ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​

​ភ្លើងសង្គ្រាម ជម្លោះ និង​ការបែកបាក់​របស់​កម្ពុ​ជា​ក្នុង​ពេល​អតីតកាល បាន​បង្ក​ការលំបាក និង​ភាពស្មុគស្មាញ​ជាច្រើន​ក្នុង​ដំណើរការ​គ្រប់គ្រង និង​ដឹកនាំ​ជាតិ​។ វិបត្តិ​របស់​កម្ពុជា​ក្នុង​គ្រា​អតីតកាល​នោះ មិន​ត្រឹមតែ​បង្ក​ជា​ឧបសគ្គ​ក្នុង​ការកសាង​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ការគ្រប់គ្រង​ដីធ្លី​ក៏​បង្ក​ជា​បញ្ហា​ដល់​ការដឹកនាំ​រដ្ឋ​ផងដែរ ព្រោះ​ពុំ​មាន​ការគ្រប់គ្រង​មួយ​បាន​ច្បាស់លាស់​នោះឡើយ​។ ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ក្នុងរ​បប​កម្ពុជា​ប្រជាធិបតី ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​រឹបអូស​ដាក់​ជា​ទ្រព្យសម្បតិ​រួម មិនមាន​ឡើយ​កម្មសិទ្ធិឯកជន​។​

​ទោះបី​របប​ប្រល័យពូជសាសន៍​ត្រូវបាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​យ៉ាងណាក្តី កម្ពុជា​បន្ត​អនុវត្ត​ការគ្រប់គ្រង​ដីធ្លី​ជា​សមូហភាព ពោល​ជា​ការគ្រប់គ្រង​ដីធ្លី​រួម ដោយ​មិន​មាន​ការបែងចែក​កម្ម​សិទ្ធិ​ដីធ្លី​ឡើងវិញ​នោះ​ឡើយ​។ ដោយ​មើលឃើញ​ពី​ឧបសគ្គ​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ សម្តេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ ក៏បាន​សម្រេច​ធ្វើ​ទម្រង់​លើ​ការគ្រប់គ្រង​ដីធ្លី​នេះ ដែល​ជា​ការសម្រេចចិត្ត​ប្រកប​ដោយ​ភាព​ប្រឈម​ជាច្រើន​លើ​កិច្ចការ​កំណែទម្រង់​ដីធ្លី​នេះ​។ នៅ​ឆ្នាំ​១៩៨៩ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្តើម​ឱ្យមាន​កម្មសិទ្ធិ​ដីធ្លី​ជា​លើក​ទី​១ ឡើងវិញ ដោយ​រៀបចំ​បង្កើត​ស្ថាប័ន​ដីធ្លី ដែល​ផ្លាស់ប្តូរ​នាយកដ្ឋាន​គ្រប់គ្រង​គោលនយោបាយ​សេដ្ឋកិច្ច​កសិកម្ម​ទៅ​ជា​នាយកដ្ឋាន​សុរិយោដី​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​សម្រេច​ទទួលបាន​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ទូទាំងប្រទេស បាន​ប្រមាណ ៧០​ភាគរយ​នៃ​ក្បាល​ដី​សរុប​។​

​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ទី​៩០ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បើក​យុទ្ធនាការ​ដ៏​ធំ​ក្នុង​ការចុះបញ្ជី​ក្បាលដី​ចំនួន ៤,៥​លាន​ក្បាលដី និង​ការអភិវឌ្ឍ​នូវ​ប្រព័ន្ធ​សុរិយោដី និង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជា​បន្តបន្ទាប់​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សេនាធិការ បាន​បន្ត​នូវ​គោលនយោបាយ​នៃ​ការចុះបញ្ជី​ដីធ្លី​។ ការបញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នឹង​បម្រើ​ឧត្តមប្រយោជន៍ របស់​ប្រជាជន​គ្រប់រូប និង​ត​ជំនាន់ ជាមួយគ្នា​នេះ​វា​ជា​មូលដ្ឋាន​ច្បាប់​ដ៏​រឹងមាំ​ដែល​នឹង​ចូលរួម​កាត់បន្ថយ និង​បញ្ចប់​វិវាទ​ទាំងឡាយ និង​ចូលរួម​បង្កើត​បរិយាកាស​គ្មាន​វិវាទ​សម្រាប់​សង្គមជាតិ ដែល​ជា​ឫសកែវ​នៃ​សុខសន្តិភាព​។​

​ម្យ៉ាងវិញទៀត​ការបញ្ចប់​ការវាស់វែង​ដីធ្លី​នឹង​អនុញ្ញាត​ឱ្យ​រៀបចំ​ប្លង់​ព្រំប្រទល់​រដ្ឋបាល និង​នាម​ភូមិសាស្ត្រ ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីធ្លា​សាធារណៈ ប្លង់​គោល​ប្រើប្រាស់​ដីធ្លី និង​ពង្រីក កំណើន​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ឈរ​លើ​មូលដ្ឋាន​ខាងលើ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បាន​ដាក់ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ដែល​ជា​ជំហាន​មួយ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​ដីធ្លី ដើម្បី​ដោះស្រាយ​ស្ថានភាព​កាន់កាប់​ដីធ្លី​ពី​ការកាន់កាប់​ដីធ្លី​មិន​ច្បាស់លាស់ ឬ​មិន​ទាន់​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ឱ្យ​មក​ជា​ការកាន់កាប់​ដោយ​ច្បាស់លាស់ មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ ដោយ​សុវត្ថិភាព​ផ្លូវច្បាប់ សន្តិភាព​ផ្លូវចិត្ត​ក្នុង​ការកាន់កាប់​អចលនទ្រព្យ​របស់​ប្រជាពលរដ្ឋ​ឈាន​ទៅ​កសាង​សង្គម​កម្ពុជា​ជា​ភូមិឋាន​ក្សេម​ក្សាន្ត ដោយ​រដ្ឋ​ធ្វើ​ប្រទានកម្ម​ឱ្យ​ប្រជាពលរដ្ឋ​មាន​កម្មសិទ្ធិ​ពេញលេញ ជា​សម្បទាន​ដី​សេដ្ឋកិច្ច​ខ្នាត​តូច ឬ​ជា​សម្បទាន​ដី​សង្គមកិច្ច សេដ្ឋកិច្ច សំដៅ​ធានា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​ឱ្យមាន​ប្រសិទ្ធភាព តុល្យភាព និង​រក្សា​បាន​និរន្តរភាព​បរិស្ថាន និង​ធនធានធម្មជាតិ​។​

​ខេត្ត​កំពង់ចាម ជា​ខេត្ត​គោលដៅ​មួយ​ក្នុង​ចំណោម​ខេត្ត​គោលដៅ​ទាំង​២១ ត្រូវបានចាត់តាំង​អនុវត្ត​បទបញ្ជា​លេខ ០១​បប ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៤ បាន​អនុវត្ត​នៅលើ​ស្រុក​គោលដៅ​ចំនួន ៥​ស្រុក គឺ​ស្រុក​ស្ទឹងត្រង់ ស្រុក​តំបែរ​, ស្រុក​ត្បូងឃ្មុំ​, ស្រុក​អូររាំងឪ និង​ស្រុក​មេមត់ ដោយ​មាន​ក្រុមការងារ​ចូលរួម ២០​ក្រុម ស្មើ​នឹង​ចំនួន​មនុស្ស ២៥៣​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៤៦​នាក់ ដែល​រួមមាន​៖ យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ មាន​១០​ក្រុម ស្មើនឹង​១២០​នាក់ (​ស្រី ៣១​នាក់​) មន្ត្រី​បច្ចេកទេស មាន ១០​ក្រុម ស្មើនឹង ១០០​នាក់ (​ស្រី ១៥​នាក់​) គ្រូពេទ្យ មាន ១៦​នាក់ និង​អ្នកបើកបរ​រថយន្ត មាន​១៧​នាក់​។ ក្នុង​យុទ្ធនាការ​នោះ បាន​សម្រេច​លទ្ធផល​ដូចខាងក្រោម​៖
* ប្រកាស​តំបន់​វិនិច្ឆ័យ​បាន​ចំនួន ២០​ឃុំ ស្មើនឹង ១០៥​ភូមិ ក្នុងនោះ ស្រុក​ស្ទឹងត្រង់ មាន​ឃុំ​ចំនួន ៦ ស្មើនឹង​២៨​ភូមិ
* បំពេញ​សាល​ប័ត្រ បាន​ចំនួន ៧០,៣២៧​ក្បាលដី
* វាស់វែង​ក្បាលដី បាន​ចំនួន ៧០,៣២៧​ក្បាលដី​
* គូរ​និង​បញ្ជូល​ទិន្នន័យ បាន​ចំនួន ៦៩,៦១៥​ក្បាលដី​
* បិទ​ផ្សាយ​ជា​សាធារណៈ បាន​ចំនួន ៦៩,៦១៥ ក្បាលដី មាន​ទំហំ ១០២.២១៣,៦១ ហិកតា ស្មើនឹង​៣៨,១៤៥​គ្រួសារ​
* ចែក​បណ្ណ បាន​ចំនួន ៦៦,៩៩៩ ក្បាលដី មាន​ទំហំ ៩១,៨៣៤.១៧​ហិកតា ស្មើនឹង ៣៥,៩៧៦​គ្រួសារ​។​

​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​បរិវេណ​វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន ស្ទឹងត្រង់ សម្តេច​តេជោ អតីត​នាយករដ្ឋមន្ត្រី បានផ្តល់ កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ការចែក​បណ្ណ​កម្ម​សិទ្ធ​លើក​ទី​១ នៃ​ការអនុវត្ត​បទបញ្ជា​លេខ ០១​បប ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​ក្នុង​ការបន្ត​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ខេត្ត​កំពង់ចាម សម្រេចបាន​ដោយ​ជោគជ័យ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម ដែល​ជា​ខេត្ត​ទី​១​ក្នុងចំណោម​រាជធានី​ខេត្ត​ទាំង​២៥ ដែល​បាន​បញ្ចប់​ទាំងស្រុង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ចាប់​ដំណើរការ​តាំងពី​អំឡុង​ឆ្នាំ​២០០៣ រហូតមក​ទល់​ពេលបច្ចុប្បន្ន មាន​រយៈពេល ២១​ឆ្នាំ​)​។ មក​ដល់ពេលេនះ បាន​សម្រេច​ការងា​រទាំ​ង​ស្រុង​ដូចខាងក្រោម​៖
​ទី​១៖ ធ្វើការ​ប្រកាស​តំបន់​វិនិច្ឆ័យ​បាន​នៅ​គ្រប់​ភូមិ ទូទាំង​ខេត្ត​
​ទី​២៖ ប្រមូល​ទិន្នន័យ និង​វាស់វែង​បាន ៩១៧,៧៩៥​ក្បាលដី លើ​ចំនួន​ក្បាលដី​ដែល​ប៉ាន់​ប្រមាណ​ទូទាំង​ខេត្ត​ប្រមាណ ៩២៤,៤២១​ក្បាលដី គិត​ជា​ភាគរយ​ស្មើនឹង ៩៩​ភាគរយ​។​
​ទី​៣៖ បិទ​ផ្សាយ​ជា​សាធារណៈ​ចំនួន ៩២០,១៧៧​ក្បាលដី លើ​ចំនួន​ក្បាលដី​ដែល​បាន​វាស់វែង និង​វិនិច្ឆ័យ​រួច​ទូទាំង​ខេត្ត​កំពង់ចាម ចំនួន ៩១៧,៧៩៥​ក្បាលដី គិត​ជា​ភាគរយ​ស្មើនឹង ១០០​ភាគរយ​។​
​ទី​៤៖ បាន​បញ្ចប់​ជា​ស្ថាពរ​នូវ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទាំង​១០​ក្រុង​-​ស្រុក នៃ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៥-០៥–២០២៤​។​
​ទី​៥៖ ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៨៩៥.៤៩៨ ក្បាលដី លើ​ចំនួន​ក្បាលដី​ដែល​បាន​បិទ​ផ្សាយ​រួច​ទូទាំង​ខេត្ត​កំពង​ចាម ៩១៧,៧៩៥​ក្បាលដី គិត​ជា​ភាគរយ ស្មើនឹង ៩៨​ភាគរយ​។ ប័ណ្ណ​កម្ម​សិទ្ធ​ចុង​ក្រោយ​ចំនួន ១០៣,០១៤ ដែល​សម្ដេច​មហា​ធិបតី​នឹង​ផ្ដល់ជូន​ប្រជាពលរដ្ឋ នា​ពេល​បន្តិចទៀតនេះ ជា​កិច្ចបញ្ចប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្ត​កំពង់ចាម​។​

​បន្ទាប់ពី​បាន​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម ចាប់ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ចាត់​មន្ត្រី​បច្ចេកទេស​ក្រុម​វាល​ខេត្តកំពង់ចាម មាន​ចំនួន​៦​ក្រុម​វាល ស្មើនឹង ១៦២​នាក់ បាន​ចុះ​សហការ និង​ជួយ​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ឃុំ​ចំនួន​៩ និង​ភូមិ​ចំនួន​៦២ ក្នុង​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ក្បាលដី​ប៉ាន់ស្មាន​ចំនួន ៥១,២៩១​ក្បាលដី​។​

​មន្ត្រី​បច្ចេកទេស​ក្រុម​វាល​ខេត្ត​កំពង់ចាម បាន​សហការ​ធ្វើការ​វាស់វែង​រួច​ចំនួន ៣៣,៥៩១​ក្បាលដី ក្នុង​ឃុំ​ចំនួន​៧ ស្មើនឹង ៣៤​ភូមិ ដោយឡែក​ក្បាលដី​ដែល​នៅសល់​មិនទាន់​បាន​ធ្វើការ​វាស់វែង មាន​ចំនួន ១៧,៧០០​ក្បាលដី ក្នុង​ឃុំ​ចំនួន​២ ស្មើនឹង ២៨​ភូមិ​។​

​នេះ​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​ស្មារតី​នៃ​ការបន្ត​អភិវឌ្ឍ បែងចែក​ផ្កា​ផ្លែ​នៃ​សុខសន្តិភាព ជាពិសេស ការបន្ត​មរតក​សមិទ្ធ​ផល នៃ​រដ្ឋបុរស​កម្ពុជា និង​ការបន្ត​ដឹកនាំ​នាវា​កម្ពុជា ដើម្បី​កសាង «​សង្គម​ជាតិ​កម្ពុជា​សហ​សម័យ​» រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ប្រកប ដោយ​ទស្សនវិស័យ​វែងឆ្ងាយ ជាក់ស្តែង និង​ប្រាកដ​និយម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​និង​កំពុង​បន្ត​បុកគ្រឹះ​ថែរក្សា ការពារ ពូន​ជ្រំ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​កន្លងមក និង​ធានាបាន​នូវ​និរន្តរភាព​ការងារ ជ្រោង​ទង់​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​។ ជាក់ស្តែង ក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្តេច​មហា​ធិបតី បាន​ផ្តល់​នូវ​សុវត្ថិភាព​ផ្លូវច្បាប់ សន្តិភាព​ផ្លូវចិត្ត ក្នុង​ការកាន់កាប់​អចលនទ្រព្យ​របស់​ប្រជាពលរដ្ឋ តាមរយៈ​គោលនយោបាយ​នៃ «​ការចុះបញ្ជី​ដី​បង្ហើយ​»៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.