ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ថ្មើរជើង (Walk street) តាម​បណ្តោយ​មាត់ទន្លេ ចាប់​មុខ​ប្រៃ​ស​ណីយ៌​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង នៅ​ដើមឆ្នាំ​២០២៥

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ថ្មើរជើង (Walk street) តាម​បណ្តោយ​មាត់ទន្លេ ចាប់​មុខ​ប្រៃ​ស​ណីយ៌​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង នៅ​ដើមឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ចុង​ខែ​មករា ២០២៥​ខាងមុខ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ត្រូវតែ​ដាក់ឲ្យ​ដំណើរការ​ផ្លូវ​ថ្មើរជើង (Walk street) តាម​បណ្តោយ​មាត់ទន្លេ ចាប់​មុខ​ប្រៃ​ស​ណីយ៌​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង​។ សំខាន់ គឺ​ចេញ​ដំណើរ​សិន ហើយ​យ៉ាង​យូរ​ដាច់​ខែ​មករា ឆ្នាំ​២០២៥ ការងារ​ផ្សេងៗ​ទៀត ចាំ​ដោះស្រាយ​បន្ត ហើយ​ត្រូវបង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដើម្បី​ចេញ​ដំណើរ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ជា​ថ្មី ដើម្បី​ពិនិត្យ​វឌ្ឍនភាព នៃ​ការរៀបចំ​ផ្លូវ​ថ្មើរជើង (Walkstreet) តាម​បណ្តោយ​មាត់​ទន្លេចតុមុខ ចាប់​ពី​មុខ​ប្រៃ​ស​ណីយ៏​កម្ពុជា​រហូតដល់​មុខ​ព្រះបរមរាជវាំង ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ទេសចរណ៍ និង​ប្រៃសណីយ៍ អគ្គិសនី​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ដថា ផ្លូវថ្មើ​ជើង​នេះ​មាន​គម្រោងយូរ​មក​ហើយ តែ​អាស្រ័យ​ដោយ​ស្ថានភាព​ជួប​ការលំបាក ដូច​ជា​ជំងឺ​កូវី​ដ​១៩ និង​បញ្ហាលំបាក​ពី​បញ្ហា​ថវិកា​ជាដើម​។ តែ​ទោះបីយ៉ាងណា រាជរដ្ឋាភិបាល​បាន​ណែ​នាំឲ្យ​ខិតខំ​អនុវត្តឲ្យ​សម្រេច​បាន​គំរោង ផ្លូវ​ថ្មើរជើង​នេះ ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ សម្រួល​ការកកស្ទះ​ចរាច​រណ៍ ក៏​ដូច​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា គម្រោង​រៀបចំ​ផ្លូវ​ថ្មើរជើង​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គិតគូរ​ជា​យូរ​មក​ហើយ តាំងពី​ឆ្នាំ​២០១៩​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​ស្ថានភាព នៃ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ បាន​ធ្វើឲ្យ​គម្រោង​នេះ​ផ្អាក​ដំណើរការ​មួយឡែ​កសិន​។​

​ប៉ុន្តែ​មក​ដល់ពេលនេះ បន្ទាប់​ពី​មាន​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ពី​ការជំរុញ​ទាក់ទាញ​ភ្ញៀវទេសចរ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គិតគូរ​ជំរុញ​ការងារ​ផ្លូវ​ថ្មើរជើង​នេះ​ឲ្យ​ដំណើរការ​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាង​ទាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ឲ្យបាន​ច្រើន​។​

​លោក​អភិបាល​រាជធានី បានបញ្ជាក់ ដើម្បី​ឲ្យ​គម្រោង​នេះ បាន​ដំណើរការ​ដោយ​រលូន ជា​ជំហាន​ដំបូង គឺ​បើកផ្លូវ​ថ្មើរជើង​នេះ​ចាប់ពី​រៀងរាល់​ល្ងាច​ថ្ងៃ​សុក្រ​, ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដោយ​ប្រកាស​បិទ​ចរាចរណ៍​យានជំនិះ​គ្រប់​ប្រភេទ រៀបចំ​ណត បង្គន់​អនាម័យ និង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ ការលក់ដូរ​នៅលើ​តម្រាយ​ផ្លូវ​នេះ​ឲ្យបាន​ល្អ ដែល​ធានា​ថា​គម្រោង​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ក្រុម​លេខាធិការដ្ឋាន​របស់​មន្ទី​រ បាន​កំពុង​ដំណើរការ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ រួម​ទាំង​ការផ្សព្វផ្សាយ​ឲ្យបាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​ពី​អត្ថប្រយោជន៍​នៃ​ផ្លូវ​ថ្មើរជើង​នេះ​ដែល​ចែកចេញ​ជា​៣​តំបន់ ដោយ​សុំ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​។​

​ក្នុងនោះ មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណៈការ បាន​សិក្សា​លម្អិត ក្រោម​ការណែនាំ​ពី​អភិបាល​រាជធានី​ភ្នំពេញ បាន​គិត​ដល់​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ផ្លូវ​, ត​ទឹក​, ភ្លើង ពិសេស​ក៏​មាន​រៀបចំ​ជា​ស្តង់​លក់​ដូរ​បែប​ផ្សារ​រាត្រី​, ការហាម​រថយន្ត​ចេញ​-​ចូល ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់ រួម​ទាំង​ការរៀបចំ​ចំណត​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.