ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ​អភិបាលខេត្ត​ប៉ៃលិន ចុះ​សំណេះសំណាល​សួរសុខទុក្ខ​អាជីវករ ក្នុង​ផ្សារ​អូរ​ដូនតា ស្រុក​សាលា​ក្រៅ​

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ​អភិបាលខេត្ត​ប៉ៃលិន ចុះ​សំណេះសំណាល​សួរសុខទុក្ខ​អាជីវករ ក្នុង​ផ្សារ​អូរ​ដូនតា ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំង​ក្រុម​ការងារ នៅ​ចុង​សប្ដាហ៍​នេះ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ស្តាប់​នូវ​រាល់​សំណូមពរ​នានា របស់​អាជីវករ​លក់​ដូរ​នៅក្នុង​ផ្សារ​អូរ​ដូនតា ស្ថិតនៅ​ភូមិ​អូរ​ដូនតា​ក្រោម ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍ថា​៖ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ គឺ​មាន​តួនាទី​ដោះស្រាយ​រាល់​សុខទុក្ខ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទាំង​នៅ​តំបន់​ទីផ្សារ និង​នៅ​ទីជនបទ ក្នុង​គោលបំណង​សម្រួល​ដល់​ការប្រកប​របរ​រកទ​ទួល​ទានរ​បស់​ប្រជាពលរដ្ឋ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង សម្តៅ​រួមចំណែក​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្វ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកជំទាវ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ដោយសារ​ប្រទេស​ជាតិ ក៏​ដូចជា​ខេត្ត​ប៉ៃលិន​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់ ដូច្នេះ​ផ្សារ​អូរ​ដូនតា នៅ​ថ្ងៃ​អនាគត ក៏​មាន​ផែនការ​គ្រោង​រៀបចំ​កែលម្អ​បន្ថែម តូប​លក់ដូរ ឱ្យ​កាន់តែ​មាន​សោភ័ណភាព អនាម័យ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អប្រសើរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ និង​សំណូមពរ​របស់​អាជីវ​ក​រ ជាពិសេស​ផ្តល់នូវ​សេវា​ដល់​អតិថិជន​ពី​គ្រប់​មជ្ឍដ្ឋាន រួម​ទាំង​ភ្ញៀវទេសចរ​ជាតិ​–​អន្តរជាតិ​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៏បាន​មានប្រសាសន៍​សំណូមពរ​ដល់​អាជីវករ​ក្នុង​ផ្សារ​អូរ​ដូនតា​ទាំងអស់ ចូលរួម​លើក​កម្ពស់​អនាម័យ និង​សោភ័ណ​ភាណ​សាធារណៈ ដោយ​ត្រូវ​ដាក់​ទំនិញ​លក់ដូរ​ឱ្យមាន​សណ្តាប់ធ្នាប់ ចៀសវាង​ការ​ដាក់​តាំង​លក់​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឱ្យ​កកស្ទះ​ចរាច​រណ៍ ជាពិសេស​គណៈ​គ្រប់គ្រង​ផ្សារ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ផ្សារ​ឱ្យ​បាន​ល្អប្រសើ​៕

ដោយ សេនត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.