ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​!!!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក បញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន គ្រប់​អង្គភាព​ចំណុះ​ប្រជុំ​បូក​សរុប​សភាពការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រះ ស្នងការរង​ផែនកា​រងារ​សេនាធិការ បាន​ឡើង​ការ​របាយការណ៍ លទ្ធផល​ការងារ​ដែល​សម្រេចបាន​ខែ​កន្លងមក​(​គិតពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤) និង​ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព សម្រាប់​ខែ​បន្ទាប់​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់ចេញ​នូវ​ផែនការ​ដល់​កងកម្លាំង​នគរបាល​គ្រប់​អង្គភាព​ចំណុះ​ទាំងអស់ -​ត្រូវ​ពង្រឹង​ការងារ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម -​ពង្រឹង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើ​ង ពង្រឹង​ទប់ស្កាត់​បទល្មើស​ជួញដូរ​គ្រឿងញៀន ពង្រឹង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​គ្រប់​ទំរង់ ពង្រឹង​គ្រប់គ្រង​ការ​ស្នាក់នៅ​ជនបរទេស ពង្រឹង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពង្រឹង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ទូលំទូលាយ បន្ត​ពង្រឹង​ឯកភាព សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ជម្រុញ​ដល់​កម្លាំង​គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក បញ្ជាការ​វរ​នគរបាល​ការពា​រព​ញ​ព្រំដែន ត្រូវ​ពង្រឹង​ការផ្តល់​សេវា​សា​ធា​រណះ ជម្រុញ​ដល់​នគរបាល​ក្រុម​ឱវាទ​បន្ត​ការរៀន​ពង្រឹងសមត្ថភាព ចំណេះ ជំនាញ​ពត៌មាន​វិទ្យា ដើម្បី​ងាយស្រួល​ក្នុង​ការបំពេញ​ការងារ​។ ត្រូវ​ពង្រឹង​ការកសាង​អភិវឌ្ឍ ជំនុំ​បន្ទាយ និង​ធ្វើ​របង​ប៉ុស្តិ៍ឲ្យបាន​គ្រប់​ប៉ុស្តិ៍​ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បរិស្ថាន​ល្អ សម្រាប់​ផ្តល់​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.