ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ត្រួតពិនិត្យ​កិច្ចការងារ ដំណាច់ឆ្នាំ​២០២៤ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ខែ​មករា ឆ្នាំ​២០២៥ ចំនួន​១១​ចំណុច​ធំៗ

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ត្រួតពិនិត្យ​កិច្ចការងារ ដំណាច់ឆ្នាំ​២០២៤ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ខែ​មករា ឆ្នាំ​២០២៥ ចំនួន​១១​ចំណុច​ធំៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដំណាច់ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ខែ​មករា ឆ្នាំ​២០២៥ ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​, ការរៀបចំ​សោភ័ណភាព​បរិស្ថាន ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ នៅ​ឆ្នាំ​២០២៦​ខាងមុខ​, ការពារ​ឱ្យបាន​ដាច់ខាត នូវ​សុខសន្តិភាព និង​ផ្សព្វផ្សាយ​គោលនយោបាយ ព្រម​ទាំង​សមិទ្ធផល​សម្រេចបាន របស់​រាជរដ្ឋាភិបាល​។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង​ខេត្ត បាន​ធ្វើ​សេចក្តីរាយការណ៍ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, បញ្ហា​គ្រឿងញៀន​, ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​សភាព​ការ​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ព្រមទាំង​លទ្ធផល​សម្រេច​បាន និង​បញ្ហា​ប្រឈម របស់​រដ្ឋបាល​ក្រុង​/​ស្រុក នោះ​រួចមក​, ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​អង្គភាព ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត ដែល​បាន​ខិតខំ​បំពេញ​កិច្ចការងារ តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹម​នឹង​ជោគជ័យ​នេះដែរ យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់​។​

​លោក​អភិបាលខេត្ត​បន្តថា ថ្មីៗ​នេះ​បើ​ពិនិត្យ​ជា​រួម លោក ណា​រ៉ា ចំរើន អភិបាល​ស្រុក​កណ្ដៀង និង​លោក ផា​យ ឡេង អភិបាលក្រុង​ពោធិ៍សាត់ គឺ​មាន​ភាពឈ្លាសវៃ ក្នុង​ការសម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ជា​តាម​មាត់​ស្ទឹង តាម​របង​វិទ្យាល័យ​ពោធិ៍សាត់ និង​ការលក់ដូរ​តាម​របង​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយ​បាន​ធ្វើឱ្យ​ពួក​គាត់​យល់​ព្រម​ចាកចេញ​ទៅ​រក​កន្លែង​ផ្សេង និង​ព្រម​ទទួល​យក​ដី​ឡូត៍ ដែល​រដ្ឋបាល​ខេត្ត​បាន​ដោះស្រាយ​ជូន​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​សង្កត់ធ្ងន់ថា សម្រាម​នាំឱ្យ​ខូច​បរិស្ថាន ខូច​សោភ័ណភាព ប៉ះពាល់​សុខភាព និង​ធ្វើឱ្យ​អ្នករស់នៅ គ្មាន​ហុងស៊ុយ គ្មាន​សិរី​សួស្ដី​។ ជានិច្ចកាល លោក​តែងតែ​លើកឡើងថា «​បើ​មាន​អភិបាលក្រុង​/​ស្រុក ត្រូវ​អត់​សម្រាម បើ​មាន​សម្រាម ត្រូវ​អត់​អភិបាលក្រុង​/​ស្រុក​, ហើយ​បើ​មាន​មេឃុំ​/​ចៅសង្កាត់ ត្រូវ​អត់​សម្រាម បើ​មាន​សម្រាម ត្រូវ​អត់​មេឃុំ​/​ចៅសង្កាត់​» ត្រង់​ចំណុច​នេះ​ត្រូវធ្វើ​ឱ្យបាន​ទាំងអស់គ្នា​។​

​លោក​សូម​ឱ្យ​មន្ទីរ​អង្គភាព និង​រដ្ឋបាល​ក្រុង​/​ស្រុក​ទាំងអស់ ត្រូវ​រៀបចំ​ដាក់តាំង​រូបថត​សម្ដេច ព្រមទាំង​ឥស្សរជន​សំខាន់ៗ នៅតាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន និង​នៅតាម​រដ្ឋបាល មន្ទីរ​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​ថា ពួកគាត់​ទាំងអស់នេះ​ហើយ ដែល​នាំមក​នូវ​សន្តិភាព និង​មាន​ការអភិវឌ្ឍន៍​រហូត​ដល់​សព្វថ្ងៃ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ដាក់ចេញ​នូវ​ទិសដៅ សម្រាប់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​/​ក្រុង​/​ស្រុក យកទៅ​អនុវត្ត​បន្ត ចំនួន​១១​ចំណុច​ធំៗ រួមមាន​៖
​ទី​១៖ ត្រូវ​ប្តេជ្ញា​ការពារ​ឱ្យបាន​ដាច់ខាត នូវ​សន្តិភាព សន្តិសុខ​សណ្តាប់​សាធារណៈ យើង​មាន​សន្តិភាព យើង​មាន​សន្តិសុខ​សណ្តាប់​សាធារណៈ និង​ការអភិវឌ្ឍ​
​ទី​២៖ ពង្រឹង​ការងារ​ផ្សព្វផ្សាយ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​ត្រូវ​បង្ហាញ​នូវ​សមិទ្ធផល​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ឱ្យ​ដល់​មហាជន​
​ទី​៣៖ ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ និង​ការពារ​ធនធាន​មច្ឆជាតិ ឱ្យបាន​ដាច់ខាត បូក​រួម​ទាំង​កិច្ចសហការ​គាំទ្រ​កងកម្លាំង ដែល​ចុះ​ប្រតិបត្តិការ កុំ​ឆ្លើយ​ដាក់គ្នា​
​ទី​៤៖ គ្រប់គ្រង​ប្រជាពលរដ្ឋ​ចំណូលស្រុក​ឱ្យបាន ព្រោះ​អ្នកខ្លះ​ចូល​មក​អាច​ជា​ឧក្រិដ្ឋជន ឬ​ជា​ជនល្មើស​មក​ពី​ខេត្ត​ផ្សេងៗ ដែល​ចូល​មក​កាប់​ព្រៃ​នៅ​ខេត្ត​ពោធិ៍សាត់ និង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ និង​នយោបាយ​
​ទី​៥៖ បន្ត​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​ត្រូវ​ពិនិត្យ​មើល​ដី​អាស្រ័យ​ផល ដែល​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ពិសេស​ទុរគតជន​ខ្វះមុខខ្វះក្រោយ ត្រូវ​រៀបចំ​លំនៅឋាន ឱ្យបាន​សមរម្យ​ជូន​ពួកគាត់​
​ទី​៦៖ ត្រូវ​យកចិត្តទុកដាក់ គាំទ្រ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចំពោះ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
​ទី​៧៖ ត្រូវខិតខំ​លុបបំបាត់​ភាព​អសកម្ម​របស់​មន្ត្រីរាជកា​រ និង​ត្រូវ​តាមដាន ព្រមទាំង​ប្រគល់​ភារកិច្ច​ជូន​ពួកគាត់ ឱ្យ​ត្រូវ​តាម​ឧបនិស្ស័យ​
​ទី​៨៖ ធ្វើ​ការឆ្លើយតប វាយបក​ឱ្យ​ស្រុះគ្នា និង​ទាន់​ពេលវេលា ចំពោះ​បណ្តាញ​សង្គម ដែល​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល ហើយ​មន្ត្រី​រដ្ឋបាល​ខេត្ត ត្រូវ​តាមដាន​ផេ​ក​របស់​សម្តេច និង​បោះ​ទៅ​អង្គភាព​ពាក់ព័ន្ធ ធ្វើ​ការឆ្លើយតប​
​ទី​៩៖ ត្រូវ​ត្រៀមកម្លាំង ដើម្បី​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា នៅ​តំបន់​អន្ទង់​អាំង
​ទី​១០៖ បន្ត​ទំនាក់ទំនង​ចលនា​ការទូត ជាមួយ​ប្រទេស​ជិតខាង ស្មើ​សិទ្ធិ ស្មើភាព​
​ទី​១១៖ បណ្តា​មន្ទីរ​អង្គភាព ដែល​មាន​សម្ព័ន្ធមេត្រីភាព ជាមួយ​គ្រួសារ​អតីតយុទ្ធជន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ ដំណាក់​ទ្រយឹង ត្រូវ​បន្ត​ចុះ​ឱ្យបាន​ទៀងទាត់ កុំឱ្យ​ពួកគាត់​ខ្វះ​ភាពកក់ក្តៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.