ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការផ្អាក​ការបង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង លើក​ទី​២

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការផ្អាក​ការបង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង លើក​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការផ្អាក​ការបង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង លើក​ទី​២ ខណៈ​ដែល​ការបង្កបង្កើន​ផល​របស់​បងប្អូន​ប្រជាក​សិ​ករ​យើង បាន​កើន​រហូត​ដល់ ៥៨,៧៧០​ហិកតា លើស​ផែនការ​ការប្រើប្រាស់​ទឹក​ជាច្រើន​។​

​ក្នុង​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា យោងតាម​ផែនការ​សក្តានុពល​ទឹក សម្រាប់​ស្រោចស្រព​លើ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២៤-២០២៥ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត សម្រាប់​ការផ្គត់ផ្គង់​ទឹក​ជូន​ប្រជាកសិករ ក្នុង​ឆ្នាំ​២០២៥​នេះ បានត្រឹមតែ​២០,០០០​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​ផ្អែក​តាម​ការចុះពិនិត្យ​ជាក់ស្តែង​កន្លងមក របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​ការវាយតម្លៃ​របស់​មន្ទី​រ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ការបង្កបង្កើន​ផលរ​បស់​បងប្អូន​ប្រជាកសិករ​យើង បាន​កើន​រហូត​ដល់​៥៨,៧៧០​ហិកតា លើស​ផែនការ​ការប្រើប្រាស់​ទឹក​ជាច្រើន​។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់​ក្នុង​ខេត្ត ដែល​កំពុង​បង្កបង្កើន​ផល ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៥ ដូចតទៅ​៖
​ទី​១៖ សូម​បងប្អូន​ប្រជាកសិករ​ទាំងអស់ ផ្អាក​ការបង្កបង្កើន​ផល​ដំណាំ​ស្រូវ​រដូវប្រាំង លើក​ទី​២ ជា​បណ្តោះ អាសន្ន បន្ទាប់​ពី​បងប្អូន​ប្រមូល​ផល​រួចរាល់ នៅក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០២៥ ខាងមុខ​។​
​ទី​២៖ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​គ្មាន​ប្រភព​ទឹក ត្រូវ​ត្រៀម​លក្ខណៈ​ស្តុក​ទឹក​ក្នុង​ស្រះ អណ្តូង ប្រឡាយ ដែល​អាច​ស្តុក​ទឹក សម្រាប់​ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​សត្វពាហនៈ​ជាដើម​។​
​ទី​៣៖ ក្នុងករណី​បងប្អូន​ប្រជា​កសិករ​នៅ​តែ​អនុវត្ត មិន​ទទួលយក​ការជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ទេ​នោះ បងប្អូន​ប្រជាពលរដ្ឋ នឹង​ខាតបង់​ទាំង​សម្ភារ ថវិកា និង​ពេលវេលា​ជាក់​ជា​មិនខានឡើយ​។​
​ទី​៤៖ ករណី​ដែល​ប្រជា​កសិករ​យើង នៅតែ​បន្ត​ការបង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង លើក​ទី​២ ទៀត​នោះ បងប្អូន​អាច​នឹង​ជួប​ប្រទះ​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ខ្វះ​ទឹក​សម្រាប់​សត្វពាហនៈ ជាដើម ។​
​ទទួលបាន​សេចក្តីជូនដំណឹង​ខាងលើនេះ សូម លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​បងប្អូន​ប្រជាកសិករ​ទូទាំង​ខេត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចាត់ចែង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.