញា​ណាមួយ​ដែល​គ្រឹះស្ថានសិក្សា មាន​ការសង្ស័យ ត្រូវ​ឆែកឆេ ជាពិសេស​អាច​ឆែកឆេរ​លើ​សម្ភារៈ​ប្រើប្រាស់ ដូចជា​ម៉ូតូ​របស់​សិស្ស​សាលា ដែល​អាច​មាន​លទ្ធភាព​លាក់ទុក​អាវុធ ដែល​អាច​បង្ក​ជា​របួសស្នាម ដូចជា​ដាវ កាំបិត ជាដើម ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែមថា បើ​ដឹង​ថា​ក្មេង​ទំនើង​នៅ​ភូមិ​ណា បើ​មេភូមិ​រាយការណ៍ យើង​ត្រូវ​លាក់​ការឱ្យ​គាត់ ហើយ​ចុះ​អន្តរាគមន៍​ត្រូវ​ត្រួតពិនិត្យ​ធ្វើ​កិច្ចសន្យា លាយល័ក្ខអក្សរ បើ​ចាំបាច់​អញ្ជើញ​ព្រះរាជអាជ្ញា​ទៅ​ជា​មួយ​ធ្វើ​កំណត់ហេតុ​រដ្ឋបាល​ឱ្យ​បញ្ឈប់​។ យកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ និង​ចូល​ឆ្នាំ​សកល​២០២៥​ខាងមុខ​។ ត្រូវ​ប្រើ​យន្តការ​សង្កាត់ ភូមិ មើលថែ​បង្គោល​ភ្លើង​សាធារណៈ​ខ្សែ ភ្លើង អំពូល​ខូច ចុះ​តាមដាន ល្បាត​ទប់ស្កាត់​ចោរ​កាត់​ខ្សែភ្លើង​ដូច​នៅ​ខណ្ឌមានជ័យ​បន្តទៀត​។​

​នា​ឱកាស​នោះ​ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ចុះ​រុះរើ​ស្លាក​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​ទីសាធារណៈ ហើយ​ចំពោះ​ផ្លាក​យីហោ​ស្រា​បៀរ នៅ​តាម​មុខ​ផ្ទះ មុខ​ហាង ក៏​ត្រូវ​កំណត់​ឲ្យបាន​ច្បាស់លាស់ ដាក់​ក្នុង​កំរិតណា ទីតាំង​ណា ទំហំ​ប៉ុណ្ណា ឬ​ត្រូវ​អនុញ្ញាត​អោយ​ដាក់​នៅ​ជាប់​មុខផ្ទះ ឬ​មុខ​តែម្តង មិន​អោយ​នៅ​លើ​ទីសាធារណៈ​នោះឡើយ តែ​ត្រូវ​មាន​ច្បាប់​ត្រឹមត្រូវ​។ ជាមួយគ្នានេះ ត្រូវ​ចលនា​ប្រជាពលរដ្ឋ​ឲ្យមាន​ការចូលរួម​អបអរ​សាទរ​កម្ពុជា និង​ទិវា​សន្តិភាព​នៃ​កម្ពុជា ក្នុងនោះ ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សំរាប់​ពិធី​នា​ថ្ងៃ​ទី​២៩ ធ្នូ ខាងមុខ ជា​បញ្ហា​ចាំបាច់​បំផុត​ឲ្យ​កាន់តែ​បាន​ល្អប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.