ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​

កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ត្បូងឃ្មុំ​៖ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ តំណាង​ដ៏​ខ្ព​ង់ ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជ រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រកួ​កីឡា​បាល់ទាត់​មហាជន ស្រុក​ពញាក្រែក វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ពានរង្វាន់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក្រោម​មូលបទ «​កីឡា ដើម្បី​សន្តិភាព និង​បរិស្ថាន​នៅ​កម្ពុជា​» អបអរ សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន​មានប្រសាសន៍ថា «​កីឡា​មិន​សំខាន់ រឿង​ឈ្នះ​ចាញ់​ទេ តែ​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព និង​ប្រាជ្ញា​ឈ្លាសវៃ មាន សុខភាព​គឺ​មាន​អ្វីៗ​ទាំងអស់ ដូច​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា «​ក្នុង​មួយ​ជីវិត​មនុស្ស​ត្រូវ​មាន​កីឡា​មួយ​សម្រាប់​ខ្លួន​» ។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​ប្រកួ​កីឡា​បាល់ទាត់​មហាជន ស្រុក​ពញាក្រែក វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ពានរង្វាន់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក ឯកឧត្តម ម៉ាត់ ហ្គោ​ហ្វូត អភិបាលរង​ខេត្ត​ត្បូងឃ្មុំ និង​ជា​អនុ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​ពញាក្រែក ក្រុមប្រឹក្សា​ស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក្រុម​កីឡា និង​បងប្អូន​ប្រជាពលរដ្ឋ សរុប ប្រមាណ ២.០០០​អង្គ​/​នាក់ នៅ​ទីលាន​បាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.