ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​មាន​វត្តមាន​ផ្ទាល់​ពី​សំណាក់​រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ថ្នាក់​ដឹកនាំ​នៅ​ទីស្ដីការក្រសួង ដោយឡែក ទីប្រឹក្សា​ក្រសួង ប្រធាន​មន្ទីរ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​នៃ​មន្ទី​ររ​អភិវឌ្ឍន៍ជនបទ​ទាំង​២៥​រាជធានី​-​ខេត្ត ចូលរួម​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សំឡេង (Zoom Meeting)​។​

​បន្ទាប់​ពី​ឯកឧត្តម បាន បូ​រ័ត្ន អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​អាន​សេចក្ដីព្រាង​របាយការណ៍​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែ​ធ្នូ​, ឯកឧត្តម ឈឹម សៅ​គី រដ្ឋលេខាធិការ​ប្រចាំការ បាន​អាន​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​សម្រេច​បាន​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ដោយ​បញ្ជាក់​អំពី​វឌ្ឍន​តាម​កម្មវិធី​អាទិភាព​ទាំង ៤ របស់​ក្រសួង ក្នុង​រយៈពេល​១​ឆ្នាំ រួមមាន​៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍េ​ជនបទ សម្រេចបាន ៩៦,៦៦%​នៃ​ផែនការ​ប្រចាំឆ្នាំ​, ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ សម្រេចបាន ៩៦,៨២% នៃ​ផែនការ​ប្រចាំឆ្នាំ​, ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច សម្រេចបាន ៩៨, ៣៨%​នៃ​ផែនការ​ប្រចាំឆ្នាំ​, និង ការពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ សម្រេចបាន ៩៨, ៤៧% ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ​។ ក្រសួង​បាន​ដាក់ចេញ​ជា​ផែនការ​សម្រាប់​ឆ្នាំ​២០២៥ ដោយ​អនុវត្ត​កម្មវិធី​អាទិភាព​ចំនួន ៥ រួមមាន​៖ ១.​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ប្រកបដោយ​ភាព​ធន់​, ២.​លើកកម្ពស់​ការទទួល​បាន​ទឹកស្អាត និង​អនាម័យ​បរិស្ថាន​ជនបទ​, ៣.​ជំរុញ​អភិវឌ្ឍ​សហគមន៍​ជនបទ និង​ចលនា​ភូមិ​គំរូ​, ៤.​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ​, និង ៥.​ការគ្រប់គ្រង​ស្ថាប័ន និង​សេវា​គាំទ្រ​ទូទៅ​។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍ និង​ទិសដៅ​ការងារ​បន្ដ​រួចមក លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​សម្រេចបាន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ទាំង​នៅ​ថ្នាក់​ក្រសួង និង​នៅ​រាជធានី ខេត្ត ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​យ៉ាង​សកម្ម ទៅតាម​ផែនការ​សកម្មភាព និង​តាម​តម្រូវការ​ការងារ​ក្នុង​ក្របខ័ណ្ឌ​តួនាទី ភារកិច្ច​របស់​ក្រសួង រហូត​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការដាក់ចេញ​នូវ​កម្មវិធី​អាទិភាព​ទាំង ៥ នេះ គឺ​ដើម្បី​ឱ្យ​ឆ្លើយតប​ចំ​គោលដៅ នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ឱ្យស្រប​ទៅ​នឹង​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.