ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

បើក​សិក្ខា​សិលា​ស្តីពី ការត្រៀមខ្លួន​សម្រាប់​ឱកាស​អាជីវកម្ម​ថ្មី នៅ​ខេត្ត​បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត កៅ ថាច និង​ឯកឧត្តមអភិបាលខេត្ត សុខ លូ

បើក​សិក្ខា​សិលា​ស្តីពី ការត្រៀមខ្លួន​សម្រាប់​ឱកាស​អាជីវកម្ម​ថ្មី នៅ​ខេត្ត​បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត កៅ ថាច និង​ឯកឧត្តមអភិបាលខេត្ត សុខ លូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ធនាគា​អភិវឌ្ឃន៍​ជនបទ និង​កសិកម្ម ជា​សមាជិក​គណៈកម្មាធិកា​កណ្តាល និង​ជា​សមាជិក​យុវជន​ថ្នាក់កណ្តាល​ប្រជាជន​កម្ពុជា និង ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង សមាជិក​គណៈកម្មាធិកា​កណ្តាល​និង​ជា​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​បើក​សិលា​ស្តីពី ការត្រៀមខ្លួន​សម្រាប់​ឱកាស​អាជីវកម្ម​ថ្មី​។​

​ពិធី​នេះ​មាន​ការចូលរួម​ដោយ ឯកឧត្តម នុត អ៊ុន​វ័ណរ៉ា អគ្គលេខាធិកា​រង​គណៈ​កម្មា​ធិ​កាវិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ជា​សមាជិក​គណៈកម្មាធិកា​កណ្តាល និង​ជា​សមាជិក​យុវជន​ថ្នាក់កណ្តាល​អ្នកឧកញ៉ា ភួ វាសនា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត ឧកញ៉ា ប៉ិច បូឡែន ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ព្រមទាំង លោក លោកស្រី​ជា​ពាណិជ្ជករ អាជីវករ សហគ្រិន និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត នៅ​សាលប្រជុំ​សណ្ឋាគារ​ក្លាស​ស៊ី ក្រុង​បាត់ដំបង​។​

​នា​ឱកាស​ឯកឧត្តម សុខ លូ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​សិក្ខា​សិលា​ស្តីពី ការត្រៀមខ្លួន​សម្រាប់​ឱកាស​អាជីវកម្ម​ថ្មី ដែល​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ក្រុម​ការងារ​យុវជន​ថ្នាក់កណ្តាល​ផ្នែក​សហគ្រិន​វ័យក្មេង នា​ឱកាស​នេះ​។​

​ក្នុងនាម​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង ឯកឧត្តម​បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​វត្ត​មាន​ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ជា​តំណាង​ផ្នែក​សហគ្រិន​វ័យក្មេង​នៃ​យុវជន​ថ្នាក់កណ្ដាល និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ដែល​បាន​ខិតខំ​ផ្ដល់ឱកាស​ឲ្យ​សហគ្រិន​វ័យក្មេង ត្រៀម​ខ្លួន​ចាប់យក​អាជីវកម្ម​ថ្មី​ទៅ​តាម​មុខ​ជំនួញ​របស់ខ្លួន ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ក្នុង​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ក្នុង​គោលដៅ​ធ្វើឲ្យ​ប្រសើរឡើនៅ​កំណើនសេដ្ឋកិច្ច ព្រមទាំង​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម សុខ លូ បាន​បន្ថែមថា ខេត្ត​បាត់ដំបង​យើង​មាន​សក្តារ​នុព​ល​ច្រើន និង​ជា​ខេត្ត​មួយ​ដែល​មាន​ការផលិត​ច្រើន​លើ​ផ្នែក​កសិកម្ម ដូច្នេះ​ទើប​ត្រូវការ ការកែច្នៃ​ផលិតផល​កសិកម្ម​ទាំង​នោះ ដើម្បី​អាច​នាំ​
​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខេត្ត ដូចនេះ​យើង​ត្រូវការ​អ្នកវិនិយោគ​ច្រើន ដើម្បី​បង្កើន​ទីផ្សារ​នាំចេញ​ផលិតផល​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​ឯកឧត្តម​បាន​បន្តថា សិក្ខា​សិលា​តម្រង់​ទិស​សហគ្រិន​វ័យក្មេង​នេះ និង​ជួយ​បង្កើន​ចំណេះដឹង​បន្ថែមទៀត​ដល់​សហគ្រិន​ថ្មី នឹង​អាចជួយ​បង្កើន​ការវិនិយោគ​លើ​ផ្នែក​ផ្សេងៗ​ដែល​ខេត្ត​បាត់ដំបង​យើង​ត្រូវការ ដើម្បី​ដោះស្រាយ​បញ្ហា​អាជីវកម្ម និង​ជួយ​បង្កើន​សេដ្ឋកិច្ច​ខេត្ត​អោយ​កាន់តែ​ខ្លាំងក្លា និង​ដើម្បី​ជួយ​រួមចំណែក​បង្កើន​ចំណូល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​អោយបាន​កាន់តែ​ច្រើន​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.