ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo

ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ល្ងាច ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ហៅ​កាត់​ថា RARA បាន​ប្រារព្ធ​ពិធី​ជួបជុំ​លៀង​សាយភោជន៍​ប្រចាំឆ្នាំ ដើម្បី​បូក​សរុប​នូវ​លទ្ធផល​សកម្មភាព​ក្នុង​ឆ្នាំ​២០២៤ និង​ផ្លាស់ប្តូរ​វេន​ប្រធាន​ក្រុម ដែល​មាន​អណត្តិ​២​ឆ្នាំ​ម្តង ដែល​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រី ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី ស្ម័គ្រចិត្ត សម្តេច​តេជោ ហ៊ុន សែន​, លោកស្រី Karleah Fitzpatrick លេខា​អនុព័ន្ធយោធា​អូស្ត្រាលី តំណាង​ស្ថានទូត​អូរស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ព្រមទាំង​សមាជិក​ក្រុម RARA ជាច្រើនរូប​ទៀត​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម RARA ត្រូវបាន បង្កើតឡើង​នៅ​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ​២០២៣ មាន​ចក្ខុវិស័យ “​ដើម្បី​ក្លាយជា​សមាគមន៍ នៃ​អ្នកដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ​ការគោរព និង​អតីត​សិក្ខាកាម​ដែល​មាន​ទំនាក់ទំនង​ល្អ ព្រមទាំង​មាន​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​សង្គម​ជាតិ​” ក្រោម​ការផ្តួចផ្តើម​ដោយ នាយទាហាន កងយោធពល​ខេមរភូមិន្ទ ចំនួន ០៧​នាក់ ដែល​ជា​អតីត​សិក្ខាកាម​បាន​បញ្ចប់​ការសិក្សា ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ពី​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ ២០២២ ក្នុងនោះ​រួមមាន​៖ លោក សៀ ទីន​, លោក ផន ឫទ្ធី​សក្កិ​, លោក ឈន បូរី​, លោក សួន វិទូ​, លោក ប៊ុន ចាន់​វិចិត្រ​, លោក ផន ដា​វីដ និង លោក ចន្ថា សុធា​រិទ្ធិ​។ មកដល់​បច្ចុប្បន្ន​ក្រុម​នេះ មាន​សមាជិក​ចំនួន ១២​នាក់​។

​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ជា​ប្រធាន​ក្រុម RARA អណត្តិ​ឆ្នាំ​២០២៣-២០២៤ បាន​ថ្លែងថា រយៈពេល​២​ឆ្នាំ កន្លងមក​នេះ​ក្រុម RARA បានរួម​គ្នា​ធ្វើ​សកម្មភាព​ក្នុង​ការងារ​សង្គម ក៏ដូចជា​ការងារ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ទទួលបាន​ផ្លែផ្កា​ជាច្រើន ដែល​រាល់​ឱកាស និង​សមិទ្ធផល​របស់​ក្រុម​RARA ក៏​ដូចជា​ពលរដ្ឋ​ទូទាំង​ប្រទេស កើតមានឡើង​ជា​ហូរហែរ​ទៅបាន ក៏​ដោយសារ​ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ប៉ិនប្រសព្វ​ឈ្លៀស​វាងវៃ​គឺ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បន្ត​ដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តើម​ចេញពី​ការ​យក​ជីវិត ធ្វើ​ដើមទុន ស្វែងរក​ការ​រំដោះជាតិ របស់ សម្តេច​តេជោ ហ៊ុន សែន បាន​រំដោះ​ប្រទេស​ជាតិ​និង​ប្រជាជន រួចផុត​ពី​របប​ខ្មៅ​ងងឹត​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា ខ្មែរក្រហម បង្រួបបង្រួម ខ្មែរ​គ្រប់​ភាគី​ឲ្យមាន​ការឯកភាព​ជាតិ មាន​សន្តិភាព​ពេញលេញ មាន​ស្ថេរភាព​នយោបាយ និង​មាន​ការ​ការអភិវឌ្ឍ​ឥតឈប់ឈរ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​បរិបូរ ក្នុងការ​ជួបជុំ​បងប្អូន​សាច់ញាតិ ការរៀនសូត្រ ការគោរព​ជំនឿ​សាសនា ការប្រកប​របរ​ចិញ្ចឹមជីវិត ការដើរ​កំសាន្ត​ក្នុង​និង​ក្រៅប្រទេស ដោយ​សេរី ជាពិសេស​ផ្តល់ឱកាស​ឲ្យ​យុវជន បាន​ទៅ​បន្ត​ការសិក្សា​រហូតដល់​ក្រៅប្រទេស​។ ក្នុង​នាម​សមាជិក​ក្រុម RARA​ទាំងអស់ ប្តេជ្ញា​នឹង​យកចំណេះ​ជំនាញ ដែល​ក្រុម​ខ្លួន​បាន​សិក្សា​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី និង មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្ត្រាលី​-​ដាន់​ឌ្រូ​ន មក​ប្រើ​ជា​ប្រយោជន៍ ក្នុង​ការចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ​រាល់​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​មាន​ជំហរ​មុតមាំ បន្ត​កេរតំណែល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការថែរក្សា​ឱ្យបាន​នូវ សុខសន្តិភាព ស្ថិរភាព​នយោបាយ ការឯកភាព​ជាតិ និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​ខ្លួន​ជានិច្ច ក្នុង​ការបំពេញ​ភារកិច្ច​លើ​វិស័យ​យោធា ប្រកបដោយ​ស្មារតី លះបង់ ប្តូរផ្តាច់ និង​ស្មោះត្រង់​ដាច់ខាត ជា​រៀង​ដរាប​។ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បានដាក់​ក្តីសង្ឃឹម​ទៅលើ​ប្រធាន​ក្រុម RARA ដែល​ប្តូរ​វេន​ក្នុង​អណត្តិ​ថ្មី​នេះ នឹង​បន្ត​ដឹកនាំ​ក្រុម ជម្រុញ ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ​ក្រុម ឲ្យសម្រេចបាន​កាន់​តែប្រ​សើឡើង​មួយកម្រិត​ទៀត តាម​បាវចនា​របស់​ក្រុម គឺ “​ឆ្ពោះទៅមុខ ជានិច្ច​”​។

​លោក​ឧត្តមសេនីយ៍ត្រី ផន ឫទ្ធី​សក្កិ នាយករង នាយកដ្ឋាន​បញ្ជូន​សារ​ក្រសួង​ការពារជាតិ ជា​ប្រធាន​ក្រុម RARA ប្តូរ​វេន អណត្តិ​ថ្មី បាន​ថ្លែងអំណរគុណ​ដល់ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធាន​ក្រុម​អណ​តិ្ត​ចាស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ក្រុម​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន រយៈកាល​កន្លងមក និង​ប្តេជ្ញា​បន្ត​នូវ​សកម្មភាព​របស់​ក្រុម ឱ្យ​កាន់តែ​សកម្ម និង​ប្រសើរឡើង​មួយកម្រិត​បន្ថែមទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​បរិយាកាស​នៃ​ការរៀបចំ ប្រកប​ដោយ​វិន័យ ម៉ត់ចត់ ពិតជា​ធ្វើឲ្យ​ឯកឧត្តម​សប្បាយរីករា​យ​ដែល​បាន​ជួបជុំគ្នា និង​វាយតម្លៃ​ខ្ពស់ ព្រមទាំង​កោតសរសើរ​ចំពោះ​ការគិតគូរ​ក្នុង​ការរៀបចំ​ក្រុម​អ្នក​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បណ្ឌិត្យសភា​យោធា​អូស្រា្តលី នេះ​ឡើង​។ ឯកឧត្តម​បាន​បន្តថា តាមរយៈ​ការប្រមូលផ្តុំ​អ្នក​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍ និង​ការហ្វឹតហាត់​ដូចគ្នានេះ គឺ​បង្ករ​ជា​បរិយាកាស​ងាយស្រួល​ក្នុង​ការនាំមក​នូវ​ស្មារតី ទស្សនៈ និង​វិជ្ជាជីវៈ​រួម​ក្នុង​ការបំពេញ​ការងារ និង​ចូលរួម​ជាមួយ​កិច្ច​ការងារ​សង្គម​។ ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏​បាន​ចែករំលែក​នៅ​ទស្សនៈ​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ទស្សនៈ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​អ្វី​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ដើម្បី​ទុកជា​មេរៀន​សម្រាប់​ស្វែងយល់​។ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សមាជិក​ក្រុម​RARA​ទាំងអស់ ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ជាប្រចាំ យកចំណេះ​មក​បម្រើ​ប្រទេសជាតិ និង​បំពេញ​កិច្ចការងារ​ប្រកប​ដោយ​ការជឿជាក់ ទំនួល​ខុស​ត្រូវ និង​ស្មោះត្រង់ ក្នុងនាម​ជា​អង្គភាព​សន្តិសុខ​នៅ​កម្ពុជា​ផង​ដែរ​៕

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.