ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​តាម​ខណ្ឌ និង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​, លោក ឃួ​ង ស្រេង​៖ ការ​ស្រង់​មតិ​របស់​ថ្នាក់​ជាតិ​ឃើញថា ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង

ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​តាម​ខណ្ឌ និង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​, លោក ឃួ​ង ស្រេង​៖ ការ​ស្រង់​មតិ​របស់​ថ្នាក់​ជាតិ​ឃើញថា ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រង់​មតិ​របស់​ថ្នាក់​ជាតិ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​៨២%​។​

​ការបញ្ជាក់​បែប​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ នាយក​រដ្ឋបាល នៅក្នុង​រចនាសម្ព័ន្ធរ​បស់​រដ្ឋបាល​ខណ្ឌ​នានា នៃ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អំណរគុណ​ផងដែរ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ ជាមួយ​និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​កន្លងមក​នេះ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ពាក់ព័ន្ធ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នេះ ថ្នាក់​ជាតិ​បាន​ចុះ​ធ្វើការ​ស្រង់​មតិ ហើយ​ជាមួយនឹង​ការស្ទង់មតិ​នេះ រាជធានី​ភ្នំពេញ​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​នេះ​ប្រមាណ​៨២%​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​ស្នើឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែ​មទៀត ទាំង​ការរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ រាជធានី​ភ្នំពេញ អាច​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​។​

​លោក ឃួ​ង ស្រេង បន្តទៀតថា កន្លងមក​នេះ​រដ្ឋបាល​ខណ្ឌ​មួយចំនួន បញ្ចេញ​របាយការណ៍​មក​រដ្ឋបាល​រាជធានី មាន​ភាពយឺតយ៉ាវ​។ ចំពោះ​បញ្ហា​នេះ​ត្រូវតែ​កែសម្រួល​ឡើងវិញ​ជាបន្ទាន់ មាន​បញ្ហា​អ្វី​ដោះស្រាយ​មិន​ចេញ ត្រូវសុំ​គោលការណ៍​ឬ​សុំ​មតិ​ដឹកនាំ​ពី​ថ្នាក់​រាជធានី​ភ្នំពេញ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​នោះ​ដំណើរការ​ទៅ​ដោយ​រលូន និង​ជោគជ័យ​។​

​ពិធី​នេះ ត្រូវបាន​ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន​១៤​រូប ក្នុងនោះ​៖
*១៖​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ឫស្សីកែវ ឲ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខណ្ឌ​សែន​សុខ (​លោក​ជា​អតីត​ចៅសង្កាត់​ច្បារអំពៅ​១​ចំនួន​២​អាណត្តិ ចន្លោះ​ឆ្នាំ​១៩៩៩-២០០៧ ហើយ​ឡើង​ជា​អភិបាលរងខណ្ឌ​ច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​ឫស្សីកែវ​)
*២៖​លោក សាំង សុភៈ​វិចិត្រ អភិបាលរង​ខណ្ឌ​សែន​សុខ ឲ្យមក​បម្រើ​ការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​
*៣៖​លោក ជ គឹម​ស៊ អភិបាលរង​ខណ្ឌ​ដង្កោ ឲ្យមក​បម្រើ​ការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​
*៤៖​លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌ​មានជ័យ ឲ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខណ្ឌ​ឫស្សីកែវ​
*៥៖​លោក ជា សុធា​រ៉ា អភិបាលរងខណ្ឌ​៧​មករា ឲ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខណ្ឌ​ទួលគោក​
*៦៖​លោកស្រី ឈុន ស៊ុន​នី អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរងខណ្ឌ​៧​មករា​
*៧៖​លោក ទៀ​វ សំអឿន អភិបាលរង​ខណ្ឌ​ទួលគោក ឲ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខណ្ឌ​មានជ័យ​
*៨៖​លោកស្រី ហួត ឃឹម អភិបាលរង​ខណ្ឌ​មានជ័យ ឲ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខណ្ឌ​ដូនពេញ​
*៩៖​លោក ទុយ ច័ន្ទ ជា​អភិបាលរង​ខណ្ឌ​ដង្កោ សម្រាប់​អាណត្តិ​ទី​២
*១០៖​លោក ញ៉ែម គឹម​អាង ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខណ្ឌ​មានជ័យ​
*១១៖​លោក បែ​ល សក្តិ​ភក្តី អភិបាលរង​ខណ្ឌ​ដង្កោ​
*១២៖​លោកស្រី លឹម លាង​ហួរ ជា​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
*១៣៖​លោក អ៊ី ពៅ ជា​អភិបាលរង​ខណ្ឌ​៧​មករា​
*១៤៖​លោក ជា វង្ស​ចិន្តា ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ​មានជ័យ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.