ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​អាវុធហត្ថ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​អាវុធហត្ថ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ករណី​បាត់​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ បាត់ដំបង 1R-6569 កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ម​ក​នោះ លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​មនុស្ស​ស្រី និង​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​០៧ និង​០០​នាទី ថ្ងៃទី​២៣ ខែ​ធ្នូ ទើប​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ រី សា​រ៉ាវ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ចំណុច កាស៊ីណូ​ហ្គោដ​វើល ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ព្រមទាំង​ដកហូត​វត្ថុតាង ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-5943 ចំនួន​០១​គ្រឿង​, ២.​ម៉ូតូ​ម៉ាក​វេវ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ សៀមរាប​1G-9637 ចំនួន​០១​គ្រឿង​, ៣.​ប្រាក់​ថៃ ចំនួន​២២,០០០(​ពីរម៉ឺន​ពីរពាន់​)​បាត​, ៤.​ទូរ​សព្ទ​ម៉ាក​NOKIA ចុច​ពិល ពណ៌​ខ្មៅ  ​ចំនួន​០១​គ្រឿង ហើយ​នាំ​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។
​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​មាន​ភិនភាគ​ខាងលើ​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.