ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ណែនាំ​អាជ្ញាធរ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការការពារ​សុ​វត្តិភាព ជូន​ពលរដ្ឋ និង​ភ្ញៀវទេសចរ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ណែនាំ​អាជ្ញាធរ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការការពារ​សុ​វត្តិភាព ជូន​ពលរដ្ឋ និង​ភ្ញៀវទេសចរ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ការការពារ សន្ដិសុខ សុ​វត្តិភាព សណ្ដាប់ធា្នប់​សារ​ធារណៈ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ឲ្យមាន​ភាពសប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០២៤ ចូលឆ្នាំ​២០២៥ ។​

​លោក​លើកឡើង​បែប​នេះ ខណ​:​ចូលរួម​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ បូក​សរុប​លទ្ធ​ផ​ការងារ​ប្រចាំ​ខែ​ធ្នូ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ខែ​បន្ទាប់ និង​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅសល់​ប្រជុំ​សាលាខេត្ត​កែប​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​កែប ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​តម្លៃ​ក្នុង​ការលក់​ចេញ និង​ណែនាំ​ដល់​បងប្អូន​អាជីវករ និង​ប្រតិបត្តិ​ក​រ ត្រូវ​មាន​បញ្ជី​មុខម្ហូប​ឬ​សេវា ឲ្យបាន​ត្រឹមត្រូវ គ្រប់​ទីតាំង​ទាំងអស់ ដើម្បី​ផ្ដល់​នូវ​ផាសុខភាព ភាពជឿជាក់ និង​ភាពសប្បាយ​រីករាយ​ជូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ជាមួយគ្នា​នោះ​ដែរ ដើម្បី​បង្កើន​នូវ​ភាពសប្បាយ​រីករាយ ជូន​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​លេង ក្នុង​ខេត្ត​កែប នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល រដ្ឋបាល​ខេត្ត​កែប បាន​ត្រៀម​លក្ខណៈ​រួចរាល់ បង្កើត​ព្រឹត្តិការណ៍​សប្បាយៗ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៤ ក្នុងនោះ​មានដូចជា ពិធី​បង្ហោះ​ខ្លែង​ខ្មែរ ប្រឡង​ច្រៀង​បុរាណ សម័យ ពិធី​អំ​ទូកផ្ដាចារ​សមុទ្រ ប្រគុំ​តន្ដ្រី សិល្បៈ ល្ខោនបាសាក់ អុច​កាំជ្រួច និង​បង្ហោះគោម ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.