ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​ប្រកាស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១១​នៃ​ខណ្ឌ​ដូនពេញ​! ទេសរដ្ឋមន្ត្រី ឯកឧត្តម ឆៃ ស៊ីណា​រិទ្ធ ជំរុញ​ឱ្យ​ក្រុមការងារ​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព

​ប្រកាស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១១​នៃ​ខណ្ឌ​ដូនពេញ​! ទេសរដ្ឋមន្ត្រី ឯកឧត្តម ឆៃ ស៊ីណា​រិទ្ធ ជំរុញ​ឱ្យ​ក្រុមការងារ​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ នា​ព្រឹក​ថ្ងែ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ បានប្រកាស​ក្រុមការងារ​ចុះជួយ​មូលដ្នាន​ខណ្ឌ​ដូនពេញ ស្របតាម​កម្មវិធី​នយោបាយ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ក៏ដូចជា​កម្មវិធី​នយោបាយ​អាទិភាព​ទាំង​៦ វិធាន​គន្លឹះ​របស់​រាជ​រដ្នាភិបាល​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ឯកឧត្តម ឆៃ ស៊ីណា​រិទ្ធ បាន​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ទទួល​លើ​កិច្ច​ការងារ​អនុវត្ត​គោលនយោបាយ​តាម​សង្កាត់ គឺ​ត្រូវ​បង្កើន​ការទទួលខុសត្រូវ​ក្នុង​ការផ្សារភ្ជាប់ ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​សង្កាត់​នីមួយៗ មើល​លើ​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។ ដោយ​ទាំងអស់គ្នា​ជំរុញ​កិច្ច​សហការ​ដោះស្រាយ ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នានា ដែល​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​មូលដ្ឋាន​ជួប​ការលំបាក និង​ធ្វើ​យ៉ាងណា​ធ្វើឱ្យមាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក​បាន​ជំរុញ​ដល់​ក្រុមការងារ​ត្រូវ​ចេះ​ចលនា​វាយបក​ដល់​ក្រុម​អ​មិត្ត ពួក​អគតិ​ខាងក្រៅ ដែល​ចេះ​តែ​បង្ក​បញ្ហា​គ្រប់ពេលវេលា​ញុះ​ញ៉​ង់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភាន់ច្រឡំ ហើយ​ចៀសវាង​នូវ​ទង្វើ​អ្វីដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ថ្នាំង​ថ្នាក់ មាន​ការមិនសប្បាយចិត្ត​មកលើ​មេដឹកនាំ ដែល​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ បន្តថា ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ យើង​នៅ​ជាមួយ​គ្នា​ត្រូវ​រួម​គ្នា​សាមគ្គី​គ្នា​យក​បញ្ហា​ទាំងអស់ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ យក​មក​ដោះស្រាយ​អោយទាន់​ពេលវេលា ។​លោក​បាន​ជំរុញ​អោយ​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បង្កើន​ការងារ​ចុះ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​អោយបាន​ល្អ ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មក​ថ្នាក់លើ ដើម្បី​រួមគ្នា​ដោះស្រាយ ចៀសវាង​ការ​ប្រជាពលរដ្ឋ​មាន​ការភាន់ច្រឡំ ហើយ​ចៀសវាង​នូវ​ទង្វើ​អ្វីដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ថ្នាំង​ថ្នាក់ មាន​ការមិនសប្បាយចិត្ត​មកលើ​មេដឹកនាំ​។​

​សូមបញ្ជាក់​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្នាន​សង្កាត់​ទាំង​១១ នៃ​ខណ្ឌ​ដូនពេញ មាន​សមាសភាព​ដូចខាងក្រោម​៖
១-​សង្កាត់​ផ្សារ​ថ្មី​ទី​១៖ លោកស្រី ប៉ុន ដា​នី អភិបាល​ស្វយ័ត​ផ្សារ​ធំ​ថ្ម ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ២២​នាក់​។​
២-​សង្កាត់​ផ្សារ​ថ្មី​ទី​២៖ លោក ពៅ គាង​ឡេង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី ជា​ប្រធាន និង​លោក ចាប ឌី​ណា អភិបាលរង​ខណ្ឌ​ដូនពេញ ជា​អនុប្រធាន ព្រមទាំង​សមាជិក សរុប ២៧​នាក់​។​
៣-២-​សង្កាត់​ផ្សារ​ថ្មី​ទី​៣៖ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ១៥​នាក់​។​
៤-​សង្កាត់​បឹងរាំង​៖ លោក​សមូហ​ក​បណ្ឌិត ឡី សុភាព សមាជិក​ក្រុមប្រឹក្សា​រាជធានី ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ១១​នាក់​។​
៥-​សង្កាត់​ផ្សារកណ្តាល​ទី​១៖ លោក សុខ ពេញវុ​ធ អភិបាលរង រាជធានី ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ១៣​នាក់​។​
៦-​សង្កាត់​ផ្សារកណ្តាល​ទី​២៖ លោក ហាយ មករា អគ្គលេខាធិការ ម​.​ប​.​ព ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ១៣​នាក់​។​
៧-​សង្កាត់​ចតុមុខ​៖ លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ២៨​នាក់​។​
៨-​សង្កាត់​ជ័យ​ជំ​នេះ​៖ លោក ចាន់ គន្ថេ​ត អភិបាលរង​ខណ្ឌ​ដូនពេញ ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ១២​នាក់​។​
៩-​សង្កាត់​ផ្សារ​ចាស់​៖ លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ៣១​នាក់​។​
១០-​សង្កាត់​ស្រះចក​៖ លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​ភូមិបាល​រាជធានី ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ២៣​នាក់​។​
១១-​សង្កាត់​វត្តភ្នំ​៖ លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​ភូមិបាល​រាជធានី ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន សមាជិក សរុប​ចំនួន ២២​នាក់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.