ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​ជា​អ្វី​? ធ្វើ​យ៉ាង​ដូចម្ដេច​? នៅឯណា​? អស់ប្រាក់​ប៉ុន្មាន​?

លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​ជា​អ្វី​? ធ្វើ​យ៉ាង​ដូចម្ដេច​? នៅឯណា​? អស់ប្រាក់​ប៉ុន្មាន​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី ជា​លិខិត​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​-​សង្កាត់ ដើម្បី​ធ្វើ​ជា​អំណះអំណាង​បញ្ជាក់ថា​ដី​នោះ​ជា​របស់​បុគ្គល ឬ​មាន​ម្ចាស់​ពិតប្រាកដ សម្រាប់​ការស្នើសុំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ស្រប​តាម​ផ្លូវច្បាប់ និង​ក៏​មាន​សារៈសំខាន់​សម្រាប់​ការទិញ​លក់​ដីធ្លី ឬ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ផងដែរ​។ នេះ​បើ​តាម​ការ​ផ្ដល់​និយមន័យ​ជាទូទៅ​។​

​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បាន​ស្នើសុំ​ស្រាយ​ចម្ងល់​ពាក់ព័ន្ធ​នឹង​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី ជាពិសេស​នីតិវិធី​នៃ​ការស្នើ​សុំ​សេវា ទីតាំង​ស្នើសុំ និង​តម្លៃ​នៃ​សេវា​មួយ​នេះ​។ តប​នឹង​ចម្ងល់​នេះ លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ផ្ដល់​ការពន្យល់​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​គតិយុត្ត​ដូចខាងក្រោម​។​

​លោក​បណ្ឌិត ទូច សុឃៈ បាន​លើកយក​ប្រកាស​អន្តរក្រសួង​លេខ ១៤៣៤២​ប្រក ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មក​បញ្ជាក់​ជូន​ថា សម្រាប់​ឃុំ​-​សង្កាត់​ក្នុង​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ សេវា​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​មានតម្លៃ​៥.០០០​រៀល ចំណែក​រាជធានី ខេត្ត​ផ្សេង​មានតម្លៃ​១០.០០០​រៀល ដោយ​មាន​រយៈពេល​៧​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​ដូច​គ្នា​។​

​លោក​បណ្ឌិត បាន​បន្ថែមទៀតថា ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ស្នើសុំ​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី សូម​អញ្ជើញ​ទៅកាន់​សាលាឃុំ​-​សង្កាត់ នៃ​ដីធ្លី​នោះ ដោយ​ភ្ជាប់​ឯកសារ​មួយចំនួន​រួមមាន ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាស្រ័យ​ផល​ចំនួន​១​ច្បាប់ សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​៕
​ដោយ ៖ លោក សេង បូ​លីន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.