ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ទទួល​ជួប​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​

សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ទទួល​ជួប​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ចំពោះ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លេីការ​កសាង​ផ្លូវ​ក្រវាត់ព្រំ​ដែ​ន នា​ពេលកន្លងមក​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ពិសេស​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិន​ត្រឹមតែ​ជា​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ខឿន​ការពារជាតិ​, អធិបតេយ្យភាព​, បូរណភាព​ទឹកដី​, ជំរុញ​ការអភិវឌ្ឍ​តំបន់​ភូមិភាគ​ឦសាន​, និង​អនុញ្ញាត​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​បាន​ធ្វើដំណើរ​ដល់​ព្រំដែន​ដែល​មិន​ធ្លាប់​បាន​ធ្វើដំណើរ​ទៅដល់​ពីមុន​។ សម្ដេច​បវរ​ធិបតី​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពារ​បូរណភាព​ទឹកដី និង អធិបតេយ្យភាព​មិនឱ្យ​បាត់បង់ សម្រាប់​កូនចៅ​គ្រប់​ជំនាន់​ទៅ​ថ្ងៃ​អនាគត និង​បាន​ដាក់​ទិសដៅ​ដើម្បី​ប្រែក្លាយ និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​និយាយ​ជារួម និង​តំបន់​ព្រំដែន​ភូមិភាគ​ឦសាន​និយាយ​ដោយឡែក ទៅ​ជា​ព្រំដែន​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច ដោយ​ផ្តោត​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ។ សម្ដេច​បវរ​ធិបតី​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក ស្វែងរក​ឱកាស និង​លទ្ធភាព​បណ្ដាក់​ទុន​ឱ្យ​បាន​ច្រេី​ន​បន្ថែម​ទៀត​នៅ​តំបន់​ទាំងនោះ​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​គោ​លន​យោ​យ​បាយ និង​កញ្ចប់​លើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅ​តំបន់​ព្រំដែន ជាពិសេស ការវិនិយោគលេី​វិស័យក​សិ​-​ឧស្សាហកម្ម​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​, សម្ដេច​បវរ​ធិបតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុម​ការងារ​កសាង និង​អភិវឌ្ឍ​ហេដ្ឋានរចនាសម្ព័​ន្ធតាម​ក្រវាត់​ព្រំដែន​ដែល​បាន​ពុះពារ​រាល់​ឧបសគ្គ និង​ការលំបាក​នានា ជាមួយនឹង​ការប្តេជ្ញាចិត្ត ក្នុង​ការសម្រេច​ឱ្យបាន តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.