ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្ដម ឃួ​ង ស្រេង អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​អាណត្តិ​ទី​៣ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត

ឯកឧត្ដម ឃួ​ង ស្រេង អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​អាណត្តិ​ទី​៣ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សំរេច​ប្រគល់​ដី​ទំហំ​ជាង​៤៣០០​ម៉ែត្រការ៉េ នៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ កសាង​អគារ​រដ្ឋបាល​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត ដើម្បី​ឱ្យ​សមាគម បាន​បំពេញ​ការងារ​កាន់តែ​ល្អ​ប្រសើរ​មួយ​កំរិត​ថែម​ទៀត​។ នេះ​បើ​តាម​ការលើកឡើង​របស់​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ឯកឧត្តម និង​ឯកឧត្ដម ម៉ប់​សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​មហាសន្និបាត​អាណត្តិ​ទី​៣ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ នៅ​មជ្ឈមណ្ឌល​ម​ន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ខណ្ឌចំការមន​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ក្រោម​ជាតិ លើ​កិច្ច​ការងារ​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។ ដូច្នេះ​ដើម្បី​ឱ្យ​ការងារ​កាន់តែ​ល្អ​ប្រសើរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សំរេច​ប្រគល់​ដី​ទំហំ​ជាង​៤៣០០​ម៉ែត្រការ៉េ នៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​អគារ​រដ្ឋបាល​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​នេះ​ឡើង​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្ត​ថា សន្តិ​បាត​នេះ​មាន​គោលបំណង​សរុប​វាយតម្លៃ ពិនិត្យ​វឌ្ឍនៈភាព​ការងារ​និង​បញ្ហា​ប្រឈម​នានា​របស់​សមាគម​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត សម្រេច​បាន​កន្លងមក​។ សមាគម​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត ត្រូវបាន​បង្កើតឡើង​តាមរយៈ​អង្គសន្និបាត​នា​ថ្ងៃទី​២៧​និង​២៨​មីនា​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ ដោយ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​១១​ឆ្នាំ​ហើយ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តទៀតថា យើង​បាន​បញ្ជប់​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ដោយ​ទទួលបាន​មតិ យោបល់ សំណើរ​និង​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ មក​ដោះស្រាយ ជាមួយ​និង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​អោយ​រីកចំរើន​បន្ថែម​ទៀត ដែល​នេះ​ពិតជា​បាន​បង្ហាញ​អោយឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត បាន​មានប្រសាសន៍​លើកឡើងថា អង្គ​មហាសន្និបាត​នេះ នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល​មួយ​ថ្ងៃ​កន្លះ ដោយ​មាន​ការបោះឆ្នោត និង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន សមាជិក​ក្រុមប្រឹក្សា​ជាតិ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ជាតិ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​។​

​ឯកឧត្ដម ម៉ប់ សារិន បាន​បន្តថា ដោយ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​និង​ជាពិសេស​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ត្រូវ​បាន​បង្កើតឡើង​តាមរយៈ​មហាសន្និបាត នា​ថ្ងៃ​ទី​២៧-២៨ ខែ​មីនា ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣​។ ផ្នែក​តាម​មាត្រា​ទី​៨ នៃ​លក្ខន្តិកៈ ដែល​បាន​កំណត់​ថា មហាសន្និបាត​សមាគម​ជាតិ​ត្រូវ​រៀបចំ​ឡើង​រៀងរាល់​៥​ឆ្នាំ​ម្តង នៅ​ប្រទេស​កម្ពុជា​។ មហាសន្និបាត​សមាគម​ជាតិ​សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​គោលបំណង បូក​សរុប​សមិទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​អាណត្តិ​ទី​២ រយៈពេល​៥​ឆ្នាំកន្លងមក គឺ​ឆ្នាំ ២០១៩-២០២៤​។ បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ជាតិ និង​សមាជិក​ក្រុមប្រឹក្សា ជាតិ​របស់​សមាគម​ជាតិ​។​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១ សម្រាប់​អាណត្តិ​ទី​៣ របស់​សមាគម​ជាតិ​។​

​ជាមួយគ្នា​នេះ​ឯកឧត្ដម ម៉ប់ សារិន ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ដី​ទំហំ​ជាង​៤៣០០​ម៉ែត្រការ៉េ នៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​សាងសង់​អគារ​រដ្ឋបាល​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត ក្នុង​ការបំពេញ​ការងា​រ​របស់​សមាគម ដោយ​គ្រោង​សាងសង់​នៅក្នុង​ឆ្នាំ​២០២៥​នេះ​។​

​ឯកឧត្ដម ម៉ប់ សារិន ក៏​បាន​ថ្លែង​នូវ​ការគោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្យនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែ​លបាន​បរិចាក​ថវិកា​ចំនួន ៣​ម៉ឺន​ដុល្លារ សម្រាប់​ចូលរួម​សាងសង់​អគារ​រដ្ឋបាល​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​នេះ​ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.