ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល(ពីរលានបួនសែនរៀល) ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល(ពីរលានបួនសែនរៀល) ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ):នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបញ្ជប់កម្មសិក្សានៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក-ក្រុងទាំង៩ ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជាដែលបញ្ចប់កម្មសិក្សានូវក្នុងអង្គភាពស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យមានរយៈពេល២ខែ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានក្រើនរំលឹកបន្ថែមដល់ប្អូនៗ និស្សិតដែលបានបញ្ជប់ទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល ហើយត្រូវឈរលើ គោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន។ ពេលបញ្ជប់កម្មសិក្សានិងទទួលបានជោគជ័យ ហើយវិលត្រឡប់ទៅសាលាវិញនិស្សិតនីមួយៗ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តក្នុងនីតិវិធី ការងាររបស់សាលាឲ្យមានប្រសិទ្ធិភាព។

ក្នុងការចូលជួបសំណេះសំណាលនិស្សិតនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់និស្សិតចំនួន ២៤នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល(ដប់មុឺនរៀល) ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.