ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ករណី​រោងចក្រ ស្លាក​យីហោ ម៉េង​វ៉ាន អ៊ិន​វេ​សមិន អិល​ធី​ឌី​  បញ្ចេញ​ទឹក​កខ្វក់​ធ្វើឱ្យប៉ះពាល់​ប្រភពទឹ​ក​សាធារណៈ​

ករណី​រោងចក្រ ស្លាក​យីហោ ម៉េង​វ៉ាន អ៊ិន​វេ​សមិន អិល​ធី​ឌី​  បញ្ចេញ​ទឹក​កខ្វក់​ធ្វើឱ្យប៉ះពាល់​ប្រភពទឹ​ក​សាធារណៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​តាខ្មៅ​)៖ ក្រោយពី​ទទួលបាន ការរាយការណ៍​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមការងារ សា​ព័ត៌មាន​បាន​ចុះ​ថត​យក​រូបភាព ត្រង់​ចំណុច​បង្ហូរទឹក​កខ្វក់ តាម​លូ​មក​ប្រឡាយ​ដែលមាន​ក្លិនស្អុយ ហូរ​ចូល​ទៅ​ប្រឡាយ សង្ស័យ​ប្រភព​ចេញពី​ការបញ្ចេញ​សំណល់​រាវ របស់​រោងចក្រ​ផល្លិត​ខោ​ខូវ​ប៊ូ​យ ម៉េង​វ៉ាន អុិន​វេ​សមិន ហៅថា (​រោងចក្រ​ដើម​ខ្វិត​) ស្ថិតនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ប្រភព​ទឹក​ហូរ​តាម​លូ​នេះ គឺ​បង្ហូរ​ចេញ​ពី​រោងចក្រ​ខាងលេ​ី ជា​ករណី​បណ្តាល​ឱ្យ​មាន ទឹកខ្មៅ ខ្លិនស្អុយ ដោយ​ពុំ​មាន​ការថែទាំ​ត្រឹមត្រូវ​តាម​គោលការណ៍​បច្ចេកទេស​ដែល​ក្រសួង​បរិស្ថាន​ដាក់​ចេញ​នោះ​ឡើយ​។ ជាមួយគ្នានេះដែរ នៅ​តាម​ដងអូរ​  ឃើញ​មាន​ទឹក​ពណ៌​ខ្មៅ​ដែល​អាច​ជា ប្រភេទ​ទឹក​សំណល់​បង្ហូរ​ចេញពី រោងចក្រ​ចូល​ប្រឡាយ​ជា​ចំហរ​។​

​សូម​បញ្ចាក់​ថា ការបំពុល​ទឹក​ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន ជីវៈចម្រុះ និង​សុខភាព​សាធារណៈ​ដែល​បាន​ល្មើស​ទៅ​នឹង​មាត្រា​២៨៧​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ល្មើស​ទៅ​នឹង​មាត្រា ៤ មាត្រា​៦ និង​មាត្រា​៩​ថ្មី​នៃ​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក​។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់ ឯកឧត្តម គួច ចំរើន​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កណ្ដាល និង​មន្ទីរ​បរិស្ថាន ខេត្ត​កណ្តាល មេត្តា​ចាត់​កម្លាំង​ជម្នាញ ចុះ​អនុវត្ត​នូវ​វិធានការ ដើម្បី​ទប់ស្កាត់​ការបំពុល​ទឹក​សាធារណៈ​ដោយ​ការបង្ហូរ​ទឹក​កខ្វក់​ចេញ​ដោយ​គ្មាន​ការត្រួតពិនិត្យ និង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ បញ្ឈប់​រាល់​ការបង្ហូរ​សំណល់​រាវ​ពី​ខ្សែចង្វាក់​ផលិតកម្ម​ពី​ទីតាំង រោងចក្រ​ចូល​ព្រែក​អូរ​និង​ប្រឡាយ​ជាបន្ទាន់​ដោយ​ត្រូវ​ធ្វើការ កែសម្រួល​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ធានា​គុណភាព​សំណល់​រាវ ដោយ​អនុលោម​តាម​ស្តង់ដា​បញ្ចេញ និង​ត្រូវ​ធ្វើ​ការបំពាក់​ឧបករណ៍​តាមដាន​ស្វ័យ​ត្រួតពិនិត្យ​លើ​ការបញ្ចេញ​សំណល់​រាវ ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​។ លើសពី​នេះ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ស្តារ​ទឹក​សំណល់ និង​ភក់​នៅ​តាម​ដងអូរ​ព្រែក​ដែល​រង​ការបំពុល​ចាប់ពី​ចំណុច​ទីតាំង​ក្រុមហ៊ុន​បង្ហូរ ទឹក​កខ្វក់​រហូតដល់ ទន្លេ​ដើម្បី​ស្តារ​បរិស្ថាន​ឱ្យ​បាន​ស្អាត​ឡើងវិញ​។ ព័ត៌មាន​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.