ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ខេត្ត​ប៉ៃលិន វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ដើម្បី​ដោះស្រាយ កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្រុក​សាលា​ក្រៅ​

ខេត្ត​ប៉ៃលិន វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ដើម្បី​ដោះស្រាយ កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម ប្រឹក្សា​ខេត្ត នៅ​ស្រុក​សាលា​ក្រៅ ដើម្បី​ផ្ដល់ព័ត៌មាន ដល់​ក្រុមប្រឹក្សា​ស្រុក ប្រឹក្សា​ឃុំ ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ អំពី​សមិទ្ធផល សម្រេចបាន​នូវ​ការអនុវត្ត​សកម្មភាព​នានា​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤ ឆ្នាំ​ទី​១ និង​ឆ្លើយតប​ទៅនឹង បញ្ហា​ប្រឈម និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​នៅក្នុង​វេទិកា​នេះ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ដំណើរការ​នៃ​វេទិការ ផ្ស​ព្វ ផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​នា​ពេល​នេះ គឺ​ស្ថិតក្នុង​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គោលបំណង​សំខាន់ នៃ​គោលនយោបាយ​នេះ​រួមមាន​៖*​ទី​១៖ ការកែលំអ​នូវ ប្រព័ន្ធ​អភិបាលកិច្ច​នៅតាម​ថ្នាក់​រដ្ឋបាល​នានា ដើម្បី​ជំរុញ​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​មូលដ្ឋាន *​ទី​២៖ ការជំរុញ​កិច្ច អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅ​មូលដ្ឋាន និង​*​ទី​៣៖ ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ក្នុង​កិច្ចដំណើរការ​កំណែទម្រង់​អភិបាលកិច្ច ថ្នាក់​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ មូល ដ្ឋា​ន ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រកបដោយ​ប្រសិទ្ធភាព​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ យោបល់ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព និង​ការចូលរួម របស់​ប្រជាពលរដ្ឋ ក្នុង​កិច្ចដំណើរការ អភិបាលកិច្ច​របស់​ក្រុម ប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ផ្តល់ឱកាស​ក្នុង​ការពិភាក្សា​ប្រកបដោយ​តម្លាភាព គ្រប់​ជ្រុងជ្រោយ ការទទួលបាន​នូវ​ពហុ​គំនិត​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល សាធារណៈ​ជន​នានា ដែល​អាច​ទទួលបាន​នូវ​ការផ្ទៀងផ្ទាត់​នូវ​តម្រូវការ​ពិតប្រាកដ របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​សមាជិក សមាជិកា​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ លើកឡើង​ជា​សំណួរ សំណូមពរ បញ្ហា​ប្រឈម និង​ក្តី​ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ​នៅ មូលដ្ឋាន ដើម្បី​ពិភាក្សា​រួមគ្នា ជាមួយ​អង្គភាព​ស្ថាប័ន ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​បន្ត​ខិតខំ​ប្រឹងប្រែង ដោះស្រាយ និង​ឆ្លើយតប​តាម​តម្រូវការ ព្រមទាំង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ សម្រាប់​អភិឌ្ឍន៍​មូលដ្ឋាន​ប្រកបដោយ ចីរភាព ធានា​បាន​ការលើកកម្ពស់ ក្នុង​ការផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​សមធម៌ លើកកម្ពស់​គុណភាព ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​បរិយាកាស​មួយ​ប្រកបដោយ​សន្តិភាព សុវត្ថិភាព និង​សុខា​មាល​ភាព ជា​ពិសេស​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែល​ជា​សមិទ្ធផល របស់​ក្រុមប្រឹក្សា​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២៥ ទទួលយក​នូវ​អនុសាសន៍ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា និង​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព ។​

​ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នា​ពេល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ព្ចោ​ញ មតិ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្ដីកង្វល់ សំណូមពរ និង​តំរូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សម្ថ​ត​កិច្ច ដោះស្រាយ និង​ឆ្លើយតប​រាល់​តំរូវការ សំណូមពរ ដែល​បាន​លើកឡើង ចំ​គោលដៅ​ទាន់ពេលវេលា ក្នុង​ការកែលំអ ក្នុង សហគមន៍​របស់​ពួកគាត់ ឱ្យ​កាន់តែ​ល្អប្រសើរ ជា​ពិសេស​ពង្រឹង​ការចូល​រូ​ម​របស់ ប្រជាពលរដ្ឋ លើ​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឆ្លើយតប ទៅនឹង​គោលការណ៍​នៃ​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន ក៍​បាន​មានប្រសាសន៍​បាន​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការ​នៃ​អង្គ​វេទិការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​វេទិការ​នេះ ពិតជា​បាន​បង្ហាញឲ្យឃើញ​ពី​ការប្តេ​ជ្ញា​ចិត្តចូល​រួមសហកា​រ​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ដំណើរការ នៃ​ការគាំទ្រ និង ជំរុញ​ការ អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្រប​តាម​ក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហ មជ្ឈការ ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ដើម្បី​បម្រើ​ឱ្យ​សេចក្តីត្រូវការ​ពិតប្រាកដ​របស់ ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​។​

​សូមបញ្ជាក់​ថា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នៅ​ស្រុក​សាលា​ក្រៅ នា​ឱកាស​នោះ បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​នានា បាន​លើកឡើង​នូវ​សំណួរ និង​សំណូមពរ ដោយ​ផ្ទាល់មាត់​មាន​ចំនួន ២៩​ករណី និង​សំណួរ ព្រមទាំង​សំណូមពរ ជា​លាយលក្ខណ៍អក្សរ​(​សម្រង​សំណួរ​)​មាន​ចំនួន ៣២​ករណី ដោយ​ឆ្លើយតប​ដោះស្រាយ​ភ្លាមៗ​ក្នុង​អង្គ​វេទិការ​ចំនួន ២៩ករណី៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.