ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​ចលនា សម្អាត​អនាម័យ និង​បរិស្ថាន នៅតាម​ដងផ្លូវ ក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​ចលនា សម្អាត​អនាម័យ និង​បរិស្ថាន នៅតាម​ដងផ្លូវ ក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ឈប់សម្រាក ពី​កិច្ចការងារ​រដ្ឋបាល បាន​ដឹកនាំ​ចលនា​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស រួម​គ្នា​សម្អាត​អនាម័យ និង​បរិស្ថាន​នៅតាម​ដងផ្លូវ ក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ឃុំ និង​ទាក់ទាញ​អ្នកទេសចរ​មក​ទស្សនា​កម្សាន្ត សហគមន៍​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ឱ្យ​កាន់តែ​ច្រើនឡើង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា មានប្រសាសន៍ថា បើ​ពិនិត្យ​ទិដ្ឋភាព​ជា​រួម ដងផ្លូវ​ឆ្ពោះទៅកាន់​ភូមិ​បណ្តែត​ទឹក​កំពង់​លួង គឺ​មាន​សម្រាម​ជាច្រើន ដែល​ត្រូវ​សម្អាត​។ លោក​បាន​បន្ដថា ការសម្អាត​បរិស្ថាន​តា​មដង​ផ្លូវ​នេះ ត្រូវ​ធ្វើឱ្យ​មាន​គុណភាព សោ​ភណ្ឌ​ភាពស្រស់ស្អាត ហើយ​មិនមែន​ធ្វើ​ឱ្យ​តែ​ល្អមើល​នោះទេ​។ ពិតណាស់ថា សហគមន៍​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ជា​សហគមន៍​ទេសចរណ៍ ដែល​កំពុង​អនុវត្ត​សកម្មភាព​ទេសចរណ៍ ដោយ​ប្រជា​សហគមន៍​ភាគច្រើន ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តាំង​ទីលំនៅ លើ​ភូមិ​បណ្តែត​ទឹក​តាំងពី​បុរាណកាល​មក​។ ប្រសិនបើ​យើង មិន​ចូលរួម​ចំណែក​ការពារ​បរិស្ថាន និង​ចោល​សំរាម​មិន​ត្រឹមត្រូវ​ទេ​នោះ ទេសចរ​នឹង​កាត់បន្ថយ ដែល​ជិះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​មុខមាត់​ខេត្ត​របស់​យើង ពិសេស​អ្នកស្រុក​ក្រគរ​ផ្ទាល់​តែម្តង​។​

​ក្នុង​យុទ្ធនាការ​សម្អាត​អនាម័យ និង​បរិស្ថាន​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​គោលបំណង​បង្កើន​បរិស្ថាន​ស្អាត និង​នាំមក​នូវ​សុខភាព​ល្អ ក្នុង​ការរស់នៅ និង​ប្រកប​របរ​ទទួលទាន របស់​ប្រជា​សហគមន៍​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ដែល​ធ្វើឱ្យ​ស្រុក​ក្រគរ​របស់​យើង នឹង​ក្លាយជា​ស្រុក​គ្របដណ្តប់​ដោយ​បរិស្ថាន​ស្អាត បរិយាកាស​ល្អ ខ្យល់​ល្អ រុក្ខជាតិ​ខៀវខ្ចី ជា​ជង្រុក​ធនធាន​មច្ឆជាតិ និង​ជា​ទីឋាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា ដើម្បី​ចូលរួម​ចំណែក ក្នុង​យុទ្ធនាការ​សម្អាត​អនាម័យ​បរិស្ថាន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល លោក​គ្រោង​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត ដល់​រដ្ឋបាល​ស្រុក​ក្រុង​ទាំងឡាយ​ណា ដែល​មាន​បរិស្ថាន​ស្អាត​ល្អ គ្មាន​សម្រាម និង​គិតគូរ​ក្នុង​ការងារ​ផ្សព្វផ្សាយ ផុសផុល​ចលនា​សម្អាត​បរិស្ថាន តាម​ភូមិដ្ឋាន និង​ទីសាធារណៈ​។ ជាមួយគ្នា​នោះ «​បើ​មាន​សម្រាម អត់​ចៅហ្វាយស្រុក បើ​មាន​ចៅហ្វាយស្រុក​អត់​សម្រាម​, ហើយ​បើ​មាន​សម្រាម អត់​មេឃុំ បើ​មាន​មេឃុំ​អត់​សម្រាម​» នេះ​ជា​ឃ្លា​បំនិន ដែល​លោក​តែងតែ​លើក​ជា​រ៉ើយៗ ។​

​លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា ស្របពេល​ជាមួយ​គ្នា​នោះ ការផ្លាស់ប្តូរ​ឥរិយាបទ និង​អាកប្បកិរិយា​មនុស្ស ក្នុង​ការប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិក គឺជា​រឿង​ចាំបាច់​បំផុត ព្រោះ​ការបំពុល​ដោយ​ប្លា​ស្ទិក នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ ជាពិសេស​ធនធាន​មច្ឆជាតិ ក្នុង​បឹង​ទន្លេសាប​។ យើង​ត្រូវ​រួម​គ្នា​រួម​ចំណែក​ការពារ​បរិស្ថាន និង​រួម​គ្នា​ចោល​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ដោយ​រៀបចំ​ទុកដាក់​សម្រាម និង​ចោល​សំរាម​ឱ្យ​ត្រឹមត្រូវ ទៅ​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​រៀបចំ​ជូន​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ពន្យល់ និង​ណែនាំ ដល់​បងប្អូន​ប្រជា​នេសាទ ពី​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​រឹតបណ្តឹង កិច្ច​ការងារ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ធនធាន​ជលផល​របស់​យើង សម្បូរ​សប្បាយ​ឡើងវិញ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.