ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

​វេទិការ​ថ្នាក់​ខេត្ត ផ្នែក​ឯកជន ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង​

​វេទិការ​ថ្នាក់​ខេត្ត ផ្នែក​ឯកជន ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​វេទិកា​រថ្នាក់​ខេត្ត ផ្នែក​ឯកជន ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​អាគារ ឃ សាលាខេត្ត​។​

​វេទិការ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោកឧ​ញ៉ាប្រ​ធាន​សភាពាណិជ្ជកម្ម​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​ស្រុក​ទាំង​៨ លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាលខេត្ត លោក​អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត លោក​អគ្គនាយក​ក្រុមហ៊ុន សណ្ឋាគារ និង​កាស៉ីណូ​ក្នុង​ខេត្ត លោក លោកស្រី​នាយក​ក្រុមហ៊ុន​រោងចក្រ សហគ្រាស​ក្នុង​ខេត្ត និង​លោក លោកស្រី​ជា​ក្រុមការងារ​ពាក់ព័ន្ធ សរុប​ប្រមាណ​៣០០​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត​សូម​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​សភា​ពាណិជ្ជកម្ម​ខេត្ត ដែល​មាន​លោក​ឧកញ៉ា សុក រ៉ាដូ ជា​ប្រធាន​ដែល​កន្លងមក​នេះ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការធានា និង​ថែរក្សា​ការពារ​នូវ​ផលប្រយោជន៍​ស្របច្បាប់​របស់​វិស័យ​ឯកជន​នៅក្នុង​ខេត្ត ហើយ​ពេលនេះ ក៏​បាន​ផ្ដួចផ្ដើម និង​សម្របសម្រួល​រៀបចំ​ឲ្យមាន​នូវ​កម្មវិធី​ជួបជុំដ៏​មាន​សារៈសំខាន់​នេះ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​បន្តថា នេះ​ជា​លើក​ទី​១ របស់​ក្រុម​ការងារ​ផ្លូវការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៃ​ភាព​ជា​ដៃគូ រវាង រដ្ឋបាលខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្ត បន្ទាប់ពី​យើង​បាន​បង្កើត​នូវ​ឡើង​នូវ​ក្រុម​ការងារ​នេះ តាមរយៈ​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅ ទន្ទឹម​នេះ​ជួបជុំ​នៅថ្ងៃនេះ បាន​នាំទៅដល់​ការផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​រវាង​ថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ ជាមួយ​និង​សភាពាណិជ្ជកម្ម​ខេត្ត និង​បងប្អូន​អ្នកវិនិយោគ ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាង​ច្រើន​នៅលើ​ទឹកដី នៃ​ខេត្ត​ស្វាយរៀង ដែល​ផ្ដល់​ឱកាស​ដល់​បងប្អូន​អ្នកវិនិយោគ ធុរជន អាជីវករ ពាណិជ្ជករ ទាំងអស់ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា រាប់អាន​គ្នា​កាន់តែ​ជិតស្និទ្ធ ក៏ដូចជា​អង្គពិធី​ទាំងមូល​បាន​ជួប ផ្លាស់ប្តូរ​ទស្សនៈ គំនិត​យោបល់ ចែករំលែក​បទពិសោធ​ន៍​ល្អៗ សម្រាប់​ពង្រឹង ពង្រីក និង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន ។​

​ឯកឧត្តម​បន្ថែមថា អំណោយផល​នៃ​កត្តា​សុខ​សន្តិភាព​ជា​មរតក​បន្សល់ទុក​ពី​អគ្គ​មគ្គទេសក៍​ជាតិ​ដ៏​ឆ្នើម​របស់​យើង​គឺ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា​រួមផ្សំ​ជាមួយនឹង​បរិយាកាស​វិនិយោគ​ប្រកប​ដោយ​ភាពអនុគ្រោះ និង​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច​មហា​ប​វរ​ធិបតី នាយករដ្ឋមន្ត្រី ការអភិវឌ្ឍ និង​ការរីកចម្រើន​ក្នុង​ដំណើរការ​អាជីវកម្ម និង​ការវិនិយោគ​របស់​អស់លោក លោកស្រី​នៅ​ក្នុង​មូលដ្ឋាន នឹង​កាន់តែ​ឈាន​ទៅ​មុខ​ជា​វិជ្ជមាន​ច្រើន​ឡើង​ថែម​ទៀត ។​

​ជាទី​បញ្ចប់​ឯកឧត្តម​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ដំណើរការ​រៀបចំ​វេទិកា​ពិភាក្សា ផ្លាស់ប្ដូរ​យោបល់​រវាង​គ្រប់​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ ជាមួយនឹង​វិស័យ​ឯកជន តាមរយៈ​យន្តការ​ក្រុមការងារ​ផ្លូវការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៃ​ភាព​ជា​ដៃគូ រវាង រដ្ឋបាលខេត្ត និង​សភា​-​ពាណិជ្ជកម្ម​ខេត្ត និង​សូម​ឲ្យ​ក្រុមការងាររ​បស់​រដ្ឋបាល​ខេត្ត សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​នេះ​ឲ្យបាន​ល្អប្រសើរ​នាពេល​ខាងមុ​ខ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.