ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ឯកឧត្តម សុខ លូ អញ្ជើញ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​បឹង​ឈូក ក្រុង​បាត់ដំបង​

​ឯកឧត្តម សុខ លូ អញ្ជើញ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​បឹង​ឈូក ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ពុធ ១០​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆស័ក​ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ប្រជុំ​ពិភាក្សា​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​បឹង​ឈូក​អំពី​ការជ្រើសរើស គណៈកម្មការ​សម្រាប់​គ្រប់គ្រង​ផ្សារ ក្នុង​ការថែរក្សា​អនាម័យ សណ្តាប់ធ្នាប់​ផ្សារ​បឹង​ឈូក ខណៈពេល​ដែល​រដ្ឋ​បាន​ទទួលយក​ផ្សារ​ពី​ក្រុមហ៊ុន​ឯកជន​មក​គ្រប់គ្រង​ផ្ទាល់ និង​ផ្តល់​សិទ្ធិ​ជូន​អា​ជីករ​គ្រប់គ្រង​បាន​ពេញ​មួយ​ជីវិត​។​

​សូមជម្រាបថា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ស្ថិតនៅ​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ដំណោះស្រាយ​ជាច្រើន​ចំណុច​ដល់​អាជីវករ​ផ្សារ​បឹង​ឈូក​ក្នុងនោះ​សម្ដេច​ក៏​បាន​មានប្រសាសន៍​ណែនាំ​ផ្តល់​ជម្រើស​ចំនួន​២ ក្នុង​ការរៀបចំ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ផ្សារ​ឡើងវិញ​គឺ ទី​១ រដ្ឋបាល​ខេត្ត​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង និង​ស្វែងរក​ដៃគូ​សហការ​ជាមួយ​អ្នក​វិនិយោគ​ឯកជន​ដើម្បី​រៀបចំ​អនាម័យ សណ្តាប់ធ្នាប់ ដូច​ផ្សារ​រដ្ឋ​ផ្សេងៗ​ដែរ​។​ជម្រើស​ទី​២ សម្តេច​ធិបតី​បាន​ណែនាំ​ឱ្យ​អាជីវករ​ប្រមូលគ្នា​បោះឆ្នោត​ជ្រើសរើស​គណៈ​គ្រប់គ្រង​ផ្សារ ដើម្បី​ចាត់ចែង រៀបចំ​អនាម័យ សណ្តាប់ធ្នាប់ ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង​។​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.