ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាលខេត្ត លោក​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព ប្រធាន​សមាគមន៍​សណ្ឋាគា​រ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ស្វាគមន៍​បើក​កិច្ចប្រជុំ ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រិះរក​វិធី​ឱ្យ​ភ្ញៀវ​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​បានយូរ យើង​ធ្វើ​ការពិភាក្សា​រក​ចន្លោះប្រហោង​ខ្វះខាត ក្នុង​ការចូលរួម​កែលម្អ ពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​តាម​នាវា ជំរុញ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​សំខាន់ៗ​របស់​ខេត្ត​ដល់​ភ្ញៀវ​ទេសចរ​ឱ្យបាន​ទូលំទូលាយ​ស្តី​អំពី​វប្បធម៌ អរិយធម៌​នៅតាម​ក្រុង ស្រុក នៃ​ខេត្ត​ព្រះសីហនុ​។ ជំរុញ​កែ​លម្អ​គោលដៅ​សម្រាប់​ការផ្សព្វផ្សាយ ដើម្បី​ចាប់​ដៃគូរ​សម្រួល​ក្នុង​ការដឹកជញ្ជូន​ភ្ញៀវ រុញច្រាន​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​ផុលផុស​បន្ថែមទៀត ដូច្នេះ​ក្រុង ស្រុក នី​មួយៗ​ត្រូវ​រៀបចំ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​ខ្លួន ដើម្បី​ដាក់​បង្ហាញ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវទេសចរ​តាម​នាវា និង​តាម​ជើងយន្តហោះ ដើម្បី​ឱ្យ​ពួកគាត់​ស្នាក់នៅ​បាន​យូរ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​នាវា ក៏ដូចជា​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ជើងហោះហើរ និង​តាម​ផ្លូវ​ផ្សេងទៀត ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ និង​តំបន់​កម្សាន្ត​នានា​ក្នុង​ខេត្ត​ទៅដល់​ពិភពលោក ទន្ទឹម​នោះ​រៀបចំ​អំពី​វប្បធម៌​មានដូចជា​ការសម្តែង​សិល្បៈ ពិ​ព័​រណ៌​ផលិតផល​វប្បធម៌ ស្វែងយល់​ពី​សម្បត្តិ​ប​តិក​ភណ្ឌ​ជាតិ វត្ថុ​អនុស្សាវរីយ​នានា ម្យ៉ាងទៀត​ការស្វាគមន៍​ទទួល​រាក់ទាក់​ជា​កត្តា​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​មក​កាន់​ខេត្ត​ព្រះសីហនុ​របស់​យើង​។​

​តាម​របាយការណ៍​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន បាន​ទទួល​ជើងហោះហើរ​ចំនួន​៤ ក្នុង​នោះ​ក្នុង​ស្រុក​មាន​មួយ ១.​ព្រះសីហនុ សៀម​រាម ២.​វៀតណាម ព្រះសីហនុ ៣.​ម៉ាឡេស៊ី ព្រះសីហនុ ៤.​ការហ្សាក់​ស្ថាន ព្រះសីហនុ សម្រាប់​ចំនួន​ជើងហោះហើរ​សម្រាប់​ពី​ខែវិច្ឆិកា រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​ការកើនឡើង​គួរឱ្យ​គាត់​សម្គាល់ សង្ឃឹមថា នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួល​ជើងហោះហើរ​ពី​បរទេស និង​មាន​ភ្ញៀវទេសចរ​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​ជាក់​ជាមិនខាន​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.