ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

​សម្ព័ន្ធ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក របស់លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់

​សម្ព័ន្ធ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក របស់លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចំនួន​២៧៥​នាក់ ដឹកនាំ​ដោយ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​ក្រុមគ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់​។​

ពិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​វិទ្យាល័យ​កោះ​ស្វាយ ស្ថិតក្នុង​ភូមិ​កោះ​ស្វាយ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ក្រោម​វត្តមាន​ចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ រួមទាំង​លោក លោកស្រី វេជ្ជបណ្ឌិត​ជំនាញៗ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​ក្រុមគ្រូពេទ្យ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា សម្ព័ន្ធ​ក្រុមគ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​នាំ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញៗ ដែល​មាន​បទពិសោធ​ព្យាបាល​ជំងឺ​ច្រើន​ឆ្នាំ រួម​ទាំង​បាន​ឆ្លងកាត់​ការសិក្សា នៅ​ក្រៅប្រទេស និង​គ្រូពេទ្យ​ទូទៅ មក​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មាន​ជំងឺ​ទូទៅ អប់រំ​សុខភាព ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ប្ញ​ស​ដូង​បាត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ព្រូ​ន ស្លេកស្លាំង រលាក​ថ្លើម សន្លាក់​ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោម​ផ្អែម លើសឈាម តម្រង​នោម ពិនិត្យ​អេកូ ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ស្រុក​តា​លោ​សែន​ជ័យ ជិត​២០០០​នាក់​។

លោក​បាន​គូសបញ្ជាក់ថា សម្ព័ន្ធ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​បង្កើតឡើង​គិត​មកដល់ពេលនេះ មាន​រយៈពេល​១០​ឆ្នាំ​មកហើយ ដោយ​ឈរ​លើ​បេសកកម្ម​មនុស្សធម៌ ពិនិត្យ ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាព​រដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត ដោយ​ពុំ​គិត​ពី​និន្នាការ​នយោបាយ មិន​ប្រកាន់​បក្សពួក ពណ៌​សម្បុរ ឬ​សាសនា​ឡើយ​។ ទឹកចិត្ត និង​បេសកកម្ម​មនុស្សធម៌​នេះ ស្តែង​ឡើង​ពី​ក្តីស្រឡាញ់ បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ​។ ជាមួយគ្នានេះដែរ លោក​រដ្ឋលេខាធិការ ក៏​បាន​សំណូមពរ​បងប្អូន លោកតា លោកយាយ ដែល​អញ្ជើញ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ សូម​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ និង​សូម​ឱ្យ​ក្រុមយុវជន ជួយ​សម្រួល​ជូន លោកតា លោកយាយ​ចាស់ៗ ឱ្យ​ពួកគាត់​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​រលូន និង​ប្រកបដោយ​សុវត្ថិភាព​។​

ដើម្បី​ឱ្យ​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់ និង​ងាយស្រួល​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នោះ លោក​ក៏​បាន​ជម្រាបជូន​អំពី​ទីតាំង​នីមួយៗ រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​ភ្នែក ជំងឺ​សើរ​ស្បែក កាមរោគ ជំងឺ​ផ្លូវចិត្ត ជំងឺ​កុមារ ជំងឺ​វៈ​កាត់ សន្លាក់ ជំងឺ​មាត់​ធ្មេញ មន្ទីរពិសោធន៍​ចល័ត អប់រំ​សុខភាព​សាធារណៈ ជំងឺ​ទឹកនោម​ផ្អែម រោគ​ស្ត្រី ផ្នែក​អេកូ​សាស្ត្រ ជំងឺ​បេះដូង សរសៃឈាម ជំងឺ​ទូទៅ និង​កន្លែង​បើក​ថ្នាំ​។​
​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​សប្បុរស របស់លោក ហេង សុខ​គង់ ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត មិន​ខ្លាច​នឿយហត់ ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ នៅក្នុង​ស្រុក​តា​លោ​សែន​ជ័យ​។

​លោក​ក៏​បាន​កោតសរសើរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​ថ្នាក់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ជួយ​រៀបចំ​ចាត់ចែង និង​សហការ​គ្នា​យ៉ាង​ល្អ មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុ​ធ្វើឱ្យ​ការធ្វើ​សកម្មភាព​ពិនិត្យ ព្យាបាល របស់​ក្រុម​គ្រូពេទ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន រហូត​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​។ ជាមួយនេះ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សូម​ឱ្យ​បន្ត​ចុះ​ជួយ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅពេល​ក្រោយៗ​ទៀត សំដៅ​លើកកម្ពស់​សុខុមាល​ភាព ប្រជាពលរដ្ឋ និង​រួម​គ្នា​កាត់បន្ថយ​ភាពក្រីក្រ ស្របពេល​ដែល​ប្រទេសជាតិ​យើង​កំពុង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធ​សាភា និង​បន្ត​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព​។ លោក​បាន​ចាត់ទុក​កម្ម​វិធី​នេះ ជា​កាយវិការ​មនុស្សធម៌ មិន​អាច​កាត់ថ្លៃ​បាន​ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ និង​ជា​សិល្ប​:​ចែករំលែក​ដ៏​ល្អ​ប្រពៃ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.