ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ខេត្ត​ព្រៃវែង មាន​សិស្ស និស្សិត រួមទាំង​ព្រះសង្ឃ ចំនួន ៥៧២​អង្គ​/​នាក់​ទៀត​ហើយ បាន​បញ្ចប់​ដោយ​បណ្តុះបណ្តាល​ជំនាញ​រដ្ឋបាល​លើ​កុំព្យូទ័រ កាត់ត​វីដេអូ​លើ​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំ​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ស្រប​តាម​ទស្សនវិស័យ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ជឿនលឿន​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ជំនាន់​ទី​២ និង​បើក​វគ្គ​បន្ត​ជំនាន់​ទី​៣ រៀបចំ​នៅ​សាលា​ខេត្តព្រៃវែង នា​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានបង្ហាញ​ក្ដី​ត្រេកអរ និង​រំភើប​រីករាយ​ចំពោះ​លទ្ធផល​ជោគជ័យ​នៃ​វគ្គ​បណ្ដុះបណ្ដាល​ជំនាន់​ទី​២ នេះ និង​បាន​ជំរុញ​ឱ្យ​ក្រុម​ការងារ​ពង្រឹង​គុណភាព​នៃ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ស្រប​តាម​តម្រូវការ និង​ឱកាស​ទីផ្សារការងារ​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត វគ្គ​បណ្តុះបណ្តាល​ដែល​ប្រកប​ទៅ​ដោយ​គុណភាព និង​គ្រូ​ឧទ្ទេស​ពោរពេញ​ទៅដោយ​ចំណេះ​ជំនាញ ប៉ិនប្រសប់​ក្នុង​ការពន្យល់ ជាក់ស្តែង ដូច​ដែល​ក្រុមការងារ បាន​រៀបចំ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​សិក្សា ក៏​នឹង​ពិតជា​ទទួលបាន​ចំណេះ​ជំនាញ​ពិត យកទៅអនុវត្ត និង​ជា​ស្ពាន​ក្នុង​ការកសាង​គ្រួសារ និង​សង្គមជាតិ​។ ឯកឧត្តម បន្តថា អ្នក​ដែល​ចេះ​ពិតប្រាកដ រមែង​ទទួលបាន​នូវ​ផ្លែផ្កា​។ ដូចនេះ សម្រាប់​ជំនាន់​ទី​៣ សិក្ខាកាម គប្បី​យកចិត្តទុកដាក់​សិក្សា​ឈ្វេងយល់​លើ​ជំនាញ​ទាំងអស់​នេះ ឱ្យ​អស់​សក្ដានុពល​។​

​សូមបញ្ជាក់​ថា សិស្ស​-​និស្សិត​ដែល​ទទួលបាន​ជ័យលាភី​ជំនាន់​ទី​២ សរុប​ចំនួន ៥៧២​អង្គ​/​នាក់ មាន​ការកើនឡើង ៩៦​អង្គ​/​នាក់ បើ​ធៀប​ទៅ​នឹង​ជំនាន់​ទី​១ ខណៈ​ដែល​ជំនាន់​ទី​៣ មាន​ចំនួន​រហូត​ទៅ​ដល់ ៨៣៤​អង្គ​/​នាក់​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមការងារ សិក្សា​បញ្ជូល​បន្ថែម​នូវ​ជំនាញ​ឌី​ហ្សា​ញ​ផុ​សស្ទ័រ ប៉ាណូ គំនូរជីវចល ជាពិសេស​បញ្ញា​សប្ប​និម្មិត ដោយ​ភ្ជាប់​នឹង​តម្លៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​អត្តសញ្ញាណ ពោល​គឺ​ត្រូវ​គិត​ពី​មុខ​វិជ្ជា​ច្បាប់ ក្រមសីលធម៌​នៃ​ការប្រើ​បច្ចេកវិទ្យា និង​អន​ឡា​ញ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.