ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការរៀបចំ​សោភ័ណភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ នា​ឱកាស​បុណ្យចូលឆ្នាំ​សកល

លោកស្រី​បណ្ឌិត បាន ស្រីមុំ  អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការរៀបចំ​សោភ័ណភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ នា​ឱកាស​បុណ្យចូលឆ្នាំ​សកល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការរៀបចំ​សោភ័ណភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ២០២៥ នាពេល​ខាងមុខ​ឆាប់ៗ​នេះ ។​

​ក្នុងឱកាស​ដែល​លោកជំទាវ​អញ្ជើញ​ចុះ​ពិនិត្យ​មើល រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ កាល​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ ជា​ថ្ងៃ​ចុង​សប្តាហ៍ លោកស្រី​បណ្ឌិត បាន ស្រីមុំ បាន​លើកឡើង​ថា បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​កំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែលម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​យ៉ាង​សស្រាក់សស្រាំ​ដូចជា​៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អ​សួនច្បារ​សាធារណៈ ការដាក់​ភ្លើង​បំភ្លឺ និង​ភ្លើង​លម្អ​នាពេល​រាត្រី ការសម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទីសាធារណៈ និង​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ឲ្យ​ខេត្ត​ប៉ៃលិន​ប្រែក្លាយ​ជា​ខេត្ត​មួយ​មាន​ការរីកចម្រើន និង​មាន​ទេសភាព​ស្រស់បំព្រង បរិស្ថាន​ល្អ ព្រមទាំង​ប្រែក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​។​

​លោកស្រី​បណ្ឌិត​អភិបាលខេត្ត បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេសចរ​ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព រមណីដ្ឋាន​ធម្មជាតិ​ទឹក​ធ្លាក់ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ឲ្យ​កាន់តែ​ល្អប្រឡើង​ឡើង លោកស្រី​បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ សហការ​ជាមួយ យុវជន សស​យក ខេត្ត បន្ត​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែរ​លម្អ​ហេ​ដ្ឋា​រចនាសម័ន្ធ ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រណ៍ ចូល​មក​កម្សាន្ត​នៅ​លើ​ទឹកដី​ដ៏​តូច​ច្រឡឹង​នៃ​ខេត្ត​ត្បូង​ពេជ្រ មួយ​នេះ ជាពិសេស​នៅក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ២០២៥ នាពេលខាងមុខ​។​

​ឱកាស​នោះ​ផងដែរ លោកស្រី​បណ្ឌិត បាន ស្រីមុំ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ដែល​មក​កំសាន្ត​តាមរ​ម្មណី​យដ្ឋា​ន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួមគ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យបាន​ល្អ និង​នាំយកទៅ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ក្បួនខ្នាត ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​អនាម័យ​សាធារណៈ​។​

​សូមបញ្ជាក់​ថា រម្មណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តាវ៉ៅ ជារ​ម្មណី​យដ្ឋា​ន​ធម្មជាតិ​ល្បី​ជាងគេ នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ទឹកធ្លាក់រ​ហូ​តដល់ ៩​ជាន់ និង​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ ៥៧ ប្រមាណ​ជាង ៧​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាន​ស្ថាបនា​រួចរាល់​នូវ​ផ្លូវ​បេតុង​អា​មេ ប្រវែង​ជាង ៣​គីឡូម៉ែត្រ ឡើង​ទៅ​កាន់រ​ម្មណី​យដ្ឋា​ន​ទឹក​ធ្លាក់អូរ​តាវ៉ៅ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​+​អន្តរជាតិ​៕
​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.