ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៦ និង​អន្តរជាតិ​លើក​ទី​៤២

ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៦ និង​អន្តរជាតិ​លើក​ទី​៤២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៦ និង​អន្តរជាតិ​លើក​ទី​៤២​ក្រោម​ប្រធានបទ «​បរិ​យា​បន្ន​ពិការ​ភាពលើ​គ្រប់​វិស័យ​ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌីជីថល​» និង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត «​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ឆ្នាំ​២០២៤-២០២៨» ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ជន​មាន​ពិការភាព​ទាំងអស់ ដែល​លោក​ទាំង​ទ្វេ​តែងតែ​ខ្វល់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​ទាំង​អស់ ជាពិសេស គឺ​បងប្អូន​ដែល​មាន​ពិការភាព ជន​មាន​ពិការភាព​សតិបញ្ញា និង​អូ​ទី​ស្សឹម ដោយ​មិន​ទុក​ឲ្យ​អ្នកណា​ម្នាក់​នៅ​ឯកា​នោះទេ​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​សកម្មភាព​នានា ក្នុង​សង្គម​របស់​ជន​មាន​ពិការភាព ប្រមាណ​១,៥​ពាន់​លាន​នាក់ នៃ​ប្រជាជន​សរុប​នៅក្នុង​ពិភពលោក ដែល​ជា​ជន​មាន​ពិការភាព​កាយសម្បទា ញាណ​ដឹង សតិបញ្ញា​ជាដើម ដោយសារតែ ការរស់នៅ​របស់​ពួកគេ​តែងតែ​ប្រឈម​ជា​មួយ​ឧបសគ្គ​រារាំង​នានា​ដូចជា​៖ ការរើសអើង ការប្រមាថ​មាក់ងាយ ការ​ផាត់​ចេញ​ពី​សហគមន៍ ការ​មិន​រាប់អាន ការមិនទទួលស្គាល់ ការមិន​ផ្តល់​សេវា ការមិន​ផ្តល់​ឱកាស និង​មិន​មាន​សិទ្ធិ​ពេញលេញ​នៅក្នុង​សង្គម ដែល​នាំឲ្យ​ប៉ះពាល់ យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ សម្រាប់​កម្ពុជា ការ​ប្រារព្ធ​ទិវា​ជន មាន​ពិការភាព​នេះ​ឡើង គឺ​ដើម្បី​រំលឹក​ពី​មហា​វិនាសកម្ម ដែល​បាន​កើតឡើង ដោយសារ​ភ្លើងសង្គ្រាម ជាពិសេស​ដោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ ផលវិបាក​ជាច្រើន​ដល់​សង្គម​រួម​មាន​ស្ត្រី​មេម៉ាយ កុមារកំព្រា ជន​មាន​ពិការភាព ព្រមទាំង​បាន​បន្សល់​នូវ​គ្រាប់មីន និង​កាក​សំណល់ ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​នេះ​ជា​សោកនាដកម្ម​មួយ​របស់​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​ទទួលរង ពី​ការទម្លាក់​គ្រាប់បែក​រាប់​លាន​តោន ដែល​បាន​ធ្វើឱ្យ​ប្រជាជន​របួស ពិការ ស្លាប់​រាប់លាន​នាក់ ដោយ​គ្មាន​ការទទួលខុសត្រូវ ហើយ​បន្ទុក​ទាំងនេះ​ក៏​បាន​ធ្លាក់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​សម័យកាល​ជា​បន្តបន្ទាប់​មក​នេះ ដូច្នេះ​ការធានាបាន​នូវ​សន្តិភាព នឹង​ជួយ​បង្ការ​ការវិលត្រឡប់​មក​វិញ នៃ​ជម្លោះ និង​សង្គ្រាម​ដែល​ជា​កត្តា​ដ៏​ចម្បង នៅ​ក្នុង​ការកាត់បន្ថយ​ពិការភាព របស់​មនុស្សជាតិ នៅលើ​ភពផែនដី​នេះ ក៏​ដូចជា​ការកសាង​លក្ខខណ្ឌ សម្រាប់​លើកកម្ពស់​ជីវភាព និង​សុខមាលភាព​របស់​ជន​មាន​ពិការភាព​ផងដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន​ខេត្ត បានឱ្យដឹងថា​៖ បច្ចុប្បន្ន​ចំពោះ​អតីតយុទ្ធជន​ដែលមាន​ពិការភាព បាន​ទទួល​របប​សន្តិ​សុខ​សង្គម​ពី​រដ្ឋ ដែល​ប្រាក់​សោធន​ទាប​បំផុត ៨២៥,០០០​រៀល និង​ខ្ពស់បំផុត ១,៨៧៣,៥០០​រៀល ជាក់ស្តែ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ អតីតយុទ្ធជន​ពិការ​ខេត្ត​ប៉ៃលិន មាន​ចំនួន​១,៧៨២​នាក់ ទទួល​បាន​របប​សោធន​ប្រចាំខែ ចំណាយ​ថវិកា​សរុប​ប្រមាណ ១,៣៣៥​លាន​រៀល ក្នុង​នោះ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​បច្ចុប្បន្ន សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​សាងសង់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​មាន​ពិការភាព ចំនួន ២០​ខ្នង​៕
​ដោយ សេន ត​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.